ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សម្ដេច ហ៊ុន សែន ប្ដេជ្ញាចិត្តការពារសម្បត្តិបេតិកភណ្ឌមិនឱ្យដកចេញពីយូណេស្កូ
14, Apr 2023 , 10:20 am        
រូបភាព
សៀមរាប៖ ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាព្រឹកថ្ងៃទី១៤ មេសា ប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានបង្ហាញការបេ្ដជ្ញាចិត្តខ្ពស់ ចំពោះការការពារសម្បត្តិបេតិកភណ្ឌជាតិ មិនឱ្យដកចេញពីបញ្ជី របស់អង្គការយូណេស្កូ។

 
សម្ដេច ហ៊ុន សែន បានលើកឡើងពីសកម្មភាពរបស់រាជរដ្ឋាភិបាល ដែលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់រុនតាឯក និងពាក់ស្នែង សម្របសម្រួលឱ្យពលរដ្ឋរស់នៅតំបន់គៀកប្រាសាទ ចាកចេញទៅរស់នៅទីនោះ ដើម្បីការពារពីការដកក្នុងបញ្ជីបេតិកភណ្ឌ របស់អង្គការយូណេស្កូ។ 
 
បន្ថែមពីនោះ សម្ដេច ហ៊ុន សែន ក៏បានអរគុណដល់មិត្តបរទេសមួយចំនួន ពិសេសសហរដ្ឋអាម៉េរិក និងអង់គ្លេសជាដើម ដែលសម្របសម្រួលឱ្យមានការនាំយកមកវិញនូវវត្ថុបុរាណខ្មែរ ដែលត្រូវបានលួច និងជួញដូរក្នុងសម័យសង្រ្គាម។ ក្នុងនោះប្រមុខរាជរដ្ឋាភិបាលក៏រំពឹងថា មិត្តបរទេសនឹងបន្តធ្វើការជិតស្និទ្ធ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបន្តកិច្ចការងារដ៏មានតម្លៃសម្រាប់ជាតិមួយនេះ៕
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com