កីឡាអន្តរជាតិ
អន្តរជាតិ
កិច្ចសន្យាចំនួន ៥ ដែលចម្លែកបំផុតក្នុងពិភពបាល់ទាត់
18, Apr 2023 , 8:29 am        
រូបភាព
កិច្ចសន្យាក្នុងវិស័យបាល់ទាត់ សម្រាប់ប្រជែងគ្នាដេញថ្លៃកីឡាករល្អៗ ដើម្បីនាំមកចូលរួមក្រុម គឺជារឿងសំខាន់។ ការប្រជែងចុះកិច្ចសន្យាលើកីឡាករ សម្រាប់ការផ្តល់កុងត្រាថ្មីទាំងនោះ ទម្រាំតែអាចអន្ទងចិត្តកីឡាករបាន។ ក្លិបខ្លះក៏បានយល់ព្រមនូវកិច្ចព្រមព្រៀងដ៏ចម្លែកៗមួយចំនួនបន្ថែមទៀត ជាមួយនឹងកីឡាករផ្ទាល់។


 
កិច្ចសន្យាកីឡា ក៏ជាការលើកទឹកចិត្តដល់កីឡាករឱ្យយល់ព្រមមកចូលរួមក្រុម ។ ក្លិបខ្លះសុខចិត្តខាតបង់ថវិកា ក្នុងការនាំយកកីឡាករ ដែលពួកគេចង់បាន ដោយសារតែកិច្ចសន្យា ដែលមានរបៀបចម្លែកទាំងអស់នេះ ហើយកីឡាករខ្លះក៏ធ្វើតាមអ្វីដែលខ្លួនគេចង់បានតែប៉ុណ្ណោះ ដើម្បីការប្រកួតប្រជែង។
 
ខាងក្រោមនេះជាកីឡាករ ៥នាក់ដែលមានកិច្ចសន្យាដ៏ចម្លែកបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់៖
 
១. កិច្ចសន្យា«ប្រពន្ធខ្ញុំចង់បានថ្នាក់រៀនធ្វើម្ហូប»


 
អ្វីដែលត្រូវបានមើលឃើញថា ជាចំណុចខុសមកដល់សព្វថ្ងៃនេះ គឺនៅពេលដែលក្លិប Eintracht Frankfurt ត្រូវបានបង្ខំឱ្យរៀបចំថ្នាក់រៀនធ្វើម្ហូបមួយ សម្រាប់ប្រពន្ធរបស់កីឡាករ Rolf-Christel Guie-Mien ដែលជាផ្នែកមួយនៃកិច្ចសន្យា ដើម្បីការយល់ព្រមសម្រាប់ទៅលេងនៅក្លិបអាល្លឺម៉ង់។
 
កីឡាករសញ្ជាតិកុងហ្គោ ក៏បានអះអាងថា ប្រពន្ធរបស់គេបានទាមទាររឿងទាំងនេះ ព្រោះដើម្បីជួយរូបគេអាចសម្របខ្លួនបានលឿន នៅក្នុងទឹកដីអាល្លឺម៉ង់។
 
២. កិច្ចសន្យា«រាល់ការធ្វើដំណើរគឺនៅលើផ្ទៃដី»


 
Dennis Bergkamp ជាវីរបុរសមួយរូប សម្រាប់ប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស ដែលលោកបានចូលរួមលេងឱ្យក្រុមArsenal នៅក្នុងក្របខណ្ឌ Premier League។ លោក Bergkamp ជាកីឡាករសញ្ជាតិហូឡង់ ដែលមានទេពកោសល្យខ្លាំងក្នុងការលេងបាល់ទាត់ ប៉ុន្តែរឿងមួយដែលធ្វើឱ្យលោកមានអារម្មណ៍មិនល្អ និងតែងរំខានអារម្មណ៍លោករហូតនោះ គឺការជិះយន្តហោះ។
នៅក្នុងកិច្ចសន្យាមួយជាមួយក្រុម Arsenal លោក Bergkamp បានបញ្ជាក់ថា លោកនឹងមិនចូលរួមជាផ្នែកណាមួយជាមួយនឹងក្រុមរបស់ Arsenal ឡើយ ដែលពួកគេត្រូវធ្វើដំណើរតាមផ្លូវអាកាស ដើម្បីទៅដល់គោលដៅសម្រាប់ការប្រកួត។ អតីតកីឡាករធ្លាប់ឈ្នះ Premier League ចំនួន ៣លើក ជ្រើសរើសការធ្វើដំណើរតាមរយៈរថភ្លើង គឺក៏មធ្យោបាយធ្វើដំណើរផ្សេង ដែលស្ថិតនៅលើផ្ទៃដីតែប៉ុណ្ណោះ។
 
៣. កិច្ចសន្យា«ការធ្វើដំណើរទៅក្នុងលំហរ»


 
លោក Stefan Schwarz អតីតកីឡាករស៊ុយអែត និងក្រុម Sunderland បានចូលរួមជាមួយនឹងក្រុមស្ថិតនៅក្របខណ្ឌលីគកំពូលអង់គ្លេសកាលនោះ ដោយនៅក្នុងកិច្ចសន្យារបស់លោក គឺតម្រូវឱ្យក្លិបសម្រេចក្តីស្រមៃរបស់លោក ដើម្បីអាចក្លាយជាមនុស្សដែលអាចធ្វើដំណើរទៅក្នុងលំហរ។ ប៉ុន្តែទោះជាយ៉ាងណាក្លិប Sunderland បានបដិសេធមិនអនុញ្ញាតឱ្យកីឡាកររូបនោះ អាចធ្វើដំណើរទៅកាន់លំហរ តាមក្តីស្រមៃរបស់រូបគេឡើយ។
 
៤. កិច្ចសន្យា«ក្លិបរ៉ាប់រងរាល់ការចំណាយសម្រាប់មិត្តភក្ក័ Neymar និងអាចវិលត្រលប់ទៅកាន់ក្លិបចាស់វិញ»


 
Neymar ចាប់ផ្តើមភាពល្បីល្បាញខ្លាំងបំផុតនៅក្រុម Barcelona ដោយផ្លាស់ពីក្រុម Santos របស់ប្រេស៊ីល ហើយNeymar ក៏ធ្លាប់ត្រូវបានក្រុម Real Madrid ទាក់ទងផងដែរ។ 
ក្នុងកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាង Neymar និង Barcelona មានឃ្លាមួយបាននិយាយថា ក្លិប Barca យល់ព្រមចំពោះការអនុញ្ញាតឱ្យមិត្តភក្ក័របស់ Neymar ហោះមកពីប្រេស៊ីលរៀងរាល់ ២ខែម្តង ដើម្បីមកចំណាយពេលលំហែជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល។ រាល់ការចំណាយទាំងអស់របស់មិត្តភក្ក័ Neymar ក៏ត្រូវបានក្លិបចេញលុយ ក្នុងការធ្វើដំណើរទាំងអស់។
 
កិច្ចសន្យាមួយទៀតដែល Neymar ទាមទារក្រោយពេលផ្លាស់ទៅកាន់ក្លិប Paris Saint Germain ដែលជាតម្លៃបំបែកកំណត់ត្រាប្រចាំពិភពលោក មិនទាន់មិនកីឡាករណាបំបែកបាន។ ក្នុងកិច្ចសន្យានោះ មានឃ្លាមួយបាននិយាយថា Neymar នឹងអាចវិលត្រលប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ បន្ទាប់ពីចប់កុងត្រា។
 
៥. កិច្ចសន្យា«តម្រូងការអាហារចាំបាច់»


 
អតីតកីឡាករ Cardiff City ម្នាក់ឈ្មោះ Sam Hamman ក៏ធ្លាប់មានកេរ្តិ៍ឈ្មោះល្អផងដែរក្នុងវិស័យបាល់ទាត់។ កីឡាករសញ្ជាតិអង់គ្លេសបានចុះកិច្ចសន្យា ដោយរូបគេបានតម្រូវឱ្យក្លិបធ្វើម្ហូបបែបលីបង់ ដែលការចម្អិនអាហារ ដោយប្រើប្រាស់ពងស្វាសរបស់សត្វចៀមចំនួន ២គ្រាប់ សម្រាប់ហូបរាល់មុនពេលថ្ងៃការប្រកួត៕
 

Tag:
 Neymar Jr
© រក្សាសិទ្ធិដោយ thmeythmey.com