កីឡាអន្តរជាតិ
អន្តរជាតិ
​លោក Southgate ផ្តាំកីឡាករអង់គ្លេស បង្កើតប្រវត្តិសាស្ត្រថ្មីថែមទៀតនៅទឹកដីអ៊ីតាលី
23, Mar 2023 , 9:44 pm        
រូបភាព
លោក Gareth Southgate គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស ផ្តាំទៅកូនក្រុមខ្លួនឱ្យទម្លាក់ចោលការខកចិត្តតាមរយៈបរាជ័យនៅវគ្គ៨ក្រុមចុងក្រោយក្នុងការប្រកួត World Cup នៅកាតា ដោយការស្វែងរកការបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងជំនួបវគ្គជម្រុះ Euro 2024 នៅទឹកដីអ៊ីតាលី នៅថ្ងៃទី២៣ ខែមីនា។

 
ជួបអ៊ីតាលី ជាប្រកួតដំបូងបង្អស់សម្រាប់ក្រុមតោកំណាចអង់គ្លេស ចាប់តាំងពីធ្លាក់ចេញពីការប្រកួត World Cup ក្រោយចាញ់ក្រុមជើងឯករងបារាំងវគ្គ៨ក្រុមចុងក្រោយ World Cup។ អ៊ីតាលីក៏ជាគូប្រជែងចាស់របស់អង់គ្លេស ព្រោះក្រុមទាំងពីនេះធ្លាប់ប្រជែងគ្នានៅវគ្គផ្តាច់ព្រ័ត្រ Euro 2020 ដោយកាលនោះអ៊ីតាលីឈ្នះជើងឯក និងអង់គ្លេសខកចិត្ត ដោយចាញ់ក្នុងការស៊ុតបាល់កាត់សេចក្តី១១ម៉ែត្រ។
 
ប្រវត្តិសាស្ត្រអង់គ្លេសមិនដែលយកឈ្នះអ៊ីតាលីដល់ក្នុងទឹកដីឡើយចាប់តាំងពីឆ្នាំ ១៩៦១ មក ហើយការយកឈ្នះលើអ៊ីតាលីលើកចុងក្រោយបង្អស់គឺនៅក្នុងការប្រកួតមិត្តភាពក្នុងប្រទេសស្វ៊ីសកាលពី ១១ឆ្នាំមុន។
 
«សរុបមកវាគឺជាការប្រកួតមួយដែលយើងត្រូវការចាប់ផ្តើមឈ្នះ។បើទោះបីយើងបានខកខានមួយរយៈក៏ដោយ ប៉ុន្តែយើងត្រូវការធ្វើវាចាំបាច់បំផុត ហើយយើងមិនធ្លាប់ឈ្នះនៅក្រៅដីអ៊ីតាលីពីឆ្នាំ ១៩៦១ មក វាជាផ្នែកមួយនៃប្រវត្តិសាស្ត្រ យើងត្រូវតែបំបែកវាឱ្យបាន ក្រុមមួយនេះធ្លាប់បានបំបាក់ពួកគេរួចមកហើយកាលពីមុន។»។ លោក Southgate បាននិយាយបែបនេះក្នុងសន្និសីទកាសែតមុនការប្រកួត។
 
មុនពេលដឹកនាំក្រុមអង់គ្លេសប្រកួត Euro 2024 លោក Southgate បានពិចារណាលាលែងពីតំណែងគ្រូបង្វឹកអង់គ្លេស ក្រោយចាញ់បារាំង ប៉ុន្តែលោកទទួលបានជម្រើសបន្តការងារជាមួយក្រុមបន្ទាប់ពីទទួលបានការគាំទ្រខ្លាំងក្នុងនាមជាគ្រូបង្វឹកល្អបំផុតប្រចាំសតវត្សរ៍របស់អង់គ្លេស។
 
ទោះយ៉ាងណាសម្រាប់ការប្រកួតជម្រុះ Euro 2024 លោក ​Southgate បានបញ្ជាក់ថាក្រុមតោកំណាចរបស់លោកនឹងចាប់ផ្តើមសារជាថ្មីប្រជែងពានរង្វាន់ប្រចាំតំបន់។
 
ខាងក្រោមនេះជាក្រុមដែលនឹងប្រកួតជម្រុះ Euro 2024 រាត្រីថ្ងៃទី២៣ ខែមីនា៖
ពូល H

កាហ្សាកស្ថាន ទទួល ស្លូវេនី វេលាម៉ោង ១០យប់
 
ការប្រកួតវេលាម៉ោង ២:៤៥អាធ្រាត្រទាបភ្លឺ ឈានចូលថ្ងៃទី២៤ ខែមីនា
 
ពូល H
ដាណឺម៉ាក ទទួល ហ្វាំងឡង់
សាំងម៉ារាំង ទទួល អៀឡង់ខាងជើង
 
ពូល J 
បូស្ន៊ី ទទួល អ៊ីស្លង់
ព័រទុយហ្កាល់ ទទួល លិចតិនស្តាញ
ស្លូវ៉ាគី ទទួល លុចសំបួ
 
ពូល C 
ម៉ាសេដ្វានខាងជើង ទទួល ម៉ាលត៍៕
 
 

Tag:
 Gareth Southgate
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com