ជាតិ
រថយន្ត
ពលរដ្ឋបារាំងម្នាក់បន្តប្រើរថយន្ដ​ម៉ាក CITROËN ​​ចំណាស់ជិត៣៥ឆ្នាំរបស់ខ្លួន ដឹក​ទំនិញ​​
02, Apr 2023 , 8:39 am        
រូបភាព
ប្រទេស បារាំង៖ ជាទូទៅនៅ​ទ្វីប​អឺរ៉ុប រថយន្ដ​មួយ​គេ​ប្រើ​ប្រាស់​រយៈពេលយ៉ាងយូរ ២០ តែក៏មានឡាន​ខ្លះ ​គេ​ប្រើ​យូរ​ជាង​នេះ ឬត្រូវបាន​ប្រើប្រាស់រហូត​ដល់​វា​ក្លាយ​ទៅ​ជា​បុរាណតែ​ម្ដង។ ការប្រើ​ប្រាស់​យានយន្ដដែល​មាន​អាយុកាល​លើស​ពី​៣០ឆ្នាំ ជា​ប្រចាំ វា​កម្រ​ណាស់នៅ​អឺរ៉ុប។ ពី​ព្រោះ​ចាប់​ពី​៣០ឆ្នាំឡើង​ទៅ គេ​ទុក​ជា​យាន​បុរាណ ដែលយូរៗ​គេប្រើ​ម្ដង និងដែលគេ​ថែទាំ​ឱ្យ​បាន​ល្អ​បំផុត។ នៅ​ឯប្រទេស​បារាំង ប្រហែល​ដោយសារ​ខ្វះ​ថវិកា ម្ចាស់​រថយន្ដ​ម៉ាក CITROËN ប្រភេទ C25 ម៉ឌែល D ម៉ាស៊ីន 1400 ម្នាក់​ នៅ​តែ​ប្រើរថយន្ត​​​របស់​ខ្លួនជា​ប្រចាំ​ថ្ងៃ ខណៈ​វា​មាន​អាយុកាលជិត​៣៥ឆ្នាំ​ហើយ។ ពី​ដើមមក គឺជាឡាន​​ដឹក​​អ្នក​ដំណើរ ប៉ុន្តែឥឡូវនេះ​​គាត់​ប្រើប្រាស់ C25D ពណ៌​សនេះ ដើម្បីដឹក​ទំនិញវិញ ដោយ បាន​ដក​កៅអី​ក្រោយ​ចេញ​ទាំង​អស់​។

 
សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
C25 ត្រូវបាន​ផលិតចំនួន ១ ០៨៥ ១៣៦គ្រឿង ​ពីឆ្នាំ​១៩៨១ រហូត​ដល់​១៩៩៣។ ជំនាន់​ទី​១​ត្រូវបាន​ផលិត​រយៈពេល​១០ឆ្នាំ ហើយ​ជំនាន់​ទី២ ត្រូវបាន​ផលិត​២ឆ្នាំ​ចុង​ក្រោយ​ប៉ុណ្ណោះ។ តាម​ពិតអក្សរ C មាន​នៃ​ថា CITROËN តែ​ម្ដង។ ក្រៅ​ពី​ម៉ូឌែល D មាន​ម៉ូឌែល​ផ្សេងៗ ដូចជា រថយន្ដ​ដឹក​ទំនិញ រថយន្ដ​ធំមាន​បែន​អាច​លើកបានខាងក្រោយ រថយន្ដធំមាន​បែនធម្មតាខាងក្រោយ។ ដោយសារ​ការសហការគ្នា រវាងក្រុមហ៊ុនបារាំង CITROËN PEUGEOT និង TALBOT ដែល​ស្ថិត​នៅ​ក្នុង​ក្រុមសម្ព័ន្ធ​ PSA ជាមួយ​គ្នា ក្រុមហ៊ុនទាំង២ បាន​​ផលិត​រថយន្ដ​មួយ​ប្រភេទ​នេះ​រួមគ្នា​ ដោយមាន​ឈ្មោះ PEUGEOT J5 និង TALBOT Express ។ លើស​ពីនេះ​ទៅ​ទៀត ក្រុមហ៊ុន​អ៊ីតាលី FIAT និង ALFA ROMEO ក៏បាន​ផលិត​រថយន្ដនេះ ​ក្នុង​រោងចក្រដូចគ្នា ដែល​ស្ថិតនៅ​ប្រទេស​អ៊ីតាលី ដែលវា​មាន​ឈ្មោះ FIAT Ducato I និង ALFA ROMEO AR6 ។
ក្រុមហ៊ុន CITROËN ត្រូវបានបង្កើតឡើងនាឆ្នាំ១៩១៩ នៅប្រទេសបារាំង ដោយលោក CITROËN André ។ សព្វថ្ងៃនេះ PSA ស្ថិត​នៅ​ក្នុង​កម្មវិធីសម្ព័ន្ធភាពបារាំង​អ៊ីតាលី​អាម៉េរិក STELLANTIS ៕
 
អត្ថបទទាក់ទង










 

Tag:
 រថយន្ត
  យានយន្ត
  រថយន្តបុរាណ
  ឡានបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com