កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ CAMSOC ស្នើចាប់ឆ្នោតរើសពូលបាល់ទះក្នុងសាលឡើងវិញ ដើម្បីបញ្ចូលបេក្ខភាពហ្វីលីពីន
06, Apr 2023 , 5:15 pm        
រូបភាព
គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើទី ៣២ (CAMSOC)​ ថ្ងៃទី៦ ខែមេសា បានដាក់បញ្ចូលក្រុមជម្រើសជាតិបាល់ទះក្នុងសាលហ្វីលីពីនទៅក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី​៣២ នៅកម្ពុជា និងចាប់ឆ្នោតរើសពូលឡើងវិញ។


ការប្រកាសរបស់ CAMSOC ធ្វើឡើងបន្ទាប់ពីមានព័ត៌មានពីសំណាក់គណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) ចំពោះលទ្ធផលនៃការចាប់ឆ្នោតវិញ្ញសាបាល់ទះក្នុងសាលផ្នែកបុរសកាលពីថ្ងៃទី៥ មេសា ដោយគ្មានវត្តមានពួកគេ។ 

បភាពសារព័ត៌មានថ្មីៗ
កាលពីថ្ងៃទី៥ ខែមេសា POC បានបង្ហាញប្រតិកម្មចំពោះការចាប់ឆ្នោតលើវិញ្ញសាបាល់ទះបុរសនេះ ដោយគ្មានវត្តមានរបស់ក្រុមហ្វីលីពីនក្នុងកម្មវិធីចាប់ឆ្នោតចែកពូលនោះ​ ទាំងដែលក្រុមខ្លួនបានបញ្ចូលវិញ្ញាសាបាល់ទះបុរសនេះមកប្រកួតនៅស៊ីហ្គេមលើកទី៣២។
 
ក្រោយរយៈពេលមួយថ្ងៃបន្ទាប់ពីការចាប់ឆ្នោតរួចមក គណៈកម្មាធិការ CAMSOC បានរៀបចំកិច្ចពិភាក្សាក្នុងចំណោមថ្នាក់ដឹកនាំ​របស់ CAMSOC ក៏ដូចជាថ្នាក់ដឹកនាំរបស់សហព័ន្ធបាល់ទះកម្ពុជា សម្រេចគាំទ្រឱ្យបញ្ចូលក្រុមហ្វីលីពីនទៅក្នុងការប្រកួត នឹងបានស្នើឱ្យមានការចាប់ឆ្នោតចែកពូលឡើងវិញសម្រាប់វិញ្ញសាបាល់ទះក្នុងសាលផ្នែកបុរសនេះ។
 
«ដោយយោងទៅលើព័ត៌មានដែលទាក់ទងដោយគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) ទៅនឹងលទ្ធផលនៃការចាប់ឆ្នោតក្រុមបាល់ទះក្នុងសាល គណៈកម្មាធិការ CAMSOC ដែលទទួលបន្ទុករៀបចំកីឡាស៊ីហ្គេមលើកទី ៣២ គាំទ្រយ៉ាងពេញទំហឹង ចំពោះការចូលរួមប្រកួតបាល់ទះក្នុងសាលពីសំណាក់ហ្វីលីពីន នៅស៊ីហ្គេមលើកទី ៣២។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ CAMSOC។
 
ទោះយ៉ាងណាគណៈកម្មាធិការ CAMSOC ក៏បានជំរុញឱ្យមានការចាប់ឆ្នោតឡើងវិញលើវិញ្ញសាបាល់ទះក្នុងសាលដោយមានរួមបញ្ចូលហ្វីលីពីន ប៉ុន្តែការចាប់ឆ្នោតឡើងវិញនេះ ក៏ត្រូវទទួលបានការគាំទ្រយ៉ាងហោចណាស់ចំនួន ៥ ពីសំណាក់ប្រទេសដទៃទៀត រួមទាំងហ្វីលីពីនខ្លួនឯងផ្ទាល់៕
 

Tag:
 ស៊ីហ្គេម២០២៣
  បាល់ទះក្នុងសាល
© រក្សាសិទ្ធិដោយ thmeythmey.com