កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ភ្លើងគប់ស៊ីហ្គេម ទៅដល់ឥណ្ឌូណេស៊ី 
រូបភាព៖ Cambodia2023
×![]()
ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូណេស៊ីហើយ នៅល្ងាចថ្ងៃទី២៩ ខែមីនា ក្រោយចាកចេញពីហ្វីលីពីននៅព្រឹកថ្ងៃដដែល។ ភ្លើងគប់ នឹងត្រូវធ្វើពិធីដង្ហែក្នុងទីក្រុងហ្សាការតា នៅថ្ងៃទី១ ខែមេសា។
ប្រតិភូដង្ហែភ្លើងគប់កីឡាកម្ពុជា បានបន្តទៅដល់ប្រទេសឥណ្ឌូណេស៊ី ដោយទទួលបានការស្វាគមន៍ពីលោក អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំឥណ្ឌូណេស៊ី រួមទាំងអគ្គលេខាធិការរងគណៈកម្មាធិការអូឡាំពិកឥណ្ឌូណេស៊ី លោក Wijaya Noeradi ផងដែរ។ ភ្លើងគប់នឹងត្រូវរក្សាទុកនៅស្ថានទូកម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ី រហូតដល់ថ្ងៃទី១ ខែមេសា ដែលជាថ្ងៃដង្ហែផ្លូវការក្នុងក្រុងហ្សាការតា។
ឥណ្ឌូណេស៊ី ជាប្រទេសទី៣ បន្ទាប់ពីហ្វីលីពីន ក្នុងចំណោមប្រទេសទាំង១១នៅអាស៊ីអាគ្នេយ៍ដែលទទួលពិធីហែភ្លើងគប់កីឡាស៊ីហ្គេមឆ្នាំ២០២៣ មុនត្រឡប់មកទឹកដីកម្ពុជាវិញនៅថ្ងៃទី២៨ ខែមេសា៕
Tag:
ស៊ីហ្គេម២០២៣
ភ្លើងគប់
© រក្សាសិទ្ធិដោយ thmeythmey.com