អន្តរជាតិ
ថៃរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតខាងមុខ
20, Mar 2023 , 5:01 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
មហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ បានគាំទ្រក្រឹត្យរំលាយសភា មុនការបោះឆ្នោតនៅខែឧសភាមកដល់។ នេះបើតាមសេចក្តីប្រកាសនៅក្នុងរាជកិច្ចនៅថ្ងៃទី២០ ខែមីនា។

 
ក្រោយការរំលាយនេះ ការបោះឆ្នោតត្រូវតែរៀបចំក្នុងរយៈពេលចន្លោះពី៤៥ថ្ងៃ ទៅ៦០ថ្ងៃ។ ចំណែករដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ន នឹងមានអំណាចត្រឹមជារដ្ឋាភិបាលចាំផ្ទះប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ដោយផ្អែកតាមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ រដ្ឋាភិបាលបណ្តោះអាសន្នថៃ មិនមានអំណាចពេញលេញដូចរដ្ឋាភិបាលផ្លូវការឡើយ ហើយត្រូវបានរឹតត្បិតសកម្មភាពមួយចំនួន។ ជុំវិញបញ្ហានេះ គណៈកម្មការៀបចំការបោះឆ្នោតថៃ (EC) នឹងដាក់ចេញបទបញ្ញត្តិហាមឃាត់សមាជិកគណៈរដ្ឋមន្រ្តីបណ្តោះអាសន្នពីការប្រើប្រាស់ធនធានរបស់រដ្ឋ ឬបុគ្គលិករបស់ក្រសួង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ 
 
ក្នុងជំនួបរវាងអគ្គលេខាធិការគណៈកម្មការរៀបចំការបោះឆ្នោតថៃ លោក Sawaeng Boonmee ជាមួយឧបនាយករដ្ឋមន្រ្តីថៃ លោក Wissanu Krea-ngam ភាគីទាំងពីរមិនទាន់បានបញ្ជាក់ពីពេលវេលាច្បាស់លាស់ ក្នុងការរៀបចំការបោះឆ្នោតឡើយ។ ថ្ងៃរៀបចំការបោះឆ្នោត នឹងប្រកាសនៅពេលបន្ទាប់៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com