កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ព្រះមហាក្សត្រ នឹងយាងប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា
18, Mar 2023 , 2:30 pm        
រូបភាព
ការតម្កល់ភ្លើងគប់ នៅលើស្តូបក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១
ការតម្កល់ភ្លើងគប់ នៅលើស្តូបក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប នាថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣។ បន្ទាប់ពិធីបួងសួងទទួលព្រះភ្លើងអាទិទេពកីឡា និងការប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា ពីព្រះមហាក្សត្រ ព្រះអគ្គីជ័យកីឡានោះ នឹងត្រូវរក្សានៅខេត្តមួយយប់ មុនពេលដង្ហែទៅប្រទេសក្នុងតំបន់អាស៊ាន។



ក្នុងពិធីនេះ អត្ដពលិក ២នាក់ អមដោយអត្ដពលិកគុនល្បុកត្តោ ៧នាក់ រត់តិចៗពីទិសខាងកើត នៃប្រាសាទអង្គរវត្ត មកទទួលព្រះរាជទាន ព្រះអគ្គិជ័យកីឡា ពីព្រះមហាក្សត្រ។ បន្ទាប់មកទៀត អត្តពលិកទាំងនោះ កាន់ជាមួយភ្លើងគប់ ដែលបានទទួលពីព្រះមហាក្សត្រ រត់ជុំវង់តូចអង្គរ។ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) នឹងរក្សាភ្លើងគប់ នៅក្នុងខេត្តសៀមរាបមួយយប់ ហើយក៏ចាប់ដង្ហែទៅប្រទេសក្នុងតំបន់អាស៊ាន នាថ្ងៃបន្ទាប់។ ការដង្ហែភ្លើងគប់ ទៅប្រទេសជាសមាជិកប្រកួតស៊ីហ្គេម នឹងចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាកាលបរិច្ឆេទបើកការប្រកួតស៊ីហ្គេមជាផ្លូវការ។
 
 

 វីរកីឡាការិនីតេក្វាន់ដូ ស៊_ន សៀវម៊ី កាន់ភ្លើងគប់រត់ ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣

Tag:
 (ព្រះអគ្គិជ័យកីឡា
  ស៊ីហ្គេម)
© រក្សាសិទ្ធិដោយ thmeythmey.com