ជាតិ
សង្រ្កាន្តឆ្នាំថ្មី
លោក ហ៊ុន ម៉ានី៖ ការបំបែកកំណត់ត្រារាំម៉ាឌីហ្សុនប្រាប់ពិភពលោកពីសាមគ្គីភាព សមត្ថភាពរបស់កម្ពុជា
15, Apr 2023 , 12:04 pm        
រូបភាព
សៀមរាប៖ តំណាង Guinness World Records បានប្រកាសទទួលស្គាល់ ការរាំចង្វាក់ម៉ាឌីហ្សុនរបស់កម្ពុជាដែលមានអ្នកចូលរួម ៤៩៩៩នាក់  ក្នុងកំណត់ត្រាបំបែកឯតទគ្គកម្មពិភពលោក សារជាថ្មី នាព្រឹកថ្ងៃទី១៥ មេសា នៅបរិវេណព្រះលានជល់ដំរី។

 
លោក ហ៊ុន ម៉ានី ប្រធានសសយក បានចាត់ទុកការបំបែកឯតទគ្គកម្មការរាំម៉ាឌីហ្សុនជាថ្មីម្ដងទៀតនេះ គឺប្រាប់ទៅពិភពលោកពីសាមគ្គីភាព សមត្ថភាព និងលទ្ធភាពរបស់កម្ពុជាដែលមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃក្រោមពាក្យស្លោកថា “ខ្មែរធ្វើបាន”។
 
«លើសពីការបំបែកឯតទគ្គកម្មពិភពលោក បំណងមួយបន្ថែមទៀត គឺជាការបង្កើតកម្មវិធីដែលនាំមកនូវប្រជាពលរដ្ឋគ្រប់ទិសទី គ្រប់កោសិកាសង្គម គ្រប់វ័យ ឬអាចនិយាយថា ការនាំភាពខុសគ្នា មករួមគ្នា ក្នុងចំណុចដូចគ្នា លះបង់ជាមួយគ្នា ក្នុងគោលដៅតែមួយ»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ក្នុងសេចក្ដីប្រកាសព័ត៌មាននាថ្ងៃទី១៥ មេសា។
 
គួរបញ្ជាក់ថាកំណត់ត្រានាពេលនេះ  បានបំបែកលើចំនួនដែលកម្ពុជាខ្លួនឯង បានរៀបចំ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ ដែលមានអ្នករាំ ២០១៥នាក់៕
 
 
 

Tag:
 រាំម៉ាឌីហ្សុន
  ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com