ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មធ្យោបាយ៥យ៉ាងដើម្បីចៀសវាងជំងឺពុកឆ្អឹង 
×![]()
នៅពេលដែលមនុស្សកាន់តែមានវ័យចំណាស់, អ្នកឯកទេសរំពឹងថា ចំនួនស្ត្រីវ័យចំណាស់ដែលមានជំងឺពុកឆ្អឹងគឺមានច្រើន។ ចន ខានីស (John Kanis) ជំងឺពុកឆ្អឹងគឺជាជំងឺមួយធ្ងន់ធ្ងរដែលប៉ះពាល់លើសុខភាពរបស់ស្ត្រី។
នៅលើពិភពលោក ម្នាក់ក្នុងចំនោមស្ត្រី៣នាក់ដែលមានអាយុលើសពី៥០ឆ្នាំ នឹងទទួលរងនៃការបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹងនេះ។ ផ្ទុយមកវិញ, ស្ត្រីជាច្រើនពុំដឹងពីការកើនឡើងហានិភ័យក្រោយពីអស់រដូវ និងបរាជ័យក្នុងការធ្វើការការពារ។
នៅពេលដែលពួកគេដល់វ័យអស់រដូវ, ហានិភ័យរបស់ស្ត្រីនៃជំងឺពុកឆ្អឹងកើនឡើង ដូចទៅនឹងការខ្សោយឆ្អឹង និងបាក់ឆ្អឹងកើនឡើងដូចគ្នា។ ស្ត្រីដែលមានអាយុលើសពី៤៥ឆ្នាំចំណាយពេលច្រើននៅក្នុងមន្ទីរពេទ្យដោយសារតែជំងឺពុកឆ្អឹងនេះ ជាងជំងឺរ៉ាំរ៉ៃដទៃទៀតដូចជា ជំងឺទឹកនោមផ្អែម, ការគាំងបេះដូង ឬជំងឺមហារីកសុដន់។
ជារឿយៗ ការបាក់ឆ្អឹងដោយសារតែជំងឺពុកឆ្អឹងនាំអោយមិនអាចកម្រើកបាន, ថយចុះគុណភាពនៃជីវិត និងឆាប់ស្លាប់។
ដូចនេះយុទ្ធសាស្ត្រ៥យ៉ាងដែលស្ត្រីអាចធ្វើដើម្បីរក្សាភាពរឹងមាំរបស់សាច់, ការពារការបាក់ឆ្អឹង ឬគ្រប់គ្រងបញ្ហាពុកឆ្អឹងនេះ៖
- ធ្វើលំហាត់ប្រាណៈ ស្ត្រីគួរតែធ្វើលំហាត់ប្រាណអោយបាន៣០នាទី ទៅ៤០នាទី, ៣ ទៅ៤ដងក្នុងមួយសប្តាហ៍
- ញ៉ាំអាហារដែលផ្តល់ផលល្អដល់សុខភាពឆ្អឹងៈ ស្ត្រីគួរតែញ៉ាំអាហារសំបូរទៅដោយជាតិកាល់ស្យូម និងប្រូតេអ៊ីន គួបផ្សំនឹងញ៉ាំផ្លែឈើ និងបន្លែ។ ការទទួលបានវីតាមីន D គ្រប់គ្រាន់តាមពន្លឺព្រះអាទិត្យ ឬថ្នាំគ្រាប់ក៏ជារឿងសំខាន់ផងដែរ
- ទាត់ទម្លាប់មិនល្អចោលៈ ដើម្បីការពារឆ្អឹងអោយមានសុខភាពល្អ, សូមឈប់ជក់បារី។ ការផឹកស្រាច្រើនពេកក៏អាចនាំអោយមានឥទ្ធិពលអវិជ្ជមានលើសុខភាពឆ្អឹងផងដែរ។ វាក៏ជារឿងសំខាន់ដើម្បីជៀសវាងការស្គមពេក។ ស្ត្រីដែលមានទម្ងន់ស្រាល គឺមានហានិភ័យខ្ពស់នៃជំងឺពុកឆ្អឹងជាងស្ត្រីដែលមានទម្ងន់ធម្មតា
- ដឹងពីកត្តាហានិភ័យរបស់អ្នកៈ វាជារឿងចាំបាច់ដើម្បីយល់ដឹងអំពីជំងឺពុកឆ្អឹង និងសិក្សាថាតើអ្នកមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺនេះឬយ៉ាងណា។ កត្តាហានិភ័យទូទៅសម្រាប់ជំងឺពុកឆ្អឹងរួមមាន ការឈានចូលវ័យអស់រដូវមុនអាយុ៤៥ឆ្នាំ, ការប្រើថ្នាំ glucocorticoids ឬមានជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃ ឬជំងឺនៃការមិនស្រូបសារជាតិចិញ្ចឹមជាដើម។ ស្ត្រីដែលធ្លាប់បាក់ឆ្អឹងពីមុន ឬមានប្រវត្តិគ្រួសារមានជំងឺពុកឆ្អឹង ក៏មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺពុកឆ្អឹងផងដែរ។
- ពិនិត្យសុខភាពឆ្អឹងរបស់អ្នកៈ នៅពេលដែលស្ត្រីដល់វ័យអស់រដូវ, ពួកគេគួរតែពិនិត្យសុខភាពឆ្អឹងរបស់ពួកគេជាមួយនឹងគ្រូពេទ្យ និងមើលពីហានិភ័យនៃការបាក់ឆ្អឹងរបស់ពួកគេ។ ស្ត្រីដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការបាត់បង់ឆ្អឹង គួរតែព្យាបាលដោយគ្រូពេទ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com