ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មានអ្វីកើតឡើងពេលអ្នកឈប់ផឹកស្រា? 
×![]()
ប្រមឹកនឹងស្រាកើតឡើងបាននៅពេលមនុស្សម្នាក់មានរោគសញ្ញាខាងផ្លូវកាយជាអ្នកញៀននឹងស្រា ព្រមទាំងចេះតែបន្តផឹកស្រារហូត ទោះបីជាមានបញ្ហាលើផ្លូវកាយ, ផ្លូវចិត្ត, សង្គម, គ្រួសារ ឬទាក់ទងនឹងការងារក៏ដោយ។ ជាតិស្រាប្រហែលជាកើតមាននៅក្នុងជីវិតរបស់មនុស្សជាប់តែម្តង។
តើនឹងមានអ្វីកើតឡើងទៅពេលឈប់ផឹកស្រា? រឿងនោះវាអាស្រ័យទៅតាមភាពញឹកញាប់ដែលអ្នកផឹកស្រា, ចំណុះដែលអ្នកផឹក, រយៈពេលដែលអ្នកផឹក, និងប្រតិកម្មរបស់រាងកាយ។
អត្ថប្រយោជន៍
ជម្រុញអោយមានសុខភាពទូទៅល្អ
នៅពេលអ្នកឈប់ផឹកស្រា ជីវិតទាំងមូលរបស់អ្នកនឹងប្រែក្លាយទៅជាមានសង្ឈឹមវិញទាំងអស់។ មិនគ្រាន់តែសុខភាពអ្នករីកចម្រើននោះទេ តែអ្នកក៏នឹងមើលឃើញការវិវត្តន៍ដ៏ធំមួយចំពោះសមត្ថភាពក្នុងការធ្វើសកម្មភាពខុសៗគ្នាជាច្រើន។ អ្នកនឹងបំពេញការងារបានកាន់តែល្អ។ លើសពីនេះទៅទៀត បើសិនជាអ្នកមានបំណងចង់រីករាយនឹងជីវិតដ៏ស្រស់ត្រកាលជាមួយគ្រួសារ និងមិត្តភក្តិតទៅទៀត ចូរបញ្ឈប់ការញ៉ាំស្រាជាបន្ទាន់ទៅ។
អាយុវែង
ការឈប់ផឹកស្រានឹងធ្វើអោយមនុស្សមានអាយុវែង ព្រោះអ្នកដែលធ្លាប់ផឹកស្រាច្រើនតែឆាប់ស្លាប់ជាងមនុស្សធម្មតា ១៥ឆ្នាំ។ ដូច្នេះវានឹងជួយអោយពួកគេឈប់ជក់បារីដែរ ព្រោះអ្នកជក់បារីភាគច្រើនសុទ្ធតែជាអ្នកផឹកស្រា។
ទំនាក់ទំនងស្នេហាកាន់តែល្អ
ទំនាក់ទំនងស្នេហាគឺជារឿងសំខាន់បំផុតសម្រាប់ជីវិតសត្វលោក។ ទោះបីជាយ៉ាងណាក៏ដោយ វាគឺជារឿងមួយដែលមានផលវិបាកខ្លាំងបំផុតសម្រាប់មនុស្សដែលចូលចិត្តផឹកស្រា ហើយចង់បង្កើទំនាក់ទំនងស្នេហាដ៏ល្អមួយជាមួយមនុស្សគ្រប់គ្នា។ ការលះបង់ខ្លួនពីការផឹកស្រាពិតជានឹងជម្រុញអោយមានទំនាក់ទំនងដ៏ល្អបាន។ ក្រៅពីនេះ វាក៏នឹងបើកផ្លូវអោយមានការទាក់ទងគ្នាបានយ៉ាងល្ង និងស្មោះត្រង់ទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com