ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន CP ជំរុញការលើកកម្ពស់ស្តង់ដារសង្គមជាតិ និងបរិស្ថាន
17, Mar 2023 , 8:19 am        
រូបភាព
ក្រុមហ៊ុនសុីភី ប្ដេជ្ញាដាំដើមឈើ១លានដើមនៅត្រឹមឆ្នាំ២០៣០ ដើម្បីកាត់បន្ថយការបំពុលខ្យល់ និងលើកកម្ពស់បរិស្ថានប្រកបដោយនិរន្តភាព
ក្រុមហ៊ុនសុីភី ប្ដេជ្ញាដាំដើមឈើ១លានដើមនៅត្រឹមឆ្នាំ២០៣០ ដើម្បីកាត់បន្ថយការបំពុលខ្យល់ និងលើកកម្ពស់បរិស្ថានប្រកបដោយនិរន្តភាព
ក្នុងការធ្វើអាជីវកម្ម ​​​  គ្រប់សកម្មភាពនៃការប្រកបអាជីវកម្មទាំងអស់ តែងតែមានឥទ្ធិពលទៅលើមនុស្ស សង្គម និងបរិស្ថាន។ ដូចនេះម្ចាស់អាជីវកម្មនីមួយៗ ត្រូវយកចិត្តទុកដាក់នឹងឱ្យសារៈសំខាន់លើទំនួលខុសត្រូវ ចំពោះកិច្ចការជួយដល់សង្គម​ និង​​​​​​​​បរិស្ថាន (Corporate  Social Responsibility (CSR)) ជារឿងចម្បង ដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួន។

ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនស៊ីភី ខេមបូឌា បាន​សហការជាមួយភាគី រដ្ឋនិងអង្គភាពពាក់​ព័ន្ធក្នុងការបង្កើតគុណតម្លៃដល់សង្គម​ ដើម្បីការអភិវឌ្ឍអាជីវកម្មប្រកបដោយនិរន្តរភាព។
  

ស៊ីភី ចុះអនុស្សរណៈនៃការយោគយល់ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល
 
Mr. Kittiphop Thirachotikun (Assistant Vice President) ជំនួយការនាយករង នៃផ្នែកសង្គម និងបរិស្ថាន (Corporate Social Responsibility-CSR) របស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ស៊ីភី អេហ្វ នៅតែបន្តការអភិវឌ្ឍគ្រប់ដំណាក់កាល ក្នុងការប្រតិបត្តិអាជីវកម្ម ប្រកបដោយចីរភាព ក្រោមយុទ្ធសាស្ត្រនិរន្តរភាពដែលមានឈ្មោះថា “CPF 2030 Sustainability in Action” ​ដោយយុទ្ធសាស្ត្រនេះ ផ្តោតទៅលើគោលនយោបាយបីចំនុចសំខាន់ៗ គឺផ្ដល់និរន្តរភាពចំណីអាហារ រស់ក្នុងសង្គមសម្បូរណ៍ហូរហៀ និងសាងតុល្យភាពឲ្យបរិស្ថានធម្មជាតិ។ ក្នុងន័យនេះផងដែរ ក្រុមហ៊ុន បានអនុវត្តយុទ្ធសាស្ត្រទាំងបីខាងលើ នៅក្នុងប្រទេសកម្ពុជា គ្រប់តំបន់នៃការធ្វើអាជីវកម្មដូចជា ៖


ក្រុមហ៊ុនស៊ីភីផ្ដល់អាហារដែលមានរសជាតិឆ្ងាញ់ និងមានអនាម័យដល់ប្អូនៗកុមារ
 
1. ផ្ដល់និរន្តរភាពចំណីអាហារ(Food Security)

ស្របតាមគោលនយោបាយ ផ្ដល់និរន្តរភាពចំណីអាហារ  ក្រុមហ៊ុនបានចូលរួមចំណែក ក្នុងការជួយប្រជាជនកម្ពុជា ឱ្យទទួលបាននូវអាហារមានគុណភាពល្អ និងអនាម័យ។​ ក្រុមហ៊ុនបានបង្កើតគម្រោង “​អាហារដ្ឋាន​របស់​សាលារៀន” ដោយ​អប់រំ​សិស្សានុសិស្ស​នៅ​តំបន់​ជនបទ ​ឱ្យ​យល់ដឹង​ពី​អត្ថប្រយោជន៍ នៃការទទួលទានចំណីអាហារ​ដែលមានគុណភាព។ ក្នុងនោះ​ដែរក្រុមហ៊ុន ស៊ីភី ខេមបូឌា បានចូលរួមចំណែកក្នុងការឧបត្តម្ភជាផលិតផលចំណីអាហារជាច្រើន រួមមានសាច់ជ្រូក សាច់មាន់ ប្រហិត និងពងមាន់។
  

Mr. Kittiphop Thirachotikun (Assistant Vice President) ជំនួយការនាយករងនៃផ្នែកសង្គម និង បរិស្ថាន ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់

2.រស់ក្នុងសង្គមសម្បូរហូរហៀ (Self-Sufficient Society) 

សម្រាប់ការងារទាក់ទងជាមួយនឹងការជួយដល់សង្គមជាតិ ក្រុមហ៊ុន ស៊ីភីខេមបូឌា បានចូលរួមចំណែកក្នុងការ កសាងអាគារបណ្ណាល័យ ផ្តល់អាហារូបករណ៍ បង្កើតគម្រោង “បន្ទប់ ទឹកអនាម័យដើម្បីប្អូនៗ” ក្នុងគោលបំណងឱ្យប្អូនៗកុមារ ទទួលបានអនាម័យទៅលើផ្នែក​សុខភាព គម្រោងនេះមិនត្រឹមតែសាងសង់បន្ទប់ទឹកប៉ុណ្ណោះទេ ថែមទាំងផ្តល់ឧបករណ៍អប់រំ ដូចជាកុំព្យូទ័រ សៀវភៅ និងសម្ភារសម្រាប់ការសិក្សា។ លើសពីនេះទៅទៀតក្រុមហ៊ុន ក៏បានចូលរួមកម្មវិធីមនុស្សធម៌ ការបរិច្ចាគឈាមផងដែរ។
 
3. សាងតុល្យភាពឲ្យបរិស្ថានធម្មជាតិ (Balance of Nature)

ក្រុមហ៊ុន CP បានចាត់ទុកអាជីវកម្មកសិកម្មជាអាជីវកម្មមួយ ក្នុងចំណោមអាជីវកម្មជាច្រើនដែលមានផលប៉ះពាល់ដល់បរិស្ថាន​។ ដូច្នេះគ្រប់កសិដ្ឋានចិញ្ចឹមសត្វរបស់ក្រុមហ៊ុន តែងតែមានការដាំកូនឈើ ដើម្បីជាផ្នែកមួយក្នុងការជួយដល់បរិស្ថាន​ ​​ទើបក្រុមហ៊ុនបានប្តេជ្ញាដាំដើមឈើមួយលាននៅឆ្នាំ២០៣០ ក្នុងគោលបំណងធ្វើឱ្យបរិស្ថានប្រសើរឡើង កាត់បន្ថយការបំពុលខ្យល់​ បង្កើនគុណភាពដី ​ បង្កើនគុណភាពទឹក​ គ្រប់គ្រងកាកសំណល់ និងទាញយកថាមពលធម្មជាតិយកប្រើប្រាស់ឡើងវិញ។
  

ស៊ីភីបានសាងសង់បន្ទប់ទឹកសម្រាប់សិស្សានុសិស្សឱ្យទទួលបានអនាម័យ និងសុខភាពល្អ

ក្រោមយុទ្ធសាស្ត្រនិរន្តរភាពដែលមានឈ្មោះថា “CPF 2030 Sustainability in Action” ក្រុមហ៊ុនប្តេជ្ញា និងចូលរួមជាផ្នែកមួយដើម្បីប្រយោជន៍ សម្រាប់សង្គម និងកសាងឡើងវិញនូវតុល្យភាពរបស់ធនធានធម្មជាតិ ដូចជា ទឹក ដី និងព្រៃឈើ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការផលិតចំណីអាហារ។ លោក Mr. Kittiphop Thirachotikun​ ​បានបន្តែមទៀតថា យុទ្ធសាស្ត្រនេះផ្តោតសំខាន់ទៅលើគោលការណ៍ ការអភិវឌ្ឍយ៉ាងមានស្ថិរភាព ដោយប្រកាន់ខ្ជាប់នូវគុណប្រយោជន៍៣ប្រការ របស់​ CPF គឺប្រទេសជាតិ ប្រជាជន និងតុល្យភាពរបស់ ក្រុមហ៊ុន ហើយគោលការណ៍ទាំងនេះ ជាបេះដូងនៃនិរន្តរភាព ដែលធ្វើឱ្យអាជីវកម្ម និងសង្គមរីកចម្រើនទៅព្រមៗគ្នា។ 
 
CPF ជាក្រុមហ៊ុនខ្នាតធំមួយ ដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food) ហើយនៅពេលអនាគត ក្រុមហ៊ុននៅតែបន្តផ្តោតទៅលើសង្គម និងបរិស្ថានក្នុងការដំណើរការណ៍អាជីវកម្មរបស់ខ្លួន។


QR Code Facebook CP Cambodia

 

 QR Code Website CP Cambodia
 

 QR Code Youtube CP Cambodia

អត្ថបទពាណិជ្ជកម្ម
 

Tag:
 ក្រុមហ៊ុនស៊ីភី ប្ដេជ្ញាដាំដើមឈើ១លានដើមនៅត្រឹមឆ្នាំ២០៣០ ដើម្បីកាត់បន្ថយការបំពុលខ្យល់ និងលើកកម្ពស់បរិស្ថានប្រកបដោយនិរន្តភាព
© រក្សាសិទ្ធិដោយ thmeythmey.com