កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ការ៉ាតេ៖ កម្ពុជា ឈ្នះមេដាយ៥ ពីជើងឯកអាស៊ីអាគ្នេយ៍នៅហ្វ៊ីលីពីន
20, Mar 2023 , 11:39 am        
រូបភាព
ការសម្តែងជាក្រុម លើវិញ្ញាសា Kata team របស់អត្តពលិកកម្ពុជា។ រូបពី KJ
ការសម្តែងជាក្រុម លើវិញ្ញាសា Kata team របស់អត្តពលិកកម្ពុជា។ រូបពី KJ
ដោយ:
កីឡាករ-កីឡាការិនីកីឡាការ៉ាតេជម្រើសជាតិកម្ពុជា ឈ្នះមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ២ ពីការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១០ ឆ្នាំ២០២៣ នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន។​ ការប្រកួតការ៉ាតេដែលមានប្រទេសអាស៊ហគ្នេយ៍ទាំង១១ចូលរួម បានបិទបញ្ចប់ហើយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

 
វិញ្ញាសានារី សម្តែងជាក្រុម(Kata team) ដែលរួមមានកីឡាការិនី ថាត ឆេងហ័ង, អូន ស្រីដា និងពុទ្ធា ស្រីណុច ទទួលបានមេដាយមាស១។ កីឡាករ ស្រៀង វីរៈ ឈ្នះមេដាយមាស១ លើវិញ្ញាសា ប្រយុទ្ធទម្ងន់ក្រោម ៨៤គីឡូក្រាម(-84kg Senior)។
 
កីឡាករ លី គួយហាវ សម្រេចបានមេដាយប្រាក់១ លើវិញាសាអាយុក្រោម ២១ឆ្នាំ ប្រយុទ្ធទម្ងន់ក្រោម ៦០គីក្រាម  (-60kg Senior) និងឈ្នះមេដាយសំរឹទ្ធ១ លើវិញ្ញាសា ប្រយុទ្ធទម្ងន់ក្រោម ៦០គីឡូក្រាម ពេញវ័យ(-60kg Senior)។ ចំណែកកីឡាករ អ៊ុន គីមហុង ទទួលបានមេដាយសំរឹទ្ធ១ លើវិញាសា ប្រយុទ្ធទម្ងន់ក្រោម ៧៦គីឡូក្រាម វ័យជំទង់ (-76kg Senior Junior)។
 
គួបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១០ ឆ្នាំ២០២៣ មានប្រទេសចំនួន១១ ចូលរួមប្រកួតប្រជែងរួមមាន ម្ចាស់ផ្ទះហ្វ៊ីលីពីន, កម្ពុជា, វៀតណាម, ព្រុយណេ,ថៃ, ឡាវ, មីយ៉ាន់មា, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, សិង្ហបុរី និងទីម័រខាងកើត។ ការប្រកួតបានចាប់ផ្តើមពីថ្ងៃទី១៣-១៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន៕
 

Tag:
 កីឡាការ៉ាតេ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com