កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
វ៉ូវីណាម៖ កម្ពុជា ឈ្នះមេដាយច្រើនជាងគេក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍២០២៣
30, Mar 2023 , 9:34 am        
រូបភាព
ពិធីបំពាក់មេដាយជូនអត្តពលិកកីឡាវ៉ូវីណាម។
ពិធីបំពាក់មេដាយជូនអត្តពលិកកីឡាវ៉ូវីណាម។
ដោយ:
អត្តពលិកកីឡាវ៉ូវីណាមកម្ពុជា ឈ្នះមេដាយច្រើនជាងគេសរុប២៩ ក្នុងនោះមាស១០ ប្រាក់៩ និងសំរឹទ្ធ១០ ឈរលំដាប់លេខ១ ពីការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ ដែលបានបញ្ចប់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅសាលដំបូលទូក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

 
អត្តពលិកមកពីប្រទេសវៀតណាម ឈរលំដាប់លេខ២ ដោយឈ្នះមេដាយសរុប២០ ក្នុងនោះមេដាយមាស៩ និងប្រាក់១១ លេខ៣ បានទៅប្រទេសមីយ៉ាន់ម៉ា ឈ្នះមេដាយសរុប២៨ ក្នុងនោះមេដាយមាស៥ ប្រាក់៤ និងសំរឹទ្ធ១៨ លេខ៤ ប្រទេសថៃ ឈ្នះមេដាយសរុប១២ ដោយមេដាយមាស៣ ប្រាក់៥ និងសំរឹទ្ធ៤។


ការប្រកួតកីឡាវ៉ូវីណាម លើវិញ្ញាសាសម្តែងមេគុនគ្មានអាវុធបុរសពីរនាក់។
 
ចំណែកប្រទេសឥណ្ឌូណេស៊ីឈរលំដាប់លេខ៥ ដោយឈ្នះមេដាយសរុប១៩ ក្នុងនោះមេដាយមាស៣ និងសំរឹទ្ធ១៦ លេខ៦ បានទៅប្រទេសហ្វ៊ីលីពីន ឈ្នះមេដាយសរុប៧ ក្នុងនោះមេដាយប្រាក់១ និងសំរឹទ្ធ៦ និងលេខ៧ បានទៅប្រទេឡាវ ដោយឈ្នះមេដាយសរុប៤ ក្នុងនោះគឺមេដាយសំរឹទ្ធទាំង៤។
 
គួបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ ប្រព្រឹត្តទៅពីថ្ងៃទី២៥-៣០​ ខែមីនា ឆ្នាំ២០២៣ នៅសាលដំបូលទូកក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អត្តពលិកចូលរួមមាន២០២នាក់ ក្នុងនោះកីឡាការិនីមាន ៥០នាក់ ដែលមកពី៧ប្រទេសក្នុងនោះមាន កម្ពុជាម្ចាស់ផ្ទះ ថៃ ឡាវ វៀតណាម ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងហ្វ៊ីលីពីន៕ 
 

Tag:
 កីឡាវ៉ូវីណាម
 SEA
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com