កីឡាអន្តរជាតិ
អន្តរជាតិ
Messi រកបានគ្រាប់ទី១០០ ឱ្យអាហ្សង់ទីន និងធ្វើបាន hat-trick លើកដំបូងចាប់តាំង World Cup 2022 
×![]()
Lionel Messi រកបានគ្រាប់បាល់ទី១០០ ឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន ជាមួយការបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យដោយស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង Hat-Trick ក្នុងជ័យជ្នះលើក្រុម Curacao លទ្ធផល ៧-០ និងជាជំនួបដំបូងចាប់តាំងពីព្រឹត្តិការណ៍ World Cup 2022។
ជ័យជម្នះក្នុងការប្រកួតមិត្តភាពប្រធានក្រុម Messi រកបានគ្រាប់បាល់ ៣គ្រាប់ម្នាក់ឯងនៅនាទី ២០, ៣៣ និង ៣៧ ខណៈ ៤គ្រាប់ផ្សេងទៀតធ្វើបានដោយកីឡាករ Nicolas Gonzalez, Enzo Fernandez, Angel Di Maria និង Montiel។
ការរកបាន Hat-trick ពីសំណាក់ Messi បានក្លាយជាការស៊ុត Hat-Trick លើកទី៨ សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។ ពាក់កណ្តាលនៃការធ្វើបាន Hat-Trick ធ្វើបានជាមួយក្រុមមកពីតំបន់ទ្វីបអាម៉េរិកខាងជើង (CONCACAF) ហ្កាតេម៉ាឡា, ប៉ាណាម៉ា, ហៃទីនិង Curacao ចុងក្រោយគេ និងក្រុមក្នុងនៅអាម៉ារិកឡាទីន CONMEBOL មាន ប្រេស៊ីល, អេក្វាទ័រ និងបូលីវី និងមួយចុងក្រោយទល់ក្រុមតំបន់អឺរ៉ុប (UEFA) ស្វ៊ីស។
ក្នុងរយៈពេលចុងក្រោយមកនេះ ការស្វែងរកគ្រាប់បាល់ចំនួន ១០០គ្រាប់ជាមួយជម្រើស ជាតិខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំធ្វើបានសម្រេចក្នុងការប្រកួតជាមួយអាហ្សង់ទីន។
ចំណោម ១២ប្រកួតចុងក្រោយជាមួយអាហ្សង់ទីន Messi រកបានគ្រាប់ស៊ុតបញ្ចូលទីចំនួន ១១ប្រកួត តែកីឡាករ PSG រូបនេះរកគ្រាប់បាល់មិនបាននោះគឺនៅក្នុងជំនួបយកឈ្នះ ប៉ូឡូញដោយលទ្ធផល ២-០ ក្នុងព្រឹត្តិការណ៍ World Cup។ ការបង្ហាញខ្លួនចំនួន ១២ប្រកួតចុងក្រោយនោះ Messi ស៊ុតបាល់បញ្ចូលទីចំនួន ១៦គ្រាប់។
Messi ជាកីឡាករទី៣ នៅលើពិភពលោកដែលរកបានគ្រាប់បាល់ជាមួយក្រុមជម្រើសជាតិច្រើនជាងគេ ១០២គ្រាប់គិតត្រឹមពេលនេះ ខណៈដែលលំដាប់លេខ២ លោក Ali Daei សញ្ជាតិអ៊ីរ៉ងចំនួន ១០៩គ្រាប់ និងCristiano Ronaldo ឈរលំដាប់ថ្នាក់កំពូលចំនួន ១២២គ្រាប់។
ហ្សង់ទីន ម្ចាស់ពានរង្វាន់ World Cup ២០២២នៅកាតា នឹងត្រូវប្រកួតជម្រុះដើម្បីដណ្តើមកៅអី World Cup 2026 ដូចគ្នាទៅនឹងក្រុមដទៃផ្សេងទៀត។ ការចាប់ផ្តើមប្រកួតទៅកាន់ World Cup ឆ្នាំ២០២៦ របស់អាហ្សង់ទីនលើកដំបូងនឹងធ្វើឡើងក្នុងខែសីហា ដោយត្រូវប្រកួតទល់អេក្វាទ័រ និងបូលីវី៕
© រក្សាសិទ្ធិដោយ thmeythmey.com