ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវយកឃុំនៅព្រៃស ក្រោមបទប្រមាថព្រះមហាក្សត្រ
23, Mar 2023 , 10:29 am        
រូបភាព
លោក យឹម ស៊ីណន (ពាក់មួក) និងលោក ហ៊ុន កុសល ជិះម៉ូតូកង់បី កាលពីមិនទាន់ត្រូវបានចាប់ខ្លួន។ រូបពីហ្វេសប៊ុករបស់លោក ហ៊ុន កុសល
លោក យឹម ស៊ីណន (ពាក់មួក) និងលោក ហ៊ុន កុសល ជិះម៉ូតូកង់បី កាលពីមិនទាន់ត្រូវបានចាប់ខ្លួន។ រូបពីហ្វេសប៊ុករបស់លោក ហ៊ុន កុសល
ក្រោយឆ្លងកាត់ការសាកសួររួច លោក យី សុខវួច ចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យយកលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ទៅឃុំជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីព្រលប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ក្នុងដីការបស់ចៅក្រមស៊ើបសួរ លោកទាំង២ ត្រូវបានចោទប្រកាន់២បទចោទដូចគ្នា គឺបទប្រមាថព្រះមហាក្សត្រ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ 



កម្លាំងសមត្ថកិច្ច បានចុះទៅចាប់លោក យឹម ស៊ីណន និង ហ៊ុន កុសល ក្នុងពេលតែមួយ គឺនៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីពួកគេ បង្ហោះសារលើទំព័រហ្វេសប៊ុក ដែលសមត្ថកិច្ច និងតុលាការ យល់ឃើញថា ជាសារដែលមានន័យប្រមាថព្រះមហាក្សត្រ និងមានលក្ខណៈញុះញង់។ 
 
លោក យឹម ស៊ីណន សរសេរថា៖«បើតាមសំឡេងពលរដ្ឋតាមហាងកាហ្វេ ថ្ងៃនេះ យើងអាចឃើញច្បាស់ថា អ្នកណាជាស្តេចផែនដីពិតប្រាកដ»។ ឯលោក ហ៊ុន កុសល សរសេរថា៖«ឃើញពួកគេធ្វើបាបព្រះទ័យ និងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ច្រកបែបនេះ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយ ប្តេជ្ញានឹងប្រើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្តាក្សត្រ និងព្រះរាជបល្ល័ង្គដែលប្រជារាស្រ្តខ្មែរមិនអាចខ្វះបាន»៕ 
 

Tag:
 យឹម ស៊ីណន
  ហ៊ុន កុសល
© រក្សាសិទ្ធិដោយ thmeythmey.com