ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​បំបាត់​ការ​ចុក​ចង្កេះ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ
23, Mar 2023 , 11:59 pm        
រូបភាព
ការផ្លាស់ប្តូរ​ផ្នែក​រូបរាងកាយ នៅក្នុង​អំឡុងពេល​នៃ​ការ​មាន​ផ្ទៃពោះ គឺ​អាច​បណ្តាលអោយ​ស្ត្រី មាន​ការឈឺចាប់ និង ចុក​រោយ ជា​ពិសេស​បាន នៅត្រង់ តំបន់​នៃ​ឆ្អឹងខ្នង​។ ផ្នែក​កណ្តាល​នៃ​ដងខ្លួន អ្នក ហាក់​នឹង ធ្លាក់ចុះ ដោយសារ​តែ​ការរីកមាឌ នៃ​ក្បាលពោះ ដែល​នឹង​តម្រូវ​អោយ​អ្នក សម្របសម្រួល​ទៅ នឹង​ស្ថានភាព​រាងកាយ​បែបនេះ ដើម្បី​ទ្រ​ទម្ងន់​ដែល​មាន​នៅក្នុង​ពោះ​។

 
អ្នក​ក៏​ត្រូវបាន​ប្រើ​ផងដែរ នូវ សាច់ដុំ​ឆ្អឹងខ្នង  ដើម្បី​ទ្រ​ទម្ងន់​នូវ រាងកាយ​ថ្មី​នេះ​។ ចំណុច​ខាងលើ​នេះ និង កត្តា​ផ្សេងៗ​ដទៃទៀត អាច ធ្វើអោយមាន​នូវ​ការដាក់​សម្ពាធ​ជាខ្លាំង ទៅលើ​សាច់ដុំ​នៃ​ឆ្អឹងខ្នង​។ ប៉ុន្តែ​វា​មាន​នូវ​វិធី​មួយចំនួន ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​សម្រាល​នូវ​ភាព​មិន​សុខ​ស្រួល​ទាំងនេះ ៖
 
​វិធី​ក្នុង​ការបំបាត់​អាការៈ​ចុក​ចង្កេះ ក្នុងអំឡុងពេល​នៃ​ការ​មាន​ផ្ទៃពោះ​ជាមួយនឹង​លំ​ហាត់ប្រាណ​ស្រាលៗ​
 
ក្នុងអំឡុងពេល​នៃ​ការ​ពរ​ពោះ អ្នក​គួរតែ​រក្សា​នូវ​ភាព​សកម្ម​ផ្នែក​រាងកាយ​។ អ្នក​អាច​នឹង ត្រូវការ តម នូវ ប្រភេទ​លំ​ហាត់ប្រាណ​ផ្នែក​រាងកាយ និ សកម្មភាព​ទាញ​សន្ធឹង​សាច់ដុំ​មួយចំនួន ដែល​អាច​នឹង​បណ្តាល អោយ​ទារក​អ្នក​ប្រឈម នឹង​គ្រោះថ្នាក់ ប៉ុន្តែ​ការ​ហាត់ប្រាណ ជាមួយនឹង​សកម្មភាព​ស្រាល​ថ្នមៗ គឺមាន អត្ថប្រយោជន៍ មិន​ត្រឹមតែ​ជួយ​សម្រាល​នូវ​ការ​ចុក​ចង្កេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច រៀបចំ​រាងកាយ​អ្នក អោយ​ត្រៀម​រួចរាល់​សម្រាប់ ការ​ឈឺពោះ​សម្រាល និង ការ​សម្រាលកូន​បាន​យ៉ាង​ងាយស្រួល​។​
 
ការធ្វើ​លំ​ហាត់ប្រាណ នៅក្នុង​ទឹក គឺ​ពិតជា​អស្ចារ្យ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដោយសារ​តែ​វា​ធ្វើអោយ អ្នក​អណ្តែត​បាន និង មាន​ភាព​រីករាយ ហើយ​វា​អាច​កាត់បន្ថយ​បាន​នូវ សម្ពាធ​ដែល​មាន​នៅ​លើ ឆ្អឹងខ្នង និង សាច់ដុំ​ផ្នែក​ផ្សេងៗ​ទៀត​។ អ្នក​អាច​ចូលរួម ក្នុង​ថ្នាក់​ហាត់ប្រាណ​នៅ​ក្នុង​ទឹក សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ឬ គ្រាន់តែ​ទៅ​ហែល​ទឹក ។  ការ​ហែល​ទឹក​ក៏​ជា សកម្មភាព​ផ្នែក​លំ​ហាត់ប្រាណ ដ៏​ល្អ​ប្រសើរ បំផុត​ផង ដែរ ។​
 
​វិធី​ក្នុង​ការកាត់បន្ថយ​ការ​ឈឺចង្កេះ ក្នុងអំឡុងពេល​នៃ​ការ​មាន​ផ្ទៃពោះ ដោយ​ការរក្សា​នូវ​ស្ថានភាព​ដ៏​ល្អ​មួយ​
 
ដោយសារ​តែ​ទំហំ នៅ​ផ្នែក​ពោះ​របស់​អ្នក នឹង​ចេះតែ​បន្ត​មាន​ការកើនឡើង ក្នុងអំឡុងពេល​នៃ​ការ ពរ​ពោះ​នេះ នោះ​ស្ត្រេ​ស​ជា​ច្រើន នឹង​បន្ថែម​ទៅលើ សាច់ដុំ​នៃ​ឆ្អឹងខ្នង​។ វា​ជា​ការ​ទូទៅ ដោយ​អ្នក​គ្រាន់ តែ​រៀន​សម្រប​ខ្លួន ទៅនឹង​ស្ថានភាព​រាងកាយ​បែបនេះ ដើម្បី​ផ្ទុក​នូវ​ទម្ងន់​បន្ថែម​នេះ ដែល​មាន​នៅ​ខាង មុន​នៃ​ផ្នែក​រាងកាយ​អ្នក​។ ការដាក់​ស្ថានភាព​រាងកាយ មិន​បាន​ត្រឹមត្រូវ គឺ​កាន់តែ​បង្កើន​នូវ​ការឈឺចាប់​ត្រង់​ខ្នង និង ចង្កេះ ។ អ្នក​ត្រូវ​ប្រុង​ស្មារតី ចំពោះ​បម្រែបម្រូល ដែល​មាន​ចំពោះ​សា្ថន​ភា​ពរាងកាយ​អ្នកនិង ព្យាយាម​ធ្វើ​ការរក្សា​នូវ ស្ថានភាព​រាងកាយ​ត្រឹមត្រូវ​មួយ ។ អ្នក​ក៏ត្រូវ ប្រុង​ប្រយ័ត្ន​ផង​ដែរ ចំពោះ​ស្ថានភាព នៃ​ដំណេក​របស់​អ្នក ។ អ្នក​អាច នឹង​ត្រូវ​ការប្រើ​ខ្នើយ ឬ ប្រដាប់​ទ្រ នៅពេល​ដែល​អ្នក​អង្គុយ ឬ គេង ដើម្បី​ជួយ​ទ្រ​ទម្ងន់ នៅត្រង់​ខ្នង និង ចង្កេះ ដើម្បី​រក្សាបាន​នូវ ដងខ្លួន​ត្រង់​ត្រឹមត្រូវ​ល្អ​មួយ ។ នៅពេលដែល អ្នក​ឈរ ឬ អង្គុយ ព្យាយាម​ដាក់​ពោះ​របស់​អ្នក អោយ​ចូល​ទៅក្នុង ឆ្អឹងខ្នង និង​ដាក់​ខ្នង និង ស្មា​អោយ​ត្រង់ ។​
 
​វិធី​ក្នុង​ការបំបាត់​ការ​ចុក​ចង្កេះ ក្នុងអំឡុងពេល​នៃ​ការ​មាន​ផ្ទៃពោះ​ជាមួយនឹង ការ​សម្រាក​អោយ បាន​គ្រប់គ្រាន់​
 
ចំណុច​មួយ ក្នុង​ចំណោម​ចំណុច​សំខាន់​ផ្សេងៗ​ទៀត ដែល​អ្នក​អាច​ធ្វើបាន សម្រាប់​ខ្លួនឯង និង ទារក គឺ អ្នក​ត្រូវ​ធ្វើការ​សម្រាក​អោយបាន​គ្រប់គ្រាន់ ក្នុងអំឡុងពេល​នៃ​ការ​មាន​ផ្ទៃពោះ​នេះ ។ អ្នក​ត្រូវ​តែ​គេង នៅក្នុង​ស្ថានភាព​ដំណេក​មួយ ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព និង ធ្វើអោយ​ឆ្អឹងខ្នង​អ្នក មាន​ផាសុក ភាពល្អ​។  មាន​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន យល់ឃើញថា ការ​គេង​ចំហៀង ដោយ​ការប្រើ​ខ្នើយ​ដាក់ នៅ ចន្លោះ​ជង្គង់ និង ដាក់​នៅ​ក្រោម​ខ្នង និង ក្រោម​ពោះ​របស់​ពួកគេ គឺ​អាច​ទ្រ​ទម្ងន់ និង ធ្វើអោយ​ពួកគេ ដេក​បាន​ស្កប់ស្កល់​ល្អ ។ ការ​សម្រាក​បាន​គ្រប់គ្រាន់ ក្នុង​រយៈពេល​នៃ​ការ​មាន​ផ្ទៃពោះ​នេះ​គឺអាច អោយ អ្នក​កាត់បន្ថយ​នូវ​ការឈឺចាប់​ខ្នង​បាន​ជា​ពិសេស ៕

© រក្សាសិទ្ធិដោយ thmeythmey.com