កីឡាជាតិ
ជាតិ
គុនខ្មែរ៖ ធឿន ធារ៉ា ឈ្នះ​កីឡាករថៃ សាមី បេនឆាមេក ដោយពិន្ទុ
19, Mar 2023 , 10:06 am        
រូបភាព
ការប្រកួតរវាងកីឡាករ ធឿន ធារ៉ា (ខោក្រហម) និងកីឡាករថៃ សាមី បេនឆាមេក(ខោខៀវ)។ រូប Capture ពី Facebook
ការប្រកួតរវាងកីឡាករ ធឿន ធារ៉ា (ខោក្រហម) និងកីឡាករថៃ សាមី បេនឆាមេក(ខោខៀវ)។ រូប Capture ពី Facebook
ដោយ:
ក្រោយតស៊ូគ្នាពេញ៥ទឹក ទីបំផុតបង្គោលក្រហមកីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា យកឈ្នះបង្គោលខៀវ សាមី បេនឆាមេក មកពីប្រទេសថៃ ដោយពិន្ទុ នៅក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរកម្មវិធី «ប្រដាល់គ្រុឌគុនខ្មែរ» នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នាទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 
ក្នុងទឹក១ សម្រាប់កីឡាករទម្ងន់ធ្ងន់ទាំងពីរ រវាង​ ធឿន ធារ៉ា និង​ សាមី បេនឆាមេក មិនសូវជា​មានការប្រយុទ្ធគ្នាខ្លាំងក្លានោះទេ ដោយមានត្រឹមតែគោះស្ទាបស្ទង់គ្នាតិចតួចតែប៉ុណ្ណោះ​។ ចូលទឹក២ ធារ៉ា ព្យាយាមដើរចូលដើម្បីបញ្ចេញស្នៀតប្រចាំសហស្សនាម កែងពិឃាដ របស់ខ្លួនតែ សាមី ទប់ទល់បានដោយមិនឱ្យកែងបករបស់ ធឿន ធារ៉ា យាយីបានឡើយ។
 
ចូលដល់ទឹក៣ អ្នកទាំងពីរមិនសូវជាមានការត្រគោះប៉ះគ្នាខ្លាំងនោះទេ។ ចូលដល់ទឹក៤ ការ​ប្រយុទ្ធរវាងកីឡាករកម្ពុជា កាន់តែបង្កសំឡេងអ្នកគាំទ្រហ៊ោរជាកម្លាំងចិត្ត រហូតខ្លួនព្យាយាមវាយកីឡាករថៃ រញ្ជួយសង្វៀននាទឹកដីប៉ោយប៉ែតផងដែរ។ យ៉ាងណាបន្តដល់ទឹក៥ ការប្រយុទ្ធ ក៏រាងថមថយកម្លាំងរៀងខ្លួនរវាង ធារ៉ា និងសាមី បានត្រឹមគោះដៃគ្នាជាសញ្ញាសម្រាកយកកម្លាំងរៀងខ្លួន។
 
បញ្ចប់ការប្រកួតពេញ៥ទឹក មន្រ្តីចៅក្រមទាំងបួនរូប សម្រេចផ្តល់ពិន្ទុជាឯកច្ឆ័នដល់បង្គោលក្រហមកីឡាករគុនខ្មែរ អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា ឈ្នះបង្គោលខៀវកីឡាករថៃ សាមី បេនឆាមេក ដោយពិន្ទុ ទាំងការប្រយុទ្ធនេះពោរពេញដោយភាពតានតឹង៕
 
 
 

Tag:
 កីឡាប្រដាល់
 ធឿន ធារ៉ា
 សាមី បេនឆាមេក
© រក្សាសិទ្ធិដោយ thmeythmey.com