កីឡាអន្តរជាតិ
អន្តរជាតិ
EPL អនុញ្ញាតឱ្យកីឡាករសម្រាក និងហូបអាហារសម្រន់អំឡុងមានពិធីរ៉ាម៉ាដាន 
×![]()
Premier League សម្រេចឱ្យផ្អាកការប្រកួតនៅពាក់កណ្តាលតង់នៃវគ្គនីមួយៗ ដើម្បីអាចឱ្យកីឡាករហូបអាហារសម្រន់ និងភេសជ្ជៈជំនួយថាមពល អំឡុងមានពិធីបុណ្យរ៉ាម៉ាដាន (Ramadan)។
បើតាមការផ្សាយរបស់ទូរទស្សន៍ Sky Sports នៅថ្ងៃទី២១ ខែមីនា ស្ថាប័នអាជ្ញាកណ្តាលការប្រកួតកីឡាបាល់ទាត់នៃលីគកំពូលអង់គ្លេស បានប្រាប់ទៅកាន់ មន្ត្រីអាជ្ញាកណ្តាលការប្រកួតឱ្យអនុវត្តន៍ការអនុញ្ញាតអំឡុងពិធីរ៉ាម៉ាដាន។
ការផ្តល់ពេលសម្រាកនេះ នឹងជួយកីឡាករអាចបរិភោគទឹក និងភេសជ្ជៈជំនួយថាមពលផ្សេងៗនៅក្បែខ្សែបន្ទាត់ទីលាន ក្នុងពេលផ្អាកការប្រកួតនោះ។ ពិធីបុណ្យរ៉ាម៉ាដាន (Ramadan) នឹងចាប់ផ្តើមប្រារព្ធឡើយពីថ្ងៃទី២២ ខែមីនានេះទៅ ហើយដែលពិធីនេះមានរយៈពេលពេញ ១ខែតែម្តង។
ពិធីបុណ្យរ៉ាម៉ាដាន ជាពិធីក្នុងខែទី៩ នៃប្រតិទិនឥស្លាម ដែលប្រជាជនកាន់សាសានាម៉ូស្ល៊ីមទូទាំងពិភពលោក ត្រូវតបចំនីអាហារ ដើម្បីការអធិស្ឋាន និងការឆ្លុះបញ្ចាំងពីសហគមន៍។
អាជ្ញាកណ្តាលការប្រកួតក៏ត្រូវបានលើកទឹកចិត្តឱ្យកំណត់អត្តសញ្ញាណលើកីឡាករដែលតមអាហារស្ថិតក្នុងការធ្វើពិធីនេះ នៅមុនពេលការប្រកួតចាប់ផ្តើម និងយល់ព្រមគ្នាលើការប៉ាន់ស្មានសម្រាប់ការផ្អាកការប្រកួតក្នុងវេលាណាមួយខ្លីបំផុត។
ខ្សែប្រយុទ្ធ Mohamed Salah, N’Golo Kante និង Riyad Mahrez ជាដើមសុទ្ធតែជាកីឡាករក្នុងចំណោមកីឡាករដែលតមអាហារ និងការផឹកទឹកជាដើមអំឡុងពេលថ្ងៃនៅមានពន្លឺនាពិធីរ៉ាម៉ាដាន។
កាលពីឆ្នាំ ២០២១ ក្នុងជំនួបការប្រកួតមួយរវាង Leicester City ទល់នឹង Crystal Palace ក៏ត្រូវបានផ្អាកនៅពាក់កណ្តាលការប្រកួតផងដែរ បន្ទាប់ពីកន្លះម៉ោងក្រោយពិធីរ៉ាម៉ាដាន។ ពេលនោះកីឡាករ Wesley Fofana និង Cheikhou Kouyate បានប្រើពេលកំពុងផ្អាកប្រកួតនោះដើម្បីអាចហូបអាហារសម្រន់ និងភេសជ្ជៈថាមពលផ្សេងៗបន្ទាប់ពីថ្ងៃបានលិចបាត់៕
© រក្សាសិទ្ធិដោយ thmeythmey.com