កីឡាជាតិ
ជាតិ
កីឡាករ Thiago Teixeira ប្ដេជ្ញាបង្ហាញ«គុនខ្មែរ»ទៅកាន់ពិភពលោក
09, Apr 2023 , 10:38 am        
រូបភាព
កីឡាករប្រដាល់ Thiago Teixeira ក្នុងពិធីសន្និសីទសារព័ត៌មាន។
កីឡាករប្រដាល់ Thiago Teixeira ក្នុងពិធីសន្និសីទសារព័ត៌មាន។
ដោយ:
កីឡាករប្រដាល់ Thiago Teixeira ប្តេជ្ញាថានឹងប្រឹងប្រែងជួយផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ពិភពលោក តាមដែលអាចធ្វើទៅបាន ។ នេះបើតាមការបញ្ជាក់ក្នុងពិធីសន្និសីទសារព័ត៌មាន«រឿងរ៉ាវ ស្ថាប័ន WMO »ដកហូតខ្សែក្រវាត់ ដែលឈ្នះនៅប្រទេសអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ។

 
នាពិធីសន្និសីទសារព័ត៌មានថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ កីឡាករប្រេស៊ីល Thiago Teixeira ប្រកាសគោលជំហរជាក់លាក់ថា ខ្លួនស្រលាញ់ប្រទេសកម្ពុជា ស្រលាញ់អ្នកគាំទ្រនៅកម្ពុជា ។ លោកថាការប្រកួតនៅម៉ាឡេស៊ី នាខែឧសភា ខាងមុខនេះ គឺវាយតំណាង«គុនខ្មែរ»។
 
កីឡាករ Thiago និយាយថា៖«កម្ពុជា ជាផ្ទះរបស់ខ្ញុំ។ ខ្ញុំនឹងប្តេជ្ញាបង្ហាញគុនខ្មែរទៅកាន់ពិភពលោក»។ បន្ថែមទៀតនោះកីឡាករជនជាតិប្រេស៊ីល ដែលបានរស់នៅប្រទេសថៃ អស់រយៈពេល១៨ឆ្នាំ និងបានហ្វឹកហាត់គុនខ្មែរ រយៈពេល២២ថ្ងៃ នៅប្រទេសកម្ពុជានោះ ក៏សន្យាថានឹងប្រឹងប្រែងនាំគុនខ្មែរ ទៅកាន់ប្រទេសកំណើតរបស់ខ្លួនផងដែរ។
 
គួបញ្ជាក់ថា ពិធីសន្និសីទសារព័ត៌មានទាក់ទងនឹងស្ថាប័ន WMO (World MuayThai Organization) ដកហូតខ្សែក្រវាត់ និងហាមប្រាមកីឡាករ Thiago មិនឱ្យប្រកួតនៅក្នុងព្រឹត្តិការណ៍WMO នេះធ្វើឡើង ក្រោយសម្តេច ហ៊ុន សែន ផ្តល់ប្រាក់ឧបត្ថម្ភ និងគ្រោងស្នើព្រះមហាក្សត្រ បញ្ចូលជាសញ្ជាតិខ្មែរផងដែរ៕
 
 
 
 
 

Tag:
 គុនខ្មែរ
  Thiago Teixeira
  WMO
© រក្សាសិទ្ធិដោយ thmeythmey.com