កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងចូលរួមប្រកួតពាន MTNI នៅម៉ាឡេស៊ី
21, Mar 2023 , 7:59 am        
រូបភាព
ការប្រកួតបាល់ទះមិត្តភាពជាតិរវាងក្រុមជម្រើសជាតិកម្ពុជា (ខោ ស) និងCambodia All Star (ខោ ខ្មៅ) នាពេលកន្លងទៅ។
ការប្រកួតបាល់ទះមិត្តភាពជាតិរវាងក្រុមជម្រើសជាតិកម្ពុជា (ខោ ស) និងCambodia All Star (ខោ ខ្មៅ) នាពេលកន្លងទៅ។
ដោយ:
ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា នឹងទៅចូលរួមការប្រកួតពានរង្វាន់ Malaysia Tri Nation Invitation (MTNI) នៅប្រទេសម៉ាឡេស៊ី។ MTNI ដែលមានប្រទេសបីចូលរួម រួមមានម្ចាស់ផ្ទះម៉ាឡេស៊ី កម្ពុជា និងសិង្ហបុរី នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងគូឡាឡាំពួ។

 
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះជម្រើសជាតិកម្ពុជា ថាការអញ្ជើញឱ្យចូលរួមរការប្រកួត MINI ពីសំណាក់ម្ចាស់ផ្ទះម៉ាឡេស៊ី ជាគុណប្រយោជន៍មួយដ៏សំខាន់សម្រាប់កីឡាករកម្ពុជា ក៏ដូចជាប្រទេសដែលចូលរួមផ្សេងទៀត ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពមុនការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នាខែឧសភា ខាងមុខនេះ។
 

កីឡាករក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា។
 
លោក​អាំង សិរីពិសិដ្ឋ ផ្តល់បទសម្ភាសតាមទូរសព្ទដល់សារព័ត៌មានថ្មីៗថា៖«ខ្ញុំគិតថា វាជាការកម្តៅសាច់ដុំរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីត្រៀមប្រកួតស៊ីហ្គេមនៅកម្ពុជាយើង នាដើមខែឧសភា»។ 
លោក សិរីពិសិដ្ឋ បន្តថាការប្រកួតមិត្តភាពអន្តរជាតិនេះ តាមគម្រោង ក៏មានការអញ្ជើញក្រុមរបស់មីយ៉ាន់ម៉ាផងដែរ តែពួកគេនៅពុំទាន់រៀបរយក្នុងការចូលរួម។ ដោយឡែក ចំពោះការរៀបចំប្រកួតដែលមានតែបីប្រទេសចូលរួមនេះដែរ លោកអគ្គលេខាធិការបញ្ជាក់ថា ឥណ្ឌូណេស៊ី និងថៃ មិនបានចូលរួមទេ ដោយសារជាម្ចាស់ផ្ទះម៉ាឡេស៊ីមិនបានអញ្ជើញ។
 
គួបញ្ជាក់ថា កីឡាករបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា មាន១៤រូបនឹងចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីប្រកួតពានរង្វាន់ Malaysia Tri Nation Invitation នៅទីលាបាល់ទះក្នុងសាល MBSA Indoor Volleyball Hall Section4 ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ការប្រកួត នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣៕
 
 

Tag:
 កីឡាបាល់ទះ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com