កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
វ៉ូវីណាម៖ កម្ពុជា ឈ្នះមេដាយ៩ ពីជើងឯកអាស៊ីអាគ្នេយ៍
27, Mar 2023 , 6:59 pm        
រូបភាព
កីឡាករវ៉ូវីណាមកម្ពុជា លី បូរ៉ាមី ប្រកួតវិញ្ញាសាសម្តែងមេគុន(ឯត្តជន)។
កីឡាករវ៉ូវីណាមកម្ពុជា លី បូរ៉ាមី ប្រកួតវិញ្ញាសាសម្តែងមេគុន(ឯត្តជន)។
ដោយ:
អត្តពលិកកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា ឈ្នះមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ២ ពីការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅសាលដំបូលទូក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

 
កីឡាករ លី បូរ៉ាមី ឈ្នះមេដាយមាស១ លើវិញ្ញាសាមេគុនសម្តែង(ឯកត្តជន) កត្តាង៉ូវម៉ូនបុរស ដោយបញ្ចប់ក្នុងលទ្ធផលពិន្ទុ២៧១។ វិញ្ញាសា មេគុនដំបងបុរស(ឯកត្តជន) ឈ្នះមេដាយមាស១ ដោយកីឡាករ សៀន ចាន់ហួត បញ្ចប់ក្នុងលទ្ធផលពិន្ទុ ២៧០។ វិញ្ញាសាមេគុនដាវបុរស ៤នាក់ (ក្រុម) ឈ្នះមេដាយមាស១ សម្រេចបានដោយកីឡាករ ម៉េត សារី, ម៉ែន សុខវិច្ឆកា, អ៊ឹម លាំងឈុង នីទីស្សា។
 

ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើឯកអាស៊ិអាគ្នេយ៍ឆ្នាំ ២០២៣ នៅកម្ពុជា។
 
មេដាយប្រាក់១ ធ្វើបានដោយកីឡាការិនី ប៉ាល់ ឆរស្ម៊ី, ម៉េត សុភត្រា្ត, ជ្រិន ប៊ុនឡុង និងប្រាក់ សុវណ្ណនី លើវិញ្ញាសាសម្តែងក្រុម នារី១ បុរស៣នាក់ មានអាវុធ និងមេដាយសំរឹទ្ធ១ ធ្វើបានដោយកីឡាករ អ៊ុំ និមល លើវិញ្ញាសាប្រយុទ្ធ ទម្ងន់ក្រោម ៥៥គីឡូក្រាម ក្រោយចាញ់កីឡាករថៃ ដោយពិន្ទុ ៧-០។
 
គួបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ ធ្វើឡើងពីថ្ងៃទី២៥-៣០ ខែមីនា ឆ្នាំ២០២៣ នាសាលដំបូលទូក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ ៕


 

Tag:
 កីឡាវ៉ូវីណាម
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com