ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ខន​ភ្លូអិនស៍​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ក្លាយជា​ភ្នាក់ងារ​ផ្តាច់​មុខ​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ក្រុមហ៊ុន Doppelmayr Group ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​លើសកល​លោក​ផ្នែក​ធ្វើដំណើរ​តាម​ខ្សែរ៉ក​
29, Mar 2023 , 7:29 am        
រូបភាព
ចំណុច​សំខាន់ៗ
  • ក្រុមហ៊ុន​ខន​ភ្លូ​អិន​ស៍​មាន​មោទកភាព​ក្នុង​ការប្រកាស​អំពី​កិច្ច​ព្រមព្រៀង​ស្ដីពី​តំណាង​ផ្តាច់​មុខ​ជាមួយ​ក្រុមហ៊ុន Doppelmayr Group ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើស​កល​លោក​ផ្នែក​ធ្វើដំណើរ​តាម​ខ្សែរ៉ក​ ​
  • ជាមួយនឹង​កិច្ច​ព្រមព្រៀង​នេះ ក្រុមហ៊ុន Doppelmayr នឹង​បន្ត​ពង្រីក​ខ្លួន​ជា​អន្តរជាតិ ដោយមាន​ជំនឿ​យ៉ាង​មុតមាំ​លើ​សក្តា​នុ​ពល និង​ភាព​ចាស់ទុំ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​សម្រាប់​ការ​ធ្វើដំណើរ​របស់​ខ្លួន​​​។ 
  • គម្រោង​នេះ​បញ្ជាក់​ពី​សមត្ថភាព​របស់​ក្រុមហ៊ុន​ខន​ភ្លូ​អិន​ស៍​ក្នុង​ការ​លើកកម្ពស់​គម្រោ​ងទំនើបៗដែល​នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើន​ឆ្នាំ​។ 
  • ការ​ចុះ​ហត្ថលេខា​ថ្មីៗ​នេះ​លើ​លិខិត​សម្តែង​ចេតនា​រវាង​ក្រុមហ៊ុន Doppelmayr និង​ក្រុមហ៊ុន​អភិវឌ្ឃន៍ខានូភី សែន ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង Bay of Lights ដ៏អស្ចារ្យ បញ្ជាក់​អំពី​សក្ដានុពលនៃ​ដំណោះស្រាយ​សម្រាប់​ការធ្វើ​ដំណើរ​តាម​កន្ត្រក​ខ្សែកាប​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក កែ ប៊ិន សូរស្មី ជានាយកប្រតិបត្តិ របស់ក្រុមហ៊ុនខនភ្លូអិនស៍ (ខាងស្តាំ) ជាមួយលោក  Alexander Klimmer ជានាយកប្រតិបត្តិផ្នែកលក់របស់ក្រុមហ៊ុន Doppelmayr (ខាងឆ្វេង)
 
ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៣៖ ក្រុមហ៊ុន​ខន​ភ្លូ​អិន​ស៍​ដែល​ជា​កាតាលីករ​ជំរុញ​កំណើន​អាជីវកម្ម​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា និង​អាស៊ាន មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ក្នុង​ការប្រកាស​អំពី​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​តំណាង​នៅក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​ខ្សែរ៉ក​អន្តរជាតិ​ឈានមុខ​គេ គឺ​ក្រុមហ៊ុន Doppelmayr Group​។
 
កិច្ច​ព្រមព្រៀងនេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក Alexander Klimmer ដែល​ជានា​យក​ប្រតិបត្តិ​ផ្នែក​លក់​របស់​ក្រុមហ៊ុន Doppelmayr និង​លោក កែ ប៊ិន សូរ​ស្មី ដែល​ជានា​យក​ប្រតិបត្តិ​របស់ក្រុមហ៊ុន​ខន​ភ្លូ​អិន​ស៍ នៅ​ខែមករា ឆ្នាំ ២០២៣ នៅ ប្រទេសអូទ្រីស នៃការិយាល័យកណ្តាលរបស់​ក្រុមហ៊ុន Doppelmayr ដោយមាន​វត្តមាន​របស់​លោក Peter Vogelmann ដែល​ជានា​យក​ផ្នែក​លក់​អន្តរជាតិ​របស់​ក្រុមហ៊ុន Doppelmayr និង​លោក Martin Ladner ដែល​ជា​អ្នកគ្រប់គ្រង​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន Doppelmayr​។
 
​យោង​តាម​កិច្ច​ព្រមព្រៀង​នេះ ក្រុមហ៊ុន​ខន​ភ្លូ​អិន​ស៍​នឹង​ក្លាយជា​ភ្នាក់ងារ​ផ្តាច់​មុខ​របស់​ក្រុមហ៊ុន Doppelmayr Group ដោយមាន​ប្រសិទ្ធភាព​អនុវត្ត​គិត​ត្រឹម ខែមករា នៅ​ប្រទេស​កម្ពុជា ជាមួយនឹង​គោលបំណង​ស្វែងរក និង​កំណត់​ឱកាស​អាជីវកម្មក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ធ្វើ​ឱ្យ​ឱកាស​ទាំងនោះ​ចេញ​ជា​ផ្លែផ្កា​។
 
ភាពជា​ដៃគូ​នេះ​នឹង​ផ្តោត​លើ​ការ​អភិវឌ្ឍ​ដំណោះស្រាយ​សម្រាប់​ការ​ធ្វើដំណើរ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រទេស​នេះ​ផ្តល់​នូវ​លទ្ធភាព​យ៉ាងច្រើន​ក្នុង​វិស័យ​ទេសចរណ៍ និង​ការ​ដឹកជញ្ជូន​ក្នុង​ទីក្រុង​។
 
ក្រុមហ៊ុន Doppelmayr Group ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក​កំពុង​បន្ត​ការពង្រីក​ខ្លួន​ជា​អន្តរជាតិ​
 
ក្រុមហ៊ុន Doppelmayr Group គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ខាង​វិស្វកម្ម​ខ្សែរ៉ក និង​លេចធ្លោ​តាមរយៈ​ជំនាញ​ដ៏​ល្អឥតខ្ចោះ​របស់​ខ្លួន​ផ្នែក​ច្នៃប្រឌិត គុណភាព​សេវាកម្ម និង​ផលិតផល ព្រមទាំង​តាមរយៈ​ការ​ប្តេជ្ញា​ចិត្តដាច់​ខាត​របស់​ខ្លួន​ចំពោះ​សុវត្ថិភាព។ ភាពឈានមុខគេ​របស់​ខ្លួន​នៅ​លើ​ពិភពលោក​នៅក្នុង​ទី​ផ្សារ​នេះ ​គឺ​ផ្អែកលើ​ចំណេះដឹង​ពិតប្រាកដ​អំពី​តម្រូវការ​របស់​អតិថិជន ក៏ដូចជា​វិជ្ជាជីវៈ និង​ភាព​ច្បាស់លាស់​នៅក្នុង​ការ​បំពេញការងារ។ ក្រុមហ៊ុន​នេះ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍ ក៏ដូចជា​ប្រព័ន្ធ​ដឹកជញ្ជូន​អ្នកដំណើរ​ក្នុង​ស្រុក​ទំនើប​សម្រាប់​បរិស្ថាន​ទីក្រុង​ផង​ដែរ​។
 
ជាមួយនឹង​ការដំឡើង​ជាង ១៥.៤០០​ ​គម្រោងនៅ​ប្រទេស​ចំនួន ៩៦ ក្រុមហ៊ុន Doppelmayr Group ​បានការ​ទទួលស្គាល់​ជាច្រើន​នៅ​តំបន់​អាស៊ី និង​បន្ត​ពង្រីក​ខ្លួន​ជា​អន្តរជាតិ​នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​ជំនឿ​យ៉ាង​មុតមាំ​លើ​សក្តា​នុ​ពល និង​ភាព​ចាស់ទុំ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​សម្រាប់​ការ​ធ្វើដំណើរ​របស់​ខ្លួន។ ក្រុមហ៊ុន​មានទម្លាប់​ជាយូរមកហើយ​ក្នុង​ការនាំចេញ​ដំណោះស្រាយ​សម្រាប់​ការ​ធ្វើដំណើរ​របស់​ខ្លួន​ទៅកាន់​ពិភពលោក និង​ជាពិសេស​ទៅកាន់​តំបន់​អាស៊ី ដោយមាន​កំណត់ត្រា​ជោគជ័យ​ដែល​បង្ហាញ​ឱ្យ​ឃើញ​នៅក្នុង​ទីផ្សារ​វៀតណាម​។  
 
លោក Peter Vogelmann ដែល​ជានា​យក​ផ្នែក​លក់​អន្តជាតិ​របស់​ក្រុមហ៊ុន Doppelmayr បាន​វិភាគ​ថា៖“ប្រទេស​កម្ពុជា​គឺជា​ទីផ្សារ​ដ៏ល្អ​មួយជានឹង​សក្តា​នុ​ពល​ដ៏​អស្ចារ្យ​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​សម្រាប់​ការ​ធ្វើដំណើរ​តាម​ខ្សែរ៉ក​។ យើង​ទន្ទឹងរង់ចាំ​គម្រោង​ដ៏​គួរ​ឱ្យ​រំភើប និង​ធ្វើការ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ខន​ភ្លូ​អិន​ស៍​ដែល​ជា​ដៃគូ​របស់​យើង”។ 


លោក កែ ប៊ិន សូរស្មី ជានាយកប្រតិបត្តិ របស់ក្រុមហ៊ុនខនភ្លូអិនស៍ (ខាងស្តាំ) ជាមួយលោក  Alexander Klimmer ជានាយកប្រតិបត្តិផ្នែកលក់របស់ក្រុមហ៊ុន Doppelmayr (ខាងឆ្វេង)
 
ដោយ​លើកឡើង​បន្ថែម​អំពី​បទពិសោធន៍​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​វៀតណាម និង​សក្តា​នុ​ពល​របស់​ប្រទេសកម្ពុជា​៖
“រួមគ្នា​ជាមួយនឹង​អតិថិជន​របស់​យើង យើង​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៅក្នុង​ទីផ្សារ​វៀតណាម ជា​កន្លែង​ដែល​យើង​សម្រេច​បាន​គម្រោង​ចំនួន ២៨ ក្នុងរយៈពេល ២៣ ឆ្នាំ ដែល​គម្រោង​ភាគច្រើន​ទទួល​បាន​កំណត់ត្រា​ពិភពលោក (ការដំឡើង​ដែល​អាច​ដោះផ្ដាច់ចេញ​បាន​វែង​បំផុត​នៅ ហុនធំ (Hon Thom) លើកោះ​ភូ​កុក​ (Phu Quoc កោះត្រល់) អគារ​ខ្ពស់​បំផុត​នៅ​ឆ្នេរ​ហាឡុងបេ (Ha Long Bay)។ ការដំឡើង​ជាច្រើន​នៅ​លើភ្នំបាណា (Bana Hills) ទូកចែវ​នៅ​លើ​ភ្នំ​ខ្ពស់​បំផុត​នៅ​ប្រទេសវៀតណាម គឺ​ភ្នំ​ហ្វាន់ស៊ីផាន (Fansipan) និង​ច្រើន​កន្លែង​ទៀត)។ ដូច្នេះ ទីផ្សារ​កម្ពុជា គឺជា​ជំហាន​បន្ទាប់​ដ៏​សម​ហេតុផល​មួយ។ សក្ដានុពល​ដ៏​ច្រើន ជាពិសេស​ក្នុង​ការ​អភិវឌ្ឍ​កន្លែង​សក្ការៈ​បូជា ប៉ុន្តែ​ក៏​មាន​គម្រោង​តាម​ឆ្នេរ​សមុទ្រ និង​កោះ​ផង​ដែរ”។ នេះ​ជា​ការ​លើកឡើង​របស់​លោក Alexander Klimmer ដែល​ជានា​យក​ប្រតិបត្តិ​ផ្នែក​លក់​របស់​ក្រុមហ៊ុន Doppelmayr​​ Group។ 
 
“តាមរយៈ​ការងារ​ដែល​បញ្ចប់​ដោយក្រុម​ហ៊ុន​ខន​ភ្លូ​អិន​ស៍ យើង​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​អភិវឌ្ឍន៍ និង​អ្នក​ផ្សព្វផ្សាយ​មួយចំនួន​រួចហើយ។ យើង​មាន​មហិច្ឆតា និង​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធភាព​នៃ​ការ​អភិវឌ្ឍ​គម្រោងនានា ​នា​ពេល​ខាងមុខ។ 
 
យើង​ក៏​មានបំណង​សិក្សា​អំពី​លទ្ធភាព​ដែល​ទទួល​បាន​សម្រាប់​ទី​ក្រុង​ធំៗរបស់​ប្រទេសកម្ពុជា ការ​ដឹកជញ្ជូន​ក្នុង​ទីក្រុង​ដោយ​ខ្សែរ៉ក ពីព្រោះ​បច្ចុប្បន្ន​នេះ​វា​គឺជា​ជម្រើស​មួយ​ដែល​អាច​សម្រេច​បាន និង​ជា​ដំណោះស្រាយ​ដែល​ចំណាយ​តិច​មានប្រសិទ្ធភាព​ខ្ពស់​បើ​ធៀប​នឹង​រថភ្លើង​ក្រោម​ដី ឬ​មធ្យោបាយ​​ដឹកជញ្ជូន​ផ្សេងៗទៀត។ រាជធានី និង​ទីក្រុង​ជាច្រើន​នៅ​ទូ‍ទាំង​ពិភពលោក​បាន​ដាក់បញ្ចូល​ខ្សែរ៉ក​រួចជាស្រេច​ហើយ ដែល​ជា​ការ​បន្ថែម​ប្រកបដោយ​និរន្តរភាព​ដល់​បណ្តាញ​ដឹកជញ្ជូន​របស់រាជធានី និងទីក្រុងទាំងនោះ ដូច្នេះ​ហេតុអ្វីបានជា​ប្រទេស​​កម្ពុជា​មិន​មាន?” នេះ​ជា​ការ​លើកឡើង​របស់​លោក Martin Ladner ដែល​ជា​អ្នកគ្រប់គ្រង​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន Doppelmayr Group។ 


លោក កែ ប៊ិន សូរស្មី ជានាយកប្រតិបត្តិ របស់ក្រុមហ៊ុនខនភ្លូអិនស៍ (ខាងស្តាំ)  ជាមួយលោក Martin Ladner ជាអ្នកគ្រប់គ្រងប្រចាំតំបន់ របស់ក្រុមហ៊ុន Doppelmayr (ខាងឆ្វេង)
 
ក្រុមហ៊ុន​ខន​ភ្លូ​អិន​ស៍ ជា​ដៃគូ​អាទិភាព​សម្រាប់​គម្រោង​ដែល​មាន​ឥទ្ធិពល​វិជ្ជមាន​នៅប្រទេស​កម្ពុជា​
 
កិច្ច​ព្រមព្រៀង​នេះ​បញ្ជាក់​ថា​ក្រុមហ៊ុន​ខន​ភ្លូ​អិន​ស៍​ជា​ដៃគូ​អាទិភាព​សម្រាប់​ការ​ចូល​ទីផ្សារ​សំ​ខាន់ៗនៅ​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​ក៏​បញ្ជាក់​នូវ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​នៅក្នុង​ឆ្នាំ ២០១៥ ដើម្បី​លើកទឹកចិត្ត ផ្សព្វផ្សាយ និង​វិនិ‍យោគ​លើ​គម្រោ​ងទំនើបៗ ដែល​នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើន​ឆ្នាំ​​។ 
 
ការ​គាំទ្រ​ដល់​ដំណោះស្រាយ​សម្រាប់​ការ​ធ្វើដំណើរ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បែបនេះ​ទំនងជា​នឹង​បង្កើត​ភាព​ទាក់ទាញ​របស់​ប្រទេស បង្កើត​ឱ្យ​មានការ​មក​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក និង​បរទេស​ជាច្រើន លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ក្នុង​មូលដ្ឋាន​។
 
នៅពេល​​អត្ថា​ធិប្បាយ​លើ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Doppelmayr លោក កែ ប៊ិន សូរ​ស្មី ដែល​ជានា​យក​ប្រតិបត្តិ​របស់​​ក្រុមហ៊ុន​ខន​ភ្លូ​អិន​ស៍ បាន​លើកឡើង​ថា​​៖ "យើង​មាន​មោទកភាព​ខ្លាំង​ណាស់​ដែល​ក្រុមហ៊ុន Doppelmayr Group ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខគេ​នៃ​ទីផ្សារ​សកល​ផ្នែក​ដំណោះស្រាយ​សម្រាប់​ការ​ធ្វើដំណើរ​តាម​ខ្សែរ៉ក បាន​ជ្រើសរើស​យក​ក្រុមហ៊ុនខនភ្លូអិនស៍​ឱ្យ​គាំទ្រ​ពួក​គេក្នុងការ​អភិវឌ្ឍ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ យើង​ជឿជាក់​យ៉ាង​មុតមាំ​លើ​សក្តា​នុ​ពល​របស់​ប្រទេស​កម្ពុជា​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​សម្រាប់​ការ​ធ្វើដំណើរ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បែបនេះ។ ការ​ឆ្លើយតប​របស់​ទីផ្សារ​មាននៅ​ទីនេះ​រួចហើយ ហើយ​ខ្ញុំ​ជឿ​ថា​យើង​អាច​ធ្វើ​បាន​ក្នុង​ពេល​ដ៏​ខ្លី មិនថា​នៅ​លើ​ភ្នំ កោះ កន្លែង​សាសនា ឬសូម្បីតែ​ទីក្រុង​របស់​យើង។ បច្ចុប្បន្ន​នេះ នៅ​ក្រុមហ៊ុន​ខន​ភ្លូ​អិន​ស៍ យើង​គឺជា​ផ្នែក​មួយ​នៃ​គ្រួសារ​ក្រុមហ៊ុន Doppelmayr ហើយ​ឥឡូវនេះ​ដល់ពេល​ដែល​ត្រូវ​ខិតខំ​ប្រឹងប្រែង​ដើម្បី​នាំ​យក​បទពិសោធន៍​ធ្វើ​ដំ​ណើរ​ប្លែកៗទាំងនេះ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​។ Wer will, der kann!”។
 
អ្នកនាង​ ងៀន វណ្ណ តារា ដែល​ជានា​យក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​ និងផ្នែកទំនាក់ទំនងទីផ្សារ របស់ ក្រុមហ៊ុន​ខន​ភ្លូ​អិន​ស៍បាន​លើកឡើង​បន្ថែម​អំ ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ខន​ភ្លូ​អិន​ស៍ ​ចំពោះ​អនាគត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា៖ “ជាមួយនឹង​ភាពជា​ដៃគូ​នេះ នៅ​ក្រុមហ៊ុន​ខន​ភ្លូ​អិន​ស៍ ច្រើនជាង​ពេល​ណាៗទាំងអស់ យើង​ប្តេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ប្រភេទ​នេះ​ ជាមួយ​អ្នកច្នៃប្រឌិត​ផ្នែក​ឧស្សាហកម្ម​នៅក្នុង​ទីផ្សារ និង​ឧស្សាហកម្ម​ជាក់លាក់ ប្រសិនបើ​ទំនិញ និង​សេវាកម្ម​របស់​ពួក​គេ​ផ្តល់​នូវ​សក្ដានុពល​ប្រកបដោយ​និរន្តរភាព​សម្រាប់​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​។ វា​ក៏​បង្ហាញ​ពី​ការ​បំពេញបន្ថែម​របស់​ក្រុមហ៊ុន​ខន​ភ្លូ​អិន​ស៍​ ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ផង​ដែរ។ ក្នុងករណី​នេះ យើង​បាន​សហការ​គ្នា​ជាមួយ​អង្គការ Advantage Austria ដែល​ជា​អង្គការលើ​កកម្ពស់​ពាណិជ្ជកម្ម​នៃ​សភា​សេដ្ឋកិច្ច​សហព័ន្ធ​អូទ្រីស ដើម្បី​ជួយ​ឱ្យ​ក្រុមហ៊ុន Doppelmayr បន្ត​អភិវឌ្ឍ​តំបន់​មេគង្គ​​”។


កន្រ្តកខ្សែកាបនៅកោះសេនតូសា (Sentosa) នៃប្រទេសសិង្ហបុរី
 
ហេតុផល ៥ យ៉ាងដែល​ដំណោះស្រាយ​សម្រាប់​ការ​ធ្វើដំណើរ​តាម​កន្ត្រក​ខ្សែ​កាប​មាន​អនាគត​ល្អ​នៅក្នុង​ប្រទេស​កម្ពុជា​៖
 
១/ តំបន់ទេសចរណ៍
ប្រទេស​កម្ពុជា​មាន​តំបន់​ទេសចរណ៍​ដ៏​ពេញនិយម​ជាច្រើន​ដូចជា ប្រាសាទអង្គរវត្ត បឹងទន្លេសាប និង​តំបន់ឆ្នេរ​សមុទ្រ ឬកោះ​ជាច្រើន​ទៀត ដែល​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​ដឹកជញ្ជូន​តាម​កន្ត្រក​ខ្សែ​កាប ដើម្បី​បង្កើន​ភាព​ងាយស្រួល និង​ផ្តល់​ឱ្យ​ភ្ញៀវ​ទេសចរ​នូវ​ចំណុច​មានប្រៀប​ពិសេស​មួយ។ កម្ពុជា​ក៏​ជា​ប្រទេស​នៃ​ការ​ធ្វើដំណើរ​ធម្មយាត្រា​ផង​ដែរ​។
 
២/ ការអភិវឌ្ឍទីក្រុង
ដោយសារ​ទីក្រុង​នានា​របស់​កម្ពុជា​បន្ត​រីកចម្រើន និង​ធ្វើ​នគរូបនីយកម្ម ប្រព័ន្ធ​កន្ត្រក​ខ្សែ​កាប​អាច​ត្រូវ​បាន​អនុវត្ត​ជា​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​ធ្វើ​ឱ្យ​ការ​ធ្វើដំណើរ​កាន់តែ​ប្រសើរ​ឡើង​។ លើស​ពីនេះ ជាទូទៅ​ប្រព័ន្ធ​កន្ត្រក​ខ្សែ​កាប​មានប្រសិទ្ធភាព​ចំណាយ​តិច​សម្រាប់​សាងសង់ និង​ថែទាំ បើ​ប្រៀបធៀប​ទៅ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក ឬផ្លូវថ្នល់​ធម្មតា​។
 
៣/ ផ្លូវដែលមានទេសភាពស្រស់ស្អាត 
ទេសភាព​ដ៏​ស្រស់​ត្រកាល​របស់​ប្រទេស និង​តំបន់​ភ្នំ​ធ្វើ​ឱ្យ​វា​ក្លាយជា​បេក្ខភាព​សំខាន់​សម្រាប់​ប្រព័ន្ធ​កន្ត្រក​ខ្សែ​កាប​ដើម្បី​ផ្តល់​នូវ​ទស្សនីយភាព​ស្រស់​ត្រកាល និង​ការ​ចូល​ទៅដល់​តំបន់​ដាច់ស្រយាល​។
 
៤/ អាកាសធាតុ៖ 
អាកាសធាតុ​ត្រូពិក​របស់​ប្រទេស​កម្ពុជា​អាច​មាន​អំណោយផល​ដល់​ប្រព័ន្ធ​កន្ត្រក​ខ្សែ​កាប ដោយសារ​វា​មិនសូវ​រង​ផល​ប៉ះពាល់​ដោយស្ថាន​ភាព​អាកាសធាតុ​ដ៏​អាក្រក់ បើ​ប្រៀបធៀប​ទៅ​នឹង​ទម្រង់​នៃ​ការ​ដឹកជញ្ជូន​ផ្សេងទៀត​​។
 
៥/ ប្រជាប្រិយភាព
ប្រព័ន្ធ​កន្ត្រក​ខ្សែ​កាប​បាន​នឹង​កំពុង​ដណ្តើម​យក​តំបន់​អាស៊ី​ដោយ​ជោគជ័យ ហើយ​ជាពិសេស​នៅក្នុង​ប្រទេសជិតខាង​របស់​កម្ពុជា។ 
នៅ​វៀតណាម ដា​ណាង សា​ប៉ា និង​ភូ​កុក គឺជា​គោលដៅ​ពេញនិយម​បំផុត​ដែល​បំពាក់​ដោយ​កន្ត្រក​ខ្សែកាប។ 
 
នៅ​ប្រទេស​សិង្ហបុរី កន្រ្ត​កខ្សែកាប​កំពុង​តភ្ជាប់​កោះ​សេនតូសា (Sentosa) ទៅ​ដីគោក ហើយ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​លើ​កោះ ឡាងហ្កាវី (Langkawi) កន្រ្ត​កខ្សែកាប​នាំ​ទេសចរ​ឡើងលើ​ភ្នំ ដើម្បី​ផ្តល់​នូវ​ទស្សនីយភាព​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិះ​​។


 លោក កែ ប៊ិន សូរស្មី ជានាយកប្រតិបត្តិនិង កញ្ញា​ ហេង ពុទ្ធិវលក្ខណ៍ ជាបុគ្គលិកផ្នែកវិភាគទីផ្សារ  (Market Access Analyst) របស់ក្រុមហ៊ុនខនភ្លូអិនស៍  (ខាងឆ្វេង) ជាមួយលោក Martin Ladner ជាអ្នកគ្រប់គ្រងប្រចាំតំបន់  និងលោក​ Peter Vogelmann ជានាយកផ្នែកលក់អន្តជាតិរបស់ក្រុមហ៊ុន Doppelmayr (ខាងស្តាំ)
 
 
គម្រោង Bay of Lights នៅ​ខេត្ត​ព្រះសីហនុ៖ គម្រោង​កន្ត្រក​ខ្សែកាប​ដំបូង​គេ​នៅ​កម្ពុជា
 
នៅ​ថ្ងៃទី​ ១៥ ខែ​មីនា ឆ្នាំ២០២៣ ក្រុមហ៊ុន Doppelmayr​ Gruppe និង​ក្រុមហ៊ុនអភិវឌ្ឍន៍ ខានូភី សែន ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍គម្រោង Bay of Lights បាន​ចុះ​ហត្ថលេខា​លើ​លិខិត​សម្ដែង​ចេតនា ដែល​មាន​សក្តានុពល​បង្ហាញ​នូវ​គម្រោង​កន្ត្រក​ខ្សែកាប​ដំបូង​គេ​បង្អស់​ដែល​មិន​ធ្លាប់​មាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។
 
ការអភិវឌ្ឍ​គម្រោង Bay Of Lights បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែល​នឹង​ក្លាយ​ទៅជា​គម្រោងអភិវឌ្ឍ​ដ៏សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​អភិវឌ្ឍន៍ ខានូភី សែន ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍មេ​នៅ​ពី​ក្រោយ​គម្រោង Bay of Lights ប្តេជ្ញា​បញ្ចេញ​សក្តានុពល​ទាំង​មូល​របស់​ខេត្ត​ព្រះសីហនុ និង​រំពឹង​ថាមណ្ឌល​ទីក្រុងថ្មី​នឹង​ទាក់ទាញ​ទេសចរ​ចំនួន៣លាននាក់​នៅឆ្នាំ ២០៣០ បង្កើត​ការងារ​ថ្មី​ចំនួន ៣៣០.០០០ កន្លែង​នៅ​ឆ្នាំ ២០៤០ និងបង្កើត​​លំនៅឋាន​ថ្មី​ចំនួន ៤០.០០០ ដល់​កំណើន​ប្រជាជន​បន្ថែម​ចំនួន ១៦០.០០០ នាក់​នៅ​ឆ្នាំ ២០៥០។
 
ការអភិវឌ្ឍ​គម្រោង Bay Of Lights នឹង​ផ្តោតលើ​សសរស្តម្ភ​សំខាន់ៗ​ចំនួន​ប្រាំមួយ​គឺ៖ ទេសចរណ៍ ការកម្សាន្តនិងរបៀប​រស់នៅ សុខភាពនិងសុខុមាលភាព ការអប់រំ សិល្បៈនិង​វប្បធម៌ និង​សេវាហិរញ្ញវត្ថុ។ ការអភិវឌ្ឍ​នេះ​នឹងរួម​មាន​កន្លែង​ទាក់ទាញ​សំខាន់ៗ​ជា​ច្រើន​ដូចជា៖ កន្លែង​វាយ​កូន​ហ្គោលនិង​រមណីយដ្ឋានវី‍ឡា កំពង់ផែ​កម្សាន្ត មហោស្រព​សម្ដែង ផ្លូវ​ថ្មើរជើង​សម្រាប់​ទេសចរណ៍ ផ្សារ​ទំនើប មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ រមណីយដ្ឋាន​ចម្រុះ សាលារៀន​និង​សាកលវិទ្យាល័យអន្តរជាតិ កោះ​ឯកជន និង​វីឡាប្រណីត។ ជាមួយ​នឹង​បណ្ដុំ​គម្រោង​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​នេះ គម្រោង Bay of Lights បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេចដើម្បី​ប្រែក្លាយ​ខេត្ត​​ព្រះសីហនុ​ឱ្យក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​សកម្មភាព​រីកចម្រើន ទាក់ទាញ​ភ្ញៀវ​ទេសចរ អាជីវកម្ម និង​ប្រជាជនដែលរស់នៅទីនោះផង​ដែរ។
 
ដំណោះស្រាយ​កន្ត្រក​ខ្សែកាប​របស់​ក្រុមហ៊ុន Doppelmayr ផ្តល់​ជូន​នូវ​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រកប​ដោយ​ន‍វានុវត្តន៍ និង​ប្រកប​ដោយ​ចីរភាព ដែល​ស្របតាម​យ៉ាង​ល្អ​ឥត​ខ្ចោះទៅ​នឹង​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍ​គម្រោង Bay of Lights។ ជាមួយ​នឹង​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​តភ្ជាប់​ កន្លែង​ទាក់ទាញ​សំខាន់ៗ​ជាច្រើន​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​នេះ ប្រព័ន្ធ​កន្ត្រកខ្សែកាប​នឹង​ផ្តល់​ឱ្យ​ទេសចរណ៍​នូវ​មធ្យោបាយ​ដ៏​ពិសេស​ប្លែក និង​អស្ចារ្យ​ដើម្បី​ទទួល​យកបទ​ពិសោធន៍នៃ​ភាព​ស្រស់​ស្អាត​របស់​ខេត្ត​ព្រះសីហនុ។ លើស​ពី​នេះ ផលប៉ះពាល់​បរិស្ថាន​ទាប និង​ប្រសិទ្ធភាព​ថាមពល​នៃប្រព័ន្ធ​កន្ត្រក​ខ្សែកាប ធ្វើ​ឱ្យ​វា​សម​ឥតខ្ចោះ​សម្រាប់​គម្រោង​ដែល​ប្តេជ្ញា​ចិត្ត​ចំពោះ​ចីរភាព និង​ការ​ថែរក្សា​សម្រស់​ធម្មជាតិ​របស់​តំបន់​នេះ។
 
ការ​ចុះហត្ថលេខា​លើ​លិខិត​សម្ដែង​ចេតនា​នេះ​រវាង​ក្រុមហ៊ុន Doppelmayr Gruppe និង​ក្រុមហ៊ុនអភិវឌ្ឍន៍ ខានូភី សែន គឺ​ជាការបង្ហាញ​យ៉ាង​ច្បាស់​អំពី​សក្តានុពល​នាពេល​អនាគត​នៃ​ដំណោះ​ស្រាយ​កន្ត្រក​ខ្សែកាប​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ លើស​ពីនេះ គម្រោង Bay of Lights ផ្ដល់​ឱកាស​ដ៏គួរ​ឱ្យ​រំភើប​មួយ​សម្រាប់​ក្រុមហ៊ុន Doppelmayr ដើម្បី​បង្ហាញ​ពីឯកទេស​របស់​ខ្លួន​ផ្នែក​ដំណោះស្រាយ​កន្ត្រក​ខ្សែកាប​ក្នុង​ទីផ្សារ​កំពុង​អភិវឌ្ឍ‍ន៍​នៃ​តំបន់​អាស៊ី និង​អាស៊ី​អាគ្នេយ៍ ដែល​ជាសក្តានុពល​សម្រាប់​ដំណោះស្រាយ​នៃ​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រកប​ដោយ​ចីរភាព និង​ប្រកប​ដោយ​នវានុវត្តន៍មាន​តម្រូវការ​ខ្ពស់។

ពិធីចុះហត្ថលេខាលើលិខិតសម្តែងចេតនារវាង​ក្រុមហ៊ុនអភិវឌ្ឍ‍ន៍ ខានូភី សែន និងក្រុមហ៊ុន Doppelmayr Gruppe​ ក្នុងគម្រោងអភិវឌ្ឍន៍ខ្សែរថភ្លើងដែលមានឈ្មោះថា​ “The Bay of Lights”ក្នុងទីក្រុងព្រះសីហនុ


កន្រ្តកខ្សែកាបនៅកោះ Hon Thom  នៃប្រទេសវៀតណាម

កន្រ្តកខ្សែកាបនៅទីក្រុង Hạ Long Bay នៃប្រទេសវៀតណាម

 


អំពីក្រុមហ៊ុន​ខនភ្លូអិនស៍

ក្រុមហ៊ុន​ខន​ភ្លូ​អិន​ស៍ គឺជា​កាតាលីករ​មួយ​សម្រាប់​ឱកាស​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា និង​អាស៊ាន​សម្រាប់​ក្រុមហ៊ុន និង​អ្នក​វិនិយោគ​ទាំងអស់​ដែល​មាន​ឆន្ទៈ​ក្នុង​ការជំរុញ​ការពង្រីក​របស់​ពួក​គេ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។
 
ដោយមាន​ការ​បំផុសគំនិត​ដោយ​សាវតារ​សហគ្រិន​របស់​យើង វិធី​សាស្រ្ត​ភាពជា​ដៃគូ​អតិថិជន​របស់​យើង អនុញ្ញាត​ឱ្យ​អតិថិជន​យើង​ពង្រីក​យ៉ាង​រលូន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុង​តំបន់ តាមរយៈ​បណ្ដុំ​ដំណោះស្រាយ​ដែល​ចំណាយ​តិច​មាន​ប្រសិទ្ធិ​ភាព​ពី​យុទ្ធសាស្ត្រ​ចូល​ទីផ្សារ ការ​គាំទ្រ​ផ្នែក​អភិវឌ្ឍន៍​សាជីវកម្ម និង​អាជីវកម្ម​រហូតដល់​សហការ​វិនិយោគ។
 
ព័ត៌មាន​បន្ថែម​អំពីក្រុមហ៊ុន​ខនភ្លូ​អិន​ស៍https://www.confluences.asia/
ឈ្មោះ​៖ ងៀន វណ្ណ តារា (ភាសាអង់គ្លេស & បារាំង) 
អ៊ីមែល៖ [email protected]
លេខទូរស័ព្ទ៖ +855 (0)95 901 896  
 
ឈ្មោះ៖ ណឹម មុនីចេស្តា​ (ភាសាខ្មែរ)
អ៊ីមែល៖ [email protected]
លេខទូរស័ព្ទ៖​+855 (0)95 696 468
 


អំពីក្រុមហ៊ុន Doppelmayr
ក្រុមហ៊ុន Doppelmayr​ Group គឺជា​ក្រុមហ៊ុន​ផលិត​អន្តរជាតិ​ដែល​ផលិត​ខ្សែរ៉ក និង​ឧបករណ៍​មនុស្ស​ជិះ​សម្រាប់​តំបន់​ជិះ​ស្គី ការ​ដឹកជញ្ជូន​ក្នុង​ទីក្រុង សួន​កម្សាន្ត និង​ប្រព័ន្ធ​ទុក​ដាក់​សម្ភារ។ គិត​ត្រឹម​ឆ្នាំ ២០២២ ក្រុមហ៊ុន​នេះ​បាន​ឈានមុខ​គេ​ក្នុង​ការដំឡើង​ជាង ១៥.៤០០ ​គម្រោងនៅក្នុង​ប្រទេស​ចំនួន​ ៩៦។
ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Doppelmayr​៖ https://www.doppelmayr.com/en/
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com