ជាតិ
អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី ចូលរួមជាមួយធនាគារជាតិនៃកម្ពុជា លើកកម្ពស់រូបិយបណ្ណ ជាតិ​ និងជំរុញចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា
20, Mar 2023 , 2:29 pm        
រូបភាព
 រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅប្រទេសកម្ពុជា បានចូលរួមជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីអបអរសាទរខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ - ២០​ មីនា ២០២៣) នៅបរិវេណរ៉ូយ៉ាល់ផ្លាហ្សា ផ្សារទំនើបអ៊ីអន ម៉ល មានជ័យ (អ៊ីអន ៣)។ កម្មវិធីតាំងពិព័រណ៍ប្រាក់រៀលនេះ ត្រូវបានធ្វើឡើងដើម្បីអបអរសាទរខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ផ្សព្វផ្សាយប្រព័ន្ធបាគង និងយុទ្ធនាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់សាធារណជនទូទៅ។
 
ការរៀបចំខួបលើកទី៤៣ នៃទិវាប្រាក់រៀលនេះ មានការអញ្ជើញចូលរួមជាគណៈ​អធិបតីដ៏ខ្ពង់ខ្ពស់ពី លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា​ ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ននានា ក៏ដូចជាតំណាងវិស័យធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុឯកជនជាច្រើនផងដែរ។ 
 


អិលអូអិលស៊ី ពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបានចូលរួមក្នុងកម្មវិធីដ៏សំខាន់នេះ ហើយរឹតតែមានមោទកភាព ដែលបានមើលឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃការប្រើប្រាស់ប្រាក់រៀលយ៉ាងទូលំទូលាយនៅក្នុងប្រទេស បន្ទាប់ពីការដាក់ឱ្យចរាចរឡើងវិញ ក្នុងរយៈពេល៤៣ឆ្នាំ មកនេះ។ ប្រាក់រៀលដើរតួនាទីយ៉ាងសំខាន់ ជារូបិយបណ្ណជាតិដែលតំណាង និងផ្សារភ្ជាប់ទៅនឹងអត្តសញ្ញាណជាតិ បង្ហាញពីអធិបតេយ្យភាពផ្នែកហិរញ្ញវត្ថុ ជាពិសេសក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិឱ្យរឹងមាំ។
 
អិលអូអិលស៊ី ប្តេជ្ញាបន្តលើកស្ទួយប្រាក់រៀលខ្មែរ ឱ្យមានសកម្មភាពសកម្មថែមទៀត តាមរយៈការបន្តផ្តល់ឥណទានជាប្រាក់រៀល ជូនអតិថិជនជាមួយអត្រាការប្រាក់ទាបសមរម្យ​ ផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ សម្រាប់គណនីបញ្ញើជាប្រាក់រៀល និងពង្រឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុដែលធានាបានភាពរីកចម្រើនខ្ពស់ តាមរយៈការជំរុញការប្រើប្រាស់ប្រព័ន្ធទូទាត់ និងឧបករណ៍គោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា ដូចជាប្រព័ន្ធបាគង និងប្រព័ន្ធសេវាទូទាត់រហ័ស (Fast Payment) ជាដើម។ 


 
អំពីអិលអូអិលស៊ី (ខេមបូឌា)
 
បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលធំជាងគេលំដាប់ទី៣ នៅក្នុងប្រទេសកម្ពុជា បើគិតទៅសមតុល្យប្រាក់បញ្ញើ ផលបត្រឥណទាន និងចំនួនអតិថិជន។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ អិលអូអិលស៊ី មាន៖
  • ទ្រព្យសកម្មសរុប ប្រមាណ ១.៥ ពាន់លានដុល្លារអាម៉េរិក ដែលកើនឡើង ២២% ធៀបនឹងឆ្នាំ២០២១។
  • ផលប័ត្រឥណទាន/ប្រាក់កម្ចីអតិថិជន មានចំនួនជាង ១.៣ ពាន់លានដុល្លារអាម៉េរិក ដែលកើនឡើងប្រមាណ ២១% ធៀបនឹងឆ្នាំ២០២១។
  • សមតុល្យប្រាក់បញ្ញើរបស់អតិថិជនមានប្រមាណ ៧៦៧ លានដុល្លារអាម៉េរិក ដែលកើនឡើង ៣២% ធៀបនឹងឆ្នាំ២០២១។
  • បុគ្គលិកសរុបមានចំនួនជាង ៣.៥០០នាក់ ដែលកំពុងបម្រើសេវាឥណទានជូនអតិថិជនប្រមាណ ៣៤ ម៉ឺននាក់ និងបម្រើសេវាប្រាក់បញ្ញើជូនអតិថិជនប្រមាណ ៥២ ម៉ឺននាក់៕
(អត្ថបទពាណិជ្ជកម្ម)
 





 

© រក្សាសិទ្ធិដោយ thmeythmey.com