កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គ្រូបង្វឹកភ្នំពេញក្រោន៖ណាហ្គាវើលដ៍ គឺឧបសគ្គ១ សម្រាប់យើង ចំពោះរដូវកាលនេះ
15, Mar 2023 , 6:59 pm        
រូបភាព
ការប្រកួតរវាងណាហ្គាវើលដ៍ និងភ្នំពេញក្រោន រូបពី CPL
ការប្រកួតរវាងណាហ្គាវើលដ៍ និងភ្នំពេញក្រោន រូបពី CPL
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន យល់ថា ក្រុមទាំងអស់សុទ្ធតែមានកម្រិតខ្លាំង នៅក្នុងការប្រកួត Cambodian Premier League 2023-2024 ហើយណាហ្គាវើលដ៍ គឺជាក្រុមមួយក្នុងចំណោមនោះ។ ចំណែកលោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៍ ប្រាប់ថា ភ្នំពេញក្រោនជាក្រុមល្អ ហើយក៏ជាម្ចាស់ជើងឯកលីគកំពូលរដូវកាល២០២២ផងដែរ។



ក្រោយភ្នំពេញក្រោន ឈ្នះប្រកួតលើ ណាហ្គាវើលដ៍ ក្នុងលទ្ធផល២-១ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៃការប្រកួតពានរង្វាន់ Cambodian League Cup 2023 នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ លោក Oleg Starynskyi ឃើញថា ក្លិបណាហ្គាវើលដ៍ មានកម្រិតលេង និងទម្រង់ខ្ពស់ ដែលនឹងក្លាយជាឧបសគ្គធំ សម្រាប់ប្រជែងយកជើងឯកលីគកំពូល ក្នុងរដូវកាលខាងមុខនេះ។ 
«ណាហ្គាវើលដ៍ គឺជាក្រុម ដែលមានកម្រិតខ្លាំង។ ខ្ញុំ គិតថា ក្រុមនេះ គឺជាគូប្រកួតជែងដ៏ខ្លាំងមួយ  សម្រាប់ពានរង្វាន់ជើងឯកលីគរដូវកាល ដែលនឹងមកដល់ឆាប់ៗនេះ។»។ លោក Oleg Starynskyi បាននិយាយដូច្នេះ។
  

លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន រូបពី CPL
 
រីឯលោក ឃឹម បុរី គ្រូបង្វឹកក្លិបណាហ្គាវើលដ៍ បានប្រាប់សារព័ត៌មានថ្មីៗតាមតេឡេក្រាមថា ក្រុមរបស់លោក ធ្វើបានល្អ ក្នុងជំនួបជាមួយភ្នំពេញក្រោន។ ប៉ុន្ដែក្នុងតង់ទី២ ក្រុម បានបង្ហាញចំណុចខ្វះខាតមួយចំនួន ដែលត្រូវកែតម្រូវ។ បើទោះជាចាញ់មែន ប៉ុន្ដែគ្រូបង្វឹករូបនេះ ក៏បានឃើញពីភាពខ្លាំងរបស់កីឡាករផងដែរ។ នោះ គឺការប្រឹងប្រែងអស់ពីលទ្ធភាព និងស្មារតីប្រកួតប្រជែងរបស់ពួកគេ។ ម្យ៉ាងវិញទៀត ភ្នំពេញក្រោន មិនមែនជាក្រុមដែលមានសមត្ថភាពអន់នោះទេ ព្រោះជាម្ចាស់ជើងឯកលីគកំពូលរដូវកាល២០២២។
 
គ្រូបង្វឹកណាហ្គាវើលដ៍ បាននិយាយដូច្នេះថា៖«យើង មានចំណុចខ្វះខាតមួយចំនួនដែត្រូវកែតម្រូវ ប៉ុន្តែពួកគាត់បានប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់ការប្រកួតនេះផងដែរ នេះជាលទ្ធផលដែលយេីងមិនចង់បាន នេះជាការទទួលខុសត្រូវរបស់ខ្ញុំ ចំពោះលទ្ធផលមួយនេះ។ ម៉្យាងវិញទៀតយើងទទួលថាក្រោនជាក្រុមមួយដ៏ល្អ។»។

   លោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៏ រូបពី CPL
 
ពូល A ក្រុមបាល់ទាត់វិសាខា មាន១២ពិន្ទុ ឈរលេខ១ (បណ្ដោះអាសន្ន) តាមពីក្រោយដោយគិរីវង់សុខសែនជ័យ មាន៩ពិន្ទុ ស្មើជាមួយលេខ៣ ក្លិបកងយោធពលខេមរភូមិន្ទ។

ចំណែកបឹងកេត មាន៦ពិន្ទុ ឈរលេខ៤, ព្រៃវែង លេង៥ មាន៤ពិន្ទុ, អគ្គិសនីកម្ពុជា ៣ពិន្ទុ ឈរលេខ៦ និងកោះកុង ឈរបាតតារាង មាន១ពិន្ទុ។ រីឯ ភ្នំពេញក្រោន ឈរនៅកំពូលតារាង ១២ពិន្ទុ ហើយណាហ្គាវើលដ៍ លេខ២ មាន១០ពិន្ទុ និងតាមពីក្រោយដោយព្រះខ័នរាជ ស្វាយរៀង មានពិន្ទុ។ ចំណែកចំណាត់ថ្នាក់លេខ៤ អាយ អេស អាយ ដង្កោសែនជ័យ មាន៦ពិន្ទុ, សូលទីឡូអង្គរ លេខ៥ មាន៤ពិន្ទុ, លេខ៦ ក្រុមអគ្គិសនីកម្ពុជា មាន៣ពិន្ទុ និងលេខ៧ ក្រុមអង្គរថាយហ្គឺរ មាន១ពិន្ទុ៕
 

Tag:
 បាល់ទាត់
  Cambodian League Cup
  ខេមបូឌាលីគខាប់
© រក្សាសិទ្ធិដោយ thmeythmey.com