ជាតិ
សម្តេច ហ៊ុន សែន ហាមវិស័យឯកជនប៉ះពាល់ ឬប៉ងយកដីវិទ្យាស្ថាន CARDI
24, Mar 2023 , 4:34 pm        
រូបភាព
ដោយ: រួបរួម
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ជាកន្លែងផលិតពូជស្រូវល្អៗប្រចាំប្រទេសកម្ពុជា។ សម្តេចហាមដាច់ខាតវិស័យឯកជនប៉ះពាល់ដីវិទ្យាស្ថានមួយនេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ប្រទះឡាំង ខណ្ឌដង្កោ។
 
«ស្លាប់ក៏តាមកាច់កដែរ»។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានយ៉ាងដូច្នេះ ចំពោះអ្នកដែលប៉ុនប៉ងលេបយកដីវិទ្យាស្ថានកាឌី ដែលសម្តេចចាត់ទុកថា ជាកូនដែលសម្តេចបានបង្កើតដោយផ្ទាល់។
 
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៤ ខែមីនា នេះ ប្រមុខរដ្ឋាភិបាលក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំបន្តបន្ទាប់ ឱ្យបន្តរក្សាដីកាឌី ឱ្យបានគង់វង្ស៕

 

© រក្សាសិទ្ធិដោយ thmeythmey.com