ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ទេសចរជាង ២លាននាក់ ដើរកម្សាន្ត នាបុណ្យចូលឆ្នាំខ្មែរថ្ងៃទី១
15, Apr 2023 , 2:04 pm        
រូបភាព
ទិដ្ឋភាពទេសចរដើរកម្សាន្តក្នុងថ្ងៃចូលឆ្នាំខ្មែរ ក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង។
ទិដ្ឋភាពទេសចរដើរកម្សាន្តក្នុងថ្ងៃចូលឆ្នាំខ្មែរ ក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង។
ភ្នំពេញ៖ ទេសចរជាតិ និងអន្តរជាតិចំនួន ២ ០៩៨ ៥០១នាក់បានដើរកម្សាន្តទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរថ្ងៃទី១។ ក្នុងនោះទេសចរជាតិ​ មានចំនួន ២ ០៧៩ ៦៧០នាក់ និង ទេសចរអន្តរជាតិមានចំនួន ១៨ ៨៣១នាក់។ 


បើតាមរបាយការណ៍ក្រសួងទេសចរណ៍ ខេត្តដែលមានទេសចរទៅកម្សាន្តច្រើនជាងគេសរុប៤៣៦ ៦៧៩នាក់ ដោយទេសចរជាតិមានចំនួន ៤៣០ ០០០នាក់ រីឯភ្ញៀវបរទេសមានចំនួន ៦ ៦៧៩នាក់។ បន្ទាប់ពីខេត្តសៀមរាបគឺខេត្តបាត់ដំបង មានចំនួនសរុប ៣០៥ ៦១៥នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៣០៤ ៩៣១នាក់ចំណែកទេសចរបរទេសមានចំនួន ៦៨៤នាក់។
 
រាជធានីភ្នំពេញ ស្ថិតក្នុងលេខរៀងទី៣ ដែលមានទេសចរសរុបចំ​នួន ២៦៣៥៤៩នាក់ ទេសចរជាតិមានចំនួន ២៦១ ៨៣០ និងទេសចរបរទេសចំនួន ១ ៧១៩នាក់។
 
ចំពោះខេត្តគោលដៅបន្ទាប់មានដូចជា ខេត្តស្វាយរៀង មានទេសចរជាតិចំនួន ១៤៤ ៧៧៨នាក់, ខេត្តកណ្តាលមានភ្ញៀវសរុបចំនួន ១២៨ ៦៩១នាក់ ដែលទេសចរជាតិចំនួន ១២៨ ៥៦៥នាក់ហើយភ្ញៀវបរទេសមានចំនួន ១២៦នាក់។ ដោយឡែក ខេត្តបន្ទាយមានជ័យ​ មានទេសចរសរុបចំនួន ១០៨៥១៤នាក់ ដោយទេសចរជាតិចំនួន ១០៨ ១៨៤នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមាន ៣៣០នាក់។
 
សម្រាប់ខេត្តចំនួន៣ ដែលជាគោលដៅសំខាន់បន្ទាប់រួមមាន ខេត្តកំពង់ឆ្នាំងមានភ្ញៀវចំនួន ១០៣ ៧៨៤នាក់​ ដោយភ្ញៀវជាតិមានចំនួន ១០៣ ៧៣៩នាក់និងភ្ញៀវបរទេសមានចំនួន ៤៥នាក់។ ខេត្តព្រះសីហនុ មានទេសចរសរុបចំ​នួន ១០២​ ០៩៦នាក់ដែលមានទេសចរជាតិចំនួន ៩៨ ១៩៣នាក់ និងភ្ញៀវអន្តរជាតិចំនួន ៣ ៩០៣នាក់។ ដោយឡែកខេត្តកំពត មានទេសចរសរុបចំនួន ៩៥ ៣៤៤នាក់ ដោយមានភ្ញៀវជាតិចំនួន ៩៤​ ៥៦៧នាក់និងភ្ញៀវអន្តរជាតិមានចំនួន ៧៧៧នាក់។
 
ក្នុងតារាងស្ថិតិភ្ញៀវទេសចរសរុបដដែលនោះ ខេត្តកំពង់ធំមានភ្ញៀវសរុបចំនួន ៣៥ ០៤១នាក់ ដោយភ្ញៀវជាតិមានចំនួន ៣៥ ០០០នាក់ ភ្ញៀវបរទេសមានចំនួន៤១នាក់។ ខេត្តឧត្តរមានជ័យ មានទេសចរសរុ​បចំនួន ១៥ ២០៣នាក់។ ចំណែកខេត្តព្រះវិហារ មានទេសចរសរុបចំនួន ៤ ៤៥៥នាក់ , ខេត្តកែប មានទេសចរសរុបចំនួន ២៣ ០១៤នាក់ដោយភ្ញៀវអន្តរជាតិមានចំនួន ១៥២នាក់។ ខេត្តកោះកុង មានទេសចរសរុបចំនួន ៣ ៩០៣នាក់ដោយភ្ញៀវអន្តរជាតិមានចំនួន ៥៧នាក់។
 
ខេត្តប៉ែកភាគឦសាន គឺខេត្តក្រចេះ មានទេសចរចំនួន ៨ ១៦៣នាក់, ខេត្តមណ្ឌលគិរីមានទេសចរចំនួន ៣ ៥៦៩នាក់, ខេត្តរតនគិរី មានទេសចរចំនួន ១២៦០១នាក់, ខេត្តស្ទឹងត្រែង មានទេសចរចំនួន ២ ៦៦៨នាក់។
 
ខេត្តបន្ទាប់មាន ខេត្តប៉ៃលិន មានទេសចរសរុបចំនួន ៧៧ ៩១៥នាក់ដោយភ្ញៀវជាតិមាន ៧៦ ២៣៦នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១ ៦៧៩នាក់។ ខេត្តពោធិ៍សាត់មានទេសចរចំនួន ២៥ ០៨៩នាក់,ខេត្តកំពង់ចាម មានភ្ញៀវសរុបចំនួន ២៥ ៧១៧នាក់, ខេត្តកំពង់ស្ពឺ មានទេសចរចំនួន ៦៦ ៧២៥នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៦៤៦២០នាក់។ ចំណែកខេត្តបន្ទាប់គឺ ខេត្តព្រៃវែង មានភ្ញៀវជាតិចំនួន ៥៦ ៥៧៥នាក់, ខេត្តតាកែវ មានភ្ញៀវសរុបចំនួន ១៨ ៦៤០​នាក់ និងចុងក្រោយខេត្ត
ខេត្តត្បូងឃ្មុំ មានភ្ញៀវសរុប ៣០ ១៧៣នាក់។
 
សូមបញ្ជាក់ថា ចំនួនទេសចរដែលដើរកម្សាន្តនាឳកាសបុណ្យចូលឆ្នាំខ្មែរថ្ងៃទី១ ឆ្នាំ២០២៣ ដោយក្នុងឆ្នាំ២០២២ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរ គឺមានចំនួន ៨៦ម៉ឺននាលកើនឡើងប្រមាណ ១៤៤ភាគរយ។ ដោយឡែកក្នុងថ្ងៃចូលឆ្នាំខ្មែរ កាលពីឆ្នាំ២០២២កន្លងទៅ នៃរយៈពេល ៣ថ្ងៃ គឺមានទេសចរសរុបចំនួន៤,៩លាននាក់ក្នុងនោះមានទេសចរជាតិជាង ៤,៥លាននាក់
រីឯភ្ញៀវអន្តរជាតិមានប្រមាណ ៣ម៉ឺននាក់៕
 
 
 

Tag:
 ThmeyThmey
  ទេសចរ
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com