កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe៖ ការងារខ្ញុំជាប្រធានក្រុមបារាំង ដើម្បីបង្រួបបង្រួមក្នុងជំនាន់នេះ
24, Mar 2023 , 5:29 pm        
រូបភាព
Kylian Mbappe ដែលទើបត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិបារាំង នឹងប្រឹងបង្រួបបង្រួមកីឡាករទាំងជំនាន់ចាស់ និងជំនាន់ថ្មីក្នុងក្រុមឱ្យបានល្អ។ ខ្សែប្រយុទ្ធក្រុម Paris Saint Germain និយាយដូច្នេះ ក្នុងសន្និសីទកាសែតលើកដំបូងចាប់តាំងពីទទួលការងារមើលការខុសត្រូវក្នុងក្រុមជម្រើសជាតិ នៅថ្ងៃទី២៣ ខែមីនា ។



​ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ ត្រូវបានតែងតាំងជាប្រធានក្រុមបារាំងនៅថ្ងៃទី២១ មីនា ជំនួសអ្នកចាំទី Hugo Lloris ដែលបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំងត្រឹមវ័យ ៣៦ឆ្នាំកាលពីខែមករា។
 
Mbappe ដែលបានជួយនាំក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ​ World Cup លើកទី២ ជាប់គ្នា ទទួលបានភារកិច្ចជាមួយទំនួលខុសត្រូវដ៏ធំមួយពីសំណាក់លោក Didier Deschamps ដែលជាគ្រូបង្វឹក។
 
«គាត់ [Deschamps] ចង់ឱ្យខ្ញុំធ្វើជាអ្នកបង្រួបបង្រួមក្រុម។ ខ្ញុំជាមនុស្សម្នាក់ផ្សាភ្ជាប់កីឡាកររវាងជំនាន់ចាស់និងថ្មី។ ខ្ញុំជាប្រធាននៃក្រុមប្រទេសនេះ វាជាអ្វីដែលអ្នកមិនអាចគេចបាន វាគឺជាទំនួសខុសត្រូវថ្មីមួយ ដែលខ្ញុំនឹងទទួលយកវា ហើយវានឹងមិនផ្លាស់ប្តូរការលេងរបស់យើងឡើយ។»។ Mbappe បាននិយាយបែបនេះ។
 
ទាក់ទងនឹងការកាន់តំណែងជាប្រធានក្រុមនេះ Mbappe ក៏បាននិយាយបញ្ជាក់ថា ខ្សែបម្រើ Antoine Griezmann ដែលជាអនុប្រធានក្រុមខកចិត្តចំពោះការសម្រេចនេះ ដ្បិតខ្លួនជាកីឡាករលេងក្រោមការដឹកនាំរបស់លោក ​Deschamps តាំងពីឆ្នាំ ២០១៤ មកម្ល៉េះក្នុងការជួយក្រុមជម្រើសជាតិ។
 
ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំ បានបង្ហាញខ្លួនចំនួន ៦៦លើក និងដើរតួយ៉ាងសំខាន់សម្រាប់ក្រុមជម្រើសជាតិបារាំងទៅកាន់ជ័យជម្នះ World Cup ក្នុងឆ្នាំ ២០១៨  ​ និងបាននាំក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រម្តងទៀតឆ្នាំ ២០២២។ Mbappe អះអាងទៀតថារូបគេនឹងមានភាពខុសគ្នាពី Lloris ដែលជាប្រធានក្រុមចាស់។
 
ការប្រកួតដំបូងជាមួយបារាំងបន្ទាប់ពី World Cup សម្រាប់ Mbappe គឺនៅថ្ងៃទី២៤ ខែមីនា ដោយបារាំង ត្រូវជួបតទល់ជាមួយហូឡង់ក្នុងកីឡដ្ឋាន Stade de France ក្នុងជំនួបបើកឆាកវគ្គជម្រុះ Euro 2024 ក្នុងពូល B។ នៅថ្ងៃទី២៧ ខែមីនា បារាំងនឹងត្រូវជួបក្រុមអៀឡង់បន្តទៀត៕
 
ខាងក្រោមនេះជាការប្រកួតរបស់ក្រុមដទៃផ្សេងទៀត៖
 
ការប្រកួតធ្វើឡើងក្នុងម៉ោង ២:៤៥យប់រំលងអាធ្រាត្រ
 
ពូល B
ហ្ស៊ីប្រាល់តា ទទួល ក្រិក
 
ពូល E
សាធារណរដ្ឋឆែក ទទួល ប៉ូឡូញ
ម៉ុលដាវី ទទួល កោះហ្វារ៉ូ
 
ពូល F
អូទ្រីស ទទួល អាស៊ែបៃហ្សង់
ស៊ុយអែត ទទួល បែលហ្ស៊ិក
 
ពូល G
ប៊ុលហ្ការី ទទួល ម៉ុងតេណេហ្រ្គោ វេលាម៉ោង ១២:០០យប់
ស៊ែប៊ី ទទួល លីទុយអានី វេលាម៉ោង ២:៤៥យប់៕
 
 

Tag:
 Kylian Mbappe
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com