ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ាណែត ឡើងផ្កាយ៤
× លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ហើយក៏ជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគតផងនោះ ត្រូវបានព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិ១កម្រិតទៀតជូនលោក គឺដំឡើងពីឧត្តមសេនីយ៍ឯក (ផ្កាយ៣) ទៅនាយឧត្តមសេនីយ៍ (ផ្កាយ៤)។ ការដំឡើងឋានន្តរស័ក្តិជូនលោក ហ៊ុន ម៉ាណែត ធ្វើឡើងតាមរយៈព្រះរាជក្រឹត្យរបស់ទ្រង់ ដែលចេញនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ តាមការក្រាបបង្គំថ្វាយសុំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
© រក្សាសិទ្ធិដោយ thmeythmey.com