ជាតិ
សង្គមជាតិ
សង្ក្រាន្តប​ន្ទាយឆ្មារ រយៈពេល៣ថ្ងៃ ដោយមានការប្រកួតល្បុក្កតោ ល្បែងប្រជាប្រិយ និងល្ខោនខោល
29, Mar 2023 , 6:59 pm        
រូបភាព
រូបភាពផ្ដល់ដោយក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ
រូបភាពផ្ដល់ដោយក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ
ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីចូលឆ្នាំខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា នៅបរិវេណប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។



ពិធីចូលឆ្នាំបន្ទាយឆ្មារ នឹងរៀបចំកម្មវីធីកម្សាន្តជាច្រើនដូចជា  ការប្រគុំតន្រ្តីស្គរដៃ ការលេងល្បែងប្រជាប្រិយ៍ ការបណ្ដែតប្រទីប-គោម ការប្រកួតគុណល្បុកតោ ការតាំងពិពណ៌ពាណិជ្ជកម្ម បន្ទាយឆ្មារត្រជាក់ចិត្ត និងការប្រគុំតន្រ្តីសម័យ។ ក្រៅពីនេះ ក៏មានការរៀបចំពិធីសាសនាមួយចំនួនដូចជា ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ និងទស្សនីយភាពល្ខោនខោល។
  
រូបភាពផ្ដល់ដោយក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ

នេះជាលើកទី១ហើយ ដែលក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិធីចូលឆ្នាំនេះឡើង ក្នុងបរិវេណប្រាសាទបុរាណ។ កាលពីឆ្នាំ២០២០ ក្រុមការងារក៏គ្រោងនឹងរៀបចំដែរ ប៉ុន្តែដោយសារការរាលដាលជំងឺកូវីដ-១៩ ក៏ត្រូវខកខានរៀបចំវិញ។
 
ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ រៀបចំកម្មវិធីនេះឡើង ដើម្បីផ្ដល់បរិយាកាសសប្បាយរីករាយ ការជុំជួប និងទិដ្ឋភាពកម្សាន្តប្លែកសម្រាប់ពលរដ្ឋខេត្តបន្ទាយមានជ័យ និងភ្ញៀវទេសចរនាឱកាសពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ៕
 

Tag:
 ចូលឆ្នាំបន្ទាយឆ្មារ
 ប្រាសាទបន្ទាយឆ្មារ
 បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com