ជាតិ
ម្ចាស់រថយន្ត២គ្រឿង ដែលបើកបញ្ច្រាស់លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានឃាត់ និងផាកពិន័យ
21, Mar 2023 , 5:03 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
ម្ចាស់រថយន្ត២គ្រឿង ដែលបានបញ្ច្រាសទិសចរាចរណ៍ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានឃាត់ ដើម្បីអប់រំ និងផាកពិន័យតាមច្បាប់ ។ ម្ចាស់រថយន្តទាំងពីរនេះ បានប្រព្រឹត្តខុស កាលពីថ្ងៃទី១៩ និង២០ ខែមីនា ឆ្នាំ២០២៣ ។


 
«ការបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថានៅលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណានោះទេ វាជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ»។ នេះបើតាមហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបន្ថែមថា ក្រុមការងារផ្លូវល្បឿនលឿន បានសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក បានឃាត់រថយន្ត និងអ្នកបើកបរ ដើម្បីអប់រំ និងផាកពិន័យតាមនីតិវិធីច្បាប់។
 
ក្រសួង អំពាវនាវសារជាថ្មីឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរបញ្ច្រាសទិសចរាចរណ៍ ។ ជាពិសេសប្រើប្រាស់គន្លងចរាចរណ៍ឱ្យបានត្រឹមត្រូវ និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីចូលរួមរក្សាសុខសុវត្ថិភាពពេលធ្វើដំណើរទាំងអស់គ្នា៕
 


Tag:
 ផ្លូវល្បឿនលឿន
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com