កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អន្តរជាតិ
ស៊ីហ្គេម៖ ប្រភេទកីឡាហុកគី ស្ថិតក្នុងបញ្ចីដណ្តើមមេដាយមាសរបស់ម៉ាឡេស៊ី
08, Apr 2023 , 8:39 am        
រូបភាព
ក្រុមជម្រើសជាតិកីឡាហុកគី របស់ម៉ាឡេស៊ី នៅថ្ងៃទី៥ ខែមេសា​ ដាក់គោលដៅដណ្តើមមេដាយមាសជាថ្មីម្តងទៀត នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងប្រទេសកម្ពុជា ដែលខិតជិតមកដល់ក្នុងរយៈពេល ១ខែទៀតប៉ុណ្ណោះ។



បើទោះជាម៉ាឡេស៊ីបានរក្សាកំណត់ត្រាក្នុងនាមជាម្ចាស់មេដាយមាស ១៦សម័យលើប្រភេទវិញ្ញាសារហុកគី នៅព្រឹត្តិការណ៍ស៊ីហ្គេមនាពេលកន្លងៗមក ប៉ុន្តែក្រុមជម្រើសជាតិហុកគីម៉ាឡេស៊ី ថាខ្លួននឹងមិនងាកក្រោយដើម្បីអបអរជ័យជម្នះកាលពីមុនដែលអាចធ្វើឱ្យភ្លេចខ្លួនសម្រាប់ការប្រកួតនៅប្រទេសកម្ពុជា។ 
 
សម្រាប់ប្រធានក្រុមកីឡាករ Muhamad Faris Harizan បាននិយាយថា ទោះជាក្រុមលោកមានសមត្ថភាពក្នុងបេសកកម្មដណ្តើមយកឈ្នះមេដាយមាសក៏ដោយ ប៉ុន្តែក្រុមរហ័សនាម Young Tiger របស់លោកនឹងមិនមើលស្រាល់ក្រុមក្នុងប្រទេសអាស៊ានផ្សេងនោះទេក្នុងការប្រកួតដ៏ធំប្រចាំឆ្នាំ។
 
បើតាមការកីឡាករហុកគីខ្សែការពាររបស់ម៉ាឡេស៊ីដដែល ក្រុមហុកគីម៉ាឡេស៊ីមានការងារធ្វើច្រើនណាស់ដែលត្រូវតែសម្រេចឱ្យខានតែបាន ប្រសិនបើពួកគេមិនចង់អាម៉ាស់មុខនៅកម្ពុជានោះទេ។
 
«សម្ពាធក៏នឹងមាននៅទីនោះដូចគ្នា ហើយយើងក៏មិនអាចមើលស្រាលទៅលើក្រុមផ្សេងនោះទេ ព្រោះពួកគេនឹងមិនផ្តល់ឱ្យយើងនូវផ្លូវដើរស្រួលនោះទេ។ ស៊ីហ្គេមគឺជាការប្រកួតប្រជែងកម្រិតខ្ពស់លំដាប់ថ្នាក់អន្តរជាតិ ដូច្នេះវានឹងពឹងផ្អែកលើបទពិសោធន៍ផងដែរ យើងត្រូវតែរក្សាជំហរទៅនឹងបេសកកម្មឈ្នះមេដាយមាស។»។ នេះបើតាមសម្តីរបស់ Faris ប្រាប់ទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama។
 
សម្រាប់ប្រទេសម៉ាឡេស៊ី ក្រុមជម្រើសជាតិកីឡាហុកីគឺជាកម្លាំងដ៏សំខាន់បំផុតមួយនៅព្រឹត្តិការណ៍ស៊ីហ្គេម ខណៈនៅព្រឹត្តិការណ៍លើកទី៣២នេះ ពួកគេនឹងមកចូលរួមប្រកួតក្នុងនាមជាក្រុមម្ចាស់មេដាយមាស ១៦សម័យ ជាប់គ្នា។ ម៉ាឡេស៊ី ឈ្នះមេដាយមាសកីឡាហុកគីលើកដំបូងនៅឆ្នាំ ១៩៧១។
 
ឈ្នះមេដាយមាសចុងក្រោយបង្អស់សម្រាប់ម៉ាឡេស៊ី គឺនៅក្នុងការប្រកួតស៊ីហ្គេមក្នុងប្រទេសខ្លួនក្នុងឆ្នាំ ២០១៧។ តែយ៉ាងណា ម៉ាឡេស៊ីបានខកខានការប្រកួតលើវិញ្ញសារហុកគីនេះ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន ដោយគ្មានប្រភេទវិញ្ញាសារហុកគីនេះ និងស៊ីហ្គេមនៅប្រទេសវៀតណាមឆ្នាំ ២០២១ ដោយបញ្ហាជំងឺរាតត្បាតកូវីដ-១៩។
 
បច្ចុប្បន្នក្រុមហុកគីម៉ាឡេស៊ីដឹកនាំដោយលោក Muhamad Amin Rahim កំពុងស្ថិតនៅក្នុងទីក្រុង Perth ប្រទេសអូស្តា្រលី ដើម្បីហ្វឹកហាត់កម្តៅសាច់សុំ ត្រៀមខ្លួនសម្រាប់មកប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
 

Tag:
 ស៊ីហ្គេម២០២៣
  កីឡាហុកគី
© រក្សាសិទ្ធិដោយ thmeythmey.com