កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ូលិសអេសហ្ស៊ីបរកឃើញមេដាយប្រាក់របស់ Salah ដែលបាត់ដោយការលួចពីផ្ទះរបស់គេ
17, Mar 2023 , 9:29 am        
រូបភាព
ប៉ូលិសអេហ្ស៊ីបថ្ងៃទី១៥ ខែមីនា និយាយថា ពួកគេបានរកឃើញមេដាយប្រាក់ ដែលត្រូវបានលួចចេញពីផ្ទះរបស់ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Mohamed Salah នឹងបានប្រគល់ត្រលប់ទៅកាន់ទីក្រុង Cairo វិញ។



បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃអេហ្ស៊ីប ហេតុការណ៍នៃការលួច កើតឡើងកាលពីថ្ងៃទី២ ខែមីនា ហើយមន្ត្រីប៉ូលិសបានរកឃើញអត្តសញ្ញាណចោរចំនួន ២នាក់ ដែលចំណោមម្នាក់ ក្នុងនោះជាអតីតសន្តិសុខបរិវេណលំនៅឋានរបស់ ​Salah ផ្ទាល់។
 
យ៉ាងណាទំនិញដែលត្រូវបានលួចរួមមាន ទូរទស្សន៍ ព្រមទាំងមេដាយប្រាក់របស់ Salah នៃការប្រកួត Africa Cup of Nations ត្រូវបានរឹបអូសមកវិញទាំងអស់ ដោយភាគច្រើននៃការលួចនោះគឺជាស្បែកជើងកីឡា។
 
បើតាមការបញ្ជាក់ពីសំណាក់ក្រសួងមហាផ្ទៃអេហ្ស៊ីប បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា សម្ភារទាំងអស់នោះគឺជារបស់កីឡាករខ្សែប្រយុទ្ធ Mohamed Salah។
ប្រវត្តិនៃការប្រកួតពានរង្វាន់ Africa Cup of Nation កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានជួយក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រចំនួន ២លើក ក្នុងឆ្នាំ ២០១៧​ និង ២០២១ ប៉ុន្តែសុទ្ធតែរងបរាជ័យនឹងទទួលត្រឹមចំណាត់ថ្នាក់ជាក្រុមរងជើងឯកតែប៉ុណ្ណោះ។
 
Salah ប្រធានក្រុមជម្រើសជាតិអេហ្ស៊ីប នឹងធ្វើដំណើរទៅកាន់ប្រទេសកំណើតរបស់គេនៅសប្តាហ៍ក្រោយ ខណៈដែលក្រុមជម្រើសជាតិរបស់គេក៏ត្រូវប្រកួតជម្រុះពានរង្វាន់ Africa Cup of Nations ទល់ប្រទេសម៉ាឡាវី សម្រាប់ការប្រកួតជើងទីមួយ ថ្ងៃទី២៤ និងថ្ងៃទី២៨ មីនា ជាការប្រកួតក្រៅទឹកដីវិញម្តង។
 
ដោយឡែកកាលពីសប្តាហ៍មុន Salah បានក្លាយជាកីឡាករប្រចាំ Liverpool ដែលរកបានគ្រាប់បាល់ច្រើនជាងគេបំផុតនៅក្នុង Premier League ជាមួយគ្រាប់បាល់ចំនួន ១២៩គ្រាប់៕
 

Tag:
 Mohamed Salah
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com