កីឡាជាតិ
ជាតិ
ភ្នាក់ងារកីឡាប្រដាល់គុនខ្មែរ៖ ការរិះគន់ ជេរប្រមាថ បំបាក់ទឹកចិត្តកីឡាករ ពិសេសពេលប្រកួតនៅក្រៅ​ប្រទេស
22, Mar 2023 , 7:59 pm        
រូបភាព
កីឡាករ ម៉ន សាម៉េត (ឆ្វេង) និងកីឡាករថៃ ឡាំណាំ ម៉ុនឡេក (ស្តាំ)។ រូបពី Facebook
កីឡាករ ម៉ន សាម៉េត (ឆ្វេង) និងកីឡាករថៃ ឡាំណាំ ម៉ុនឡេក (ស្តាំ)។ រូបពី Facebook
ដោយ:
លោក បាង កាយ៉ាក អ្នកនាំកីឡាករចេញប្រកួតក្រៅស្រុកសំណូមពរអ្នកគាំទ្រឈប់រិះគន់បែបជាន់ពន្លិចកីឡាករគុនខ្មែរ បើពិតជាគាំទ្រកីឡាគុនខ្មែរពិតមែន។ លោក កាយ៉ាក សរសេរសារនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនដូច្នេះនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោយមានការរិះគន់ជុំវិញការយកកីឡាករគុនខ្មែរ ម៉ន សាម៉េត ចេញទៅប្រកួតនៅទឹកដីថៃ។ ដោយសារការរិះគន់ និងជេរប្រមាថ បានធ្វើឱ្យកីឡាករ ម៉ន សាម៉េត សម្រេចចិត្តដកខ្លួនចេញពីការប្រកួតនៅថៃវិញ។

 
«ហេតុអ្វីក៏មិនចោលទម្លាប់បន្ទោសបង្អាប់កីឡាករ? កីឡាករបើយើងមិនវាយជាមួយអ្នកខ្លាំង តើដឹងពីសមត្ថភាពពិតរបស់យើងទេ? អ៊ីចឹង! ឱ្យតែដឹងថាខ្លាំងគឺមិនហ៊ានវាយឬ?»។ លោក បាង កាយ៉ាក សរសេរដូច្នេះក្រោយការផ្គូរផ្គងកីឡាករជើងចាស់ ម៉ន សាម៉េត ឱ្យជួបកីឡាករជើងខ្លាំងថៃ ឡាំណាំ ម៉ុនឡេក ជំនួសកីឡាករ ឈុត សេរីវ៉ាន់ថង។


លោក-បាង-កាយ៉ាក-អ្នកនាំកីឡាករប្រកួតក្នុងស្រុក-និងក្រៅស្រុក។-រូបពី-Ka-Yak
 
ភ្នាក់ងារកីឡាករប្រដាល់រូបនេះ រំឮកឡើងថា កាលកីឡាករ ហ៊ុន កង រងការរិះគន់ បានបណ្តាលឱ្យកីឡាករបាក់ទឹកចិត្តលែងចង់ប្រកួត ប៉ុន្តែចុងក្រោយនៅតែធ្វើបានល្អ។ «ឈ្នះ ឬចាញ់គឺជាកីឡា សូមបញ្ឈប់ទៅការរិះគន់ជាន់ពន្លិច ហើយនាំគ្នាមកគាំទ្រកីឡាករគុនខ្មែរ ជាជាងបំបាក់ទឹកចិត្ត»។ លោក បាង កាយ៉ាក ដែលជាអ្នកនាំកីឡាករប្រដាល់ទៅប្រកួតក្រៅប្រទេស និងនាំកីឡាករក្រៅប្រទេសប្រកួតក្នុងស្រុក អះអាងដូច្នេះ មុនសូមណូមពរឱ្យអ្នកគាំទ្រព្យាយាមលើកទឹកចិត្តដល់កីឡាករជំនួសឱ្យការរិះគន់។
 
ដោយសារការរិះគន់ និងជេរប្រមាថពីសំណាក់អ្នកគាំទ្រកម្ពុជា បានធ្វើឱ្យកីឡាករប្រដាល់គុនខ្មែរ ម៉ន សាម៉េត សម្រេចដកខ្លួនចេញពីការប្រកួតទល់នឹងកីឡាករថៃ ឡាំណាំ ម៉ុនឡេក នៅសង្វៀន រាចាដាំនឿន។ នេះបើតាមការបញ្ជាក់ពីសាម៉ីខ្លួនផ្ទាល់ប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ៕


 
កីឡាករថៃ ឡាំណាំ ម៉ុនឡេក(ឆ្វេង) និងកីឡាករគុនខ្មែរ ម៉ន សាម៉េរ (ស្តាំ)។ រូបពី​ Bang Kayak Kunkhmer
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
  បាង កាយ៉ាក
 ម៉ន សាម៉េត
© រក្សាសិទ្ធិដោយ thmeythmey.com