ជាតិ
វៀតណាម ចង់រួមជាមួយកម្ពុជា កសាង «ខ្សែរថភ្លើងពីភ្នំពេញ ទៅហូជីមិញ» 
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា (ឆ្វេងដៃ) ដឹកនាំគណៈប្រតិភូ ចូលជួបលោក វូ វ៉ាន់ធឿង ប្រធានាធិបតីវៀតណាម ក្នុងអំឡុងពេលដែលលោកទៅបំពេញទស្សនកិច្ចនៅវៀតណាម ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
×![]()
វៀតណាម មានឆន្ទៈក្នុងការសិក្សាជាមួយកម្ពុជា ពីលទ្ធភាពនៃការបង្កើតខ្សែរថភ្លើងពីរាជធានីភ្នំពេញ ទៅក្រុងហូជីមិញ ដោយខ្សែរថភ្លើងនេះ ត្រូវកាត់តាមក្រុងបាវិត និងច្រកព្រំដែនអន្តរជាតិម៉ុកបាយ (ភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការបរទេសកម្ពុជា ទៅកាន់វៀតណាម ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មាន ដែលចេញដោយក្រសួងការបរទេសកម្ពុជា បានឲ្យដឹងទៀតថា វៀតណាម ថែមទាំងឯកភាពធ្វើការជាមួយភាគីកម្ពុជា ដើម្បីកំណត់ចំណុចតភ្ជាប់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងហូជីមិញផងដែរ ហើយផ្លូវល្បឿនលឿននេះ នឹងត្រូវកាត់តាមក្រុងបាវិត និងច្រកព្រំដែនម៉ុកបាយ ដូចខ្សែររថភ្លើងខាងលើ៕
Tag:
កម្ពុជា-វៀតណាម
រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com