ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនគួរឲ្យជឿ ! ខ្ទឹមសព្យាបាលជំងឺរបេង ហឺត និងទប់ស្កាត់ជំងឺទឹកនោមផ្អែមបាន 
×![]()
ខ្ទឹមស គឺជាប្រភេទអាហារ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ប្រសិនបើយើងទទួលទានវាឆៅ ឬនៅស្រស់ ។
ជាដំបូងមុននឹងអ្នកទទួលទានខ្ទឹមស គួរបកសំបក និងចិតវាទុកចោល១០ ទៅ១៥ នាទីសិន ចាំទទួលទានវាទើបទទួលបានប្រសិទ្ធិភាពកាន់តែខ្លាំង ។ ព្រោះថា ការចិតខ្ទឹមស ទុកចោលសិន គឺដើម្បីឲ្យខ្ទឹមស នោះប្រតិកម្មជាគីមី ដែលផ្តល់សារធាតុចិញ្ចឹមកាន់តែច្រើន។
លើសពីនេះទៀត អ្នកគួរតែទទួលទានខ្ទឹមស ក្នុងពេលដែលពោះទទេ ឬមិនទាន់ហូបអី ដើម្បីឱ្យរាងកាយងាយស្រួលស្រូបយកជីវជាតិពីខ្ទឹមសបានកាន់តែច្រើនថែមទៀត ។
អ្នកដឹងអត់ថា ខ្ទឹមស វាជួយសម្អាតមេរោគក្នុងរាងកាយ និងជួយព្យាបាលជំងឺមួយចំនួនដូចជា ជំងឺរបេង កើតហឺត រលាកសួត ផ្តាសាយ រលាកទងសួត ផ្តាសាយរ៉ាំរ៉ៃ ជំងឺសួត និងក្អក ព្រមទាំងដើរតួនាទីទប់ស្កាត់ជំងឺទឹកនោមផ្អែមទៀតផង ។
ក្នុងករណីលោកអ្នកទទួលទានខ្ទឹមសរាល់ថ្ងៃ គឺជួយកាត់បន្ថយសម្ពាធឈាម ល្អសម្រាប់បេះដូង និងជួយសម្រួល និងសម្អាតថ្លើម ៕
© រក្សាសិទ្ធិដោយ thmeythmey.com