អន្តរជាតិ
លោកពូទីន ធ្វើទស្សនកិច្ចនៅទីក្រុងដែលដណ្តើមបានពីអ៊ុយក្រែនដោយមិនប្រកាសជាមុន
19, Mar 2023 , 3:00 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើទស្សនកិច្ចនៅគ្រីមេ ក្នុងថ្ងៃទី១៨ ខែមីនា។ រូបភាព AP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើទស្សនកិច្ចនៅគ្រីមេ ក្នុងថ្ងៃទី១៨ ខែមីនា។ រូបភាព AP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើទស្សនកិច្ចនៅទីក្រុង Mariupol ក្រោយដណ្តើមបានពីអ៊ុយក្រែន និងគ្រប់គ្រងនៅក្នុងខែឧសភាកន្លងមក។ លោកពូទីន បានធ្វើដំណើរទៅទីក្រុងមួយនេះ តាមរយៈឧទ្ធម្ភាគចក្រដោយមិនមានការប្រកាសជាមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass នៅថ្ងៃទី១៩ ខែមីនា។

 
 
ក្រោយពីបំពេញទស្សនកិច្ចនៅដែនដីគ្រីមេក្នុងខួបបង្រួមបង្រួមរយៈពេល៩ឆ្នាំ លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទៅក្រុង Mariupol ដែលដណ្តើមពីអ៊ុយក្រែននៅក្នុងខែឧសភាកន្លងមក តាមរយៈឧទ្ធម្ភាគចក្រ។ 
 
ក្នុងដំណើរទស្សនកិច្ចដែលមិនបានប្រកាសជាមុននេះ លោកពូទីន បានបើករថយន្តដោយផ្ទាល់ និងធ្វើដំណើរនៅក្នុងសង្កាត់មួយចំនួន រួមទាំងបាននិយាយជាមួយប្រជាជនក្នុងក្រុងផង។ មិនតែប៉ុណ្ណោះ លោកពូទីន ក៏បានជួបជាមួយមេបញ្ជាការជាន់ខ្ពស់រុស្ស៊ី ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ទាំងនោះផង។ 
 
នេះជាដំណើរទស្សនកិច្ចរបស់លោកពូទីនលើកដំបូង នៅក្នុងក្រុង Mariupol ចាប់តាំងពីរុស្ស៊ីបានកាត់យកតំបន់ចំនួន ៤ របស់អ៊ុយក្រែន មកធ្វើជារបស់ខ្លួននាពេលកន្លងមក។ មិនតែប៉ុណ្ណោះ នេះជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្រោយពេលតុលាការព្រហ្មទណ្ឌអន្តរជាតិចេញដីកាចាប់ខ្លួនរូបលោក៕ 
 

Tag:
 (រុស្ស៊ី
  អ៊ុយក្រែន)
© រក្សាសិទ្ធិដោយ thmeythmey.com