កីឡាជាតិ
ជាតិ
Merlion Cup៖ ឈុតស៊ីហ្គេមកម្ពុជា ឈ្នះសិង្ហបុរី ២-១ ទទួលបានលេខ៣
26, Mar 2023 , 7:02 pm        
រូបភាព

ក្រុមកីឡាបាល់ទាត់ឈុតស៊ីហ្គេម អាយុក្រោម ២២ឆ្នាំកម្ពុជា យកឈ្នះម្ចាស់ផ្ទះសិង្ហបុរី ២-១ ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតពានរង្វាន់ Merlion Cup 2023 នាថ្ងៃទី២៦ ខែមីនា នៅកីឡដ្ឋាន Jalan Besar។


តាមរយៈការគ្រប់គ្រង់បាល់ដ៏ល្អ វឿន វ៉ា និងគី រីណា ស៊ុតចូលម្នាក់មួយគ្រាប់នៅវគ្គទី១ នៅនាទី១២ និង៣១ ដើម្បីជួយ U-22 កម្ពុជានាំមុខសិង្ហបុរី ២-០ មុននៅវគ្គទី១។
ចូលដល់វគ្គទី២ ខ្សែប្រយុទ្ធកម្ពស់ខ្ពស់ Lionel ទាត់ Free-kick យ៉ាងល្អដើម្បីជួយសិង្ហបុរីតាមបានមួយគ្រាប់វិញ។ នៅវគ្គទី២នេះ បើទោះកម្ពុជាប្តូរកីឡាករឆ្នើម សៀង ចន្ធា និងលឹមពិសុទ្ធ ចូល ប៉ុន្តែតែត្រូវក្រុមម្ចាស់ផ្ទះវាយសម្រុក និងមានឱកាសរកគ្រាប់ជាច្រើនលើកប៉ុន្តែមិនបានសម្រេច។ ចប់ការប្រកួតកម្ពុជាឈ្នះសិង្ហបុរី ២-១។

តាមរយៈលទ្ធផលនេះ បានជួយក្រុមឈុតស៊ីហ្គេមកម្ពុជា ក្រោមការដឹកនាំរបស់លោក Keisuke Honda ទទួលបានចំណាត់ថ្នាក់ទី៣ នៃពានរង្វាន់ Merlion Cup ឆ្នាំ២០២៣។

ដោយឡែកជំនួបដណ្តើមជើងឯក Merlion Cup 2023 រវាងម៉ាឡេស៊ី និងហុងកុង នឹងធ្វើឡើងនាពេលបន្តិចទៀតនេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com