ជាតិ
អ្នកស្រាវជ្រាវបានកត់ត្រាវត្តមានសត្វស្លាបទឹក៤៥ប្រភេទ នៅតំបន់រ៉ាមសារស្ទឹងសែន
18, Mar 2023 , 4:30 pm        
រូបភាព
រយៈពេល៧ខែក្រុមអ្នកស្រាវជ្រាវប្រទះឃើញសត្វស្លាបទឹក៤៥ប្រភេទតំបន់រ៉ាមសារស្ទឹងសែន
រយៈពេល៧ខែក្រុមអ្នកស្រាវជ្រាវប្រទះឃើញសត្វស្លាបទឹក៤៥ប្រភេទតំបន់រ៉ាមសារស្ទឹងសែន
ដោយ:
ភ្នំពេញ៖ ក្រុមអ្នកសិក្សាស្រាវជ្រាវ និងអង្កេតតាមដានជីវៈ នៃអង្គការជីវិតធម្មជាតិនៅកម្ពុជា បានកត់ត្រាវត្តមានសត្វស្លាបទឹកចំនួន៤៥ប្រភេទ ថាពួកវាកំពុងរស់នៅ នៅតំបន់រ៉ាមសារស្ទឹងសែន។ ការស្រាវជ្រាវនេះ គឺធ្វើចាប់ពីខែឧសភាដល់ខែធ្នូ ឆ្នាំ២០២២ ដោយក្នុងនោះមានវត្តមានសត្វត្រដក់ធំ ដែលជាប្រភេទសត្វជិតផុតពូជ។ ត្រដក់តូចជាប្រភេទកំពុងទទួលរងការគំរាមកំហែង។  សត្វទុងប្រផេះ រនាលពណ៌ អកត្រីក្បាលប្រផេះ និងស្មោញ ដែលជាប្រភេទសត្វជិតទទួលរងការគំរាមកំហែង និងក្រុមសត្វរងគ្រោះតិចតួច ចំនួន៣៩ប្រភេទ។


សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២២ ប្រទេសកម្ពុជាបានចុះបញ្ជីតំបន់រ៉ាមសារចំនួន៥ ដែលស្ថិតក្នុងខេត្តផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។  តំបន់រ៉ាមសារចំនួនប្រាំ រួមមាន តំបន់រ៉ាមសារបឹងទន្លេឆ្មារ, តំបន់រ៉ាមសារកោះកាពិ, តំបន់រ៉ាមសារស្ទឹងត្រែង, តំបន់រ៉ាមសារព្រែកទាល់ និងតំបន់រ៉ាមសារស្ទឹងសែន។តំបន់ទាំងនោះសម្បូរសក្តានុពលច្រើនវិស័យ សម្រាប់ទុកជាប្រយោជន៍ដល់សាធារណជន៕ 
 

រូបភាព៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា 


រូបភាព៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា

Tag:
 តំបន់រ៉ាមសារ
  កំពង់ធំ
  សត្វស្លាប
© រក្សាសិទ្ធិដោយ thmeythmey.com