ជាតិ
រថយន្ត
លោក សាន គីមហុង នឹងជួសជុលឡាន ROLLS-ROYCE ​អាយុជាង៤០ឆ្នាំ​​ ឱ្យអាចជិះបាន​
15, Apr 2023 , 10:29 pm        
រូបភាព
សៀមរាប៖ ម្ចាស់​ហាង​វត្ថុបុរាណ Antique នៅ​ក្រុង​សៀមរាប លោក សាន គីមហុង បាន​នាំ​ចូល​រថយន្ដ​ម៉ាក ROLLS-ROYCE ប្រភេទ Silver ម៉ូឌែល Shadow ពណ៌ស ផលិតឆ្នាំ១៩៧៦ មួយគ្រឿង ពី​សហរដ្ឋអាម៉េរិកមក។ អាជីវកម្ម​របស់​គាត់គឺ​ទិញលក់​វត្ថុចាស់ៗ។ ភាគច្រើន​ គាត់​ទិញ​ពី​ប្រទេស​ជប៉ុន​មក ក៏ប៉ុន្តែ​ឡាន​បុរាណវិញ គាត់​ទិញ​ក្នុង​ស្រុក ឬទិញ​ពី​​សហរដ្ឋអាម៉េរិកមក។ ជាពិសេស លោក​ គីមហុង ​ទិញ​រថយន្ដ​កញ្ចាស់​ ដែល​ជិះ​មិន​កើត​ទេ តម្លៃ​ធូរថ្លៃ ហើយ​ធ្វើ​ទំនើបកម្ម ដើម្បី​លក់​ចំណេញ។ ​ROLLS-ROYCE Silver Shadow នេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា នៅ​ខែ​មេសា ឆ្នាំ​២០២២ ដោយជិះ​មិន​កើតទេ។ តែ​គាត់​សង្ឃឹមថា ថ្ងៃណាមួយ អាច​ធ្វើ​ឱ្យ​វា​ជិះ​បាន។ ROLLS-ROYCE នេះមាន​គ្រឿង​ដើម​ស្ទើរតែ​បាន​ទាំងអស់​។ សូមបញ្ចាក់​ថា នៅ​សៀមរាប មានឡាន​ ​ROLLS-ROYCE Silver Shadow ផលិត​ឆ្នាំ​១៩៧៦ ដូចគ្នា ១គ្រឿងទៀត ! គឺ​ជាកម្មសិទ្ធិ​របស់​សណ្ឋាគារ វិរតន៍។

 
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

 
​ROLLS-ROYCE Silver Shadow ត្រូវបាន​ផលិត​អស់ ៣១ ១៧៥ គ្រឿង ពីឆ្នាំ​១៩៦៥ ដល់​ឆ្នាំ​១៩៨០ ក្នុង​រោងចក្រតែ​មួយ​ស្ថិត​នៅ​ឃុំ Crewe ប្រទេស​អង់គ្លេស។ ​ROLLS-ROYCE Silver ត្រូវ​បាន​ផលិត​រយៈពេល​ផ្សេងៗ​ដាច់​ពីគ្នា​មិន​ទៀងទាត់ ពីឆ្នាំ​១៩០៧ រហូត​ដល់​ឆ្នាំ​២០០២។ ក្រុមហ៊ុនអង់គ្លេស ROLLS-ROYCE ត្រូវបាន​បង្កើតឡើងនៅឆ្នាំ១៩០៦ ដោយលោក ROLLS Charles និងលោក ROYCE Henry ៕
 
 






Tag:
 រថយន្ត
  យានយន្ត
  ឡានបុរាណ
  រថយន្តបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com