កីឡាជាតិ
ជាតិ
ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៧ ចាប់ផ្តើមជំនួបថ្នាក់ខេត្តនៅរសៀលនេះ 
ឈុតក្រុមថ្នាក់ខេត្តក្នុងការប្រកួតពានសម្តេចហ៊ុន សែន ឆ្នាំ២០២៣។ រូបភាព Hun Sen Cup
×![]()
គណៈកម្មការការប្រកួតកីឡាបាល់ទាត់ជាតិកម្ពុជា (CNCC) បើកការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ ថ្នាក់ខេត្តសប្តាហ៍ទីមួយ នៅថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ ការប្រកួតនឹងប្រព្រឹត្តទៅនាវេលាម៉ោង៣រសៀល លើទីលាន៤ ក្នុងខេត្តជំនួន៤ផ្សេងៗគ្នា។
ក្នុងពូល ក ខេត្តកែប ប្រកួតតទល់ជាមួយមន្ទីរ អយកខេត្តកំពង់ស្ពឺ នៅទីលានកីឡដ្ឋានខេត្តកែប។ នៅទីលានវិទ្យាល័យ ព្រះរាជសម្ភារ កំពត អេសហ្វស៊ី ស្វាគមន៍ ខេត្តព្រះសីហនុ។
ដោយឡែកពូល ខ មន្ទីរ អ.យ.ក. កំពង់ឆ្នាំង ទទួលភ្ញៀវ ខេត្តស្វាយរៀង នៅទីលានវិទ្យាល័យ ស៊ុន សែន កំពង់ត្រឡាច ស្របពេលមន្ទីរ អយក ខេត្តត្បូងឃ្មុំ ទៅសួរសុខទុក្ខ មន្ទីរ អយក ខេត្តកំពង់ចាប់ នៅទីលានវិទ្យាល័យព្រះសីហនុ។
ពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល ២០២៣-២៤ សម្រាប់ថ្នាក់ខេត្ត មាន២០ក្រុមចូលរួមដោយចែកជា៤ពូល ពីកដល់ឃ ដោយក្នុងមួយពូលមាន៥ក្រុម។
ក្រុមដែលទទួលបានជើងឯក ក្រុមចំណាត់ថ្នាក់លេខ២ លេខ៣ និងលេខ៤ ទទួលបានកៅអីបន្តទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ថ្នាក់ជាតិ និង១២ក្រុមទៀតពីជើងឯកកម្ពុជាលីគ២ឆ្នាំ២០២២ ដែលរង់ចាំស្រេច។
កាលពីរដូវកាលមុន ភ្នំពេញកាឡាក់ស៊ីជាម្ចាស់ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ក្រោយយកឈ្នះឧត្តរមានជ័យ ១-០ នៅវគ្គផ្តាច់ព្រ័ត្រ៕
Tag:
ពានរង្វាន់សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com