កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ ៥រូប ដែលស៊ុតបាល់បញ្ចូលទីនៅក្លិបច្រើនជាងគេ ចាប់តាំងពីឆ្នាំ ២០០០
17, Apr 2023 , 7:39 pm        
រូបភាព
កីឡាករពូកែរកគ្រាប់បាល់ភាគច្រើន នៅតាមក្លិបធំៗ ដែលពួកគេបានប្រកបអាជីព និងមានពានរង្វាន់ជាច្រើន ត្រូវប្រជែងបន្តបន្ទាប់។ ការប្រជែងពានជារឿងសំខាន់បំផុត ដូច្នេះប្រសិនបើកីឡាករអាចធានាបាន ក្នុងការរកគ្រាប់បាល់ទៀងទាត់ វាជួយដល់ក្លិបពួកគេ។


 
កីឡាកររកគ្រាប់បាល់បានច្រើនរមែងទទួលបានការកោតសរសើរពីអ្នកគាំទ្រ ។ កីឡាករទាំងនេះពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់សមត្ថភាពក្នុងការស្វែករកគ្រាប់បាល់ និងជួយក្រុមទទួលបានជោគជ័យ។
 
ខាងក្រោមនេះជាកីឡាករដែលស៊ុតបាល់បញ្ចូលទីច្រើនបំផុតនៅតាមក្លិបតាំងពីឆ្នាំ ២០០០ មក៖
 
១. Cristiano Ronaldo - ៧១០គ្រាប់


 
Ronaldo ជាកីឡាករកំពូលមួយរូបនៅលើពិភពលោក និងវិស័យបាល់ទាត់ ក៏ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបង្អស់ នៅលើពិភពលោកនាពេលបច្ចុប្បន្ន។ Ronaldo ជាកីឡាករកំពូលដែលស៊ុតបាល់ច្រើនជាងគេ នៅក្រុមជម្រើសជាតិចំនួន ១២២គ្រាប់ មកដល់ពេលនេះ និងនៅក្លិបចំនួន ៧១០គ្រាប់ ខណៈរូបគេកំពុងប្រកបអាជីបនៅក្លិប Al Nassr ប្រទេសអាប៊ីសាអូឌីត។
 
២. Lionel Messi - ៧០១គ្រាប់


 
បច្ចុប្បន្ន Messi កំពុងបន្តភាពល្បីល្បាញខ្លាំងបន្ថែមមួយកម្រិតទៀត ចាប់តាំងពី World Cup 2022 មក ដែលគេជួយអាហ្សង់ទីនឈ្នះពាន World Cup លើកទី៣។ កាលពីពេលថ្មីៗនេះ Messi រកបានគ្រាប់បាល់ទី ១០២ នៅក្រុមជម្រើសជាតិអាហ្សង់ទីន ហើយគ្រាប់បាល់នៅក្លិបរបស់គេភាគច្រើន រកបានពេលប្រកបអាជីបនៅក្លិប Barcelona និង Paris Saint Germain ដែលមានចំនួន ៧០១គ្រាប់។
 
៣. Robert Lewandowski - ៦៣០គ្រាប់


 
Lewandowski ជាខ្សែប្រយុទ្ធដ៏ពូកែ និងខ្លាំងមួយរូបប្រចាំសតវត្សរ៍ទី ២១នេះ។ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ ក៏រកបានគ្រាប់បាល់ច្រើនបំផុត នៅតាមក្លិបដែលគេបានប្រកបអាជីព ជាមួយបច្ចេកទេសនៃការស៊ុតបាល់ដ៏អស្ចារ្យរបស់គេ។ មកដល់ពេលនេះខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ រកបានគ្រាប់បាល់បញ្ចូលទីនៅក្លិបប្រមាណចំនួន ៥៥២គ្រាប់។
 
៤. Zlatan Ibrahimovic -៥៧០គ្រាប់


 
Ibrahimovic បច្ចុប្បន្នជាខ្សែប្រយុទ្ធវ័យចំណាស់បំផុតក្នុងវិស័យកីឡាបាល់ទាត់នាពេលបច្ចុប្បន្ន ។ បើទោះបីមានអាយុច្រើនហើយក្តី រូបគេនៅតែមានបច្ចេកទេសល្អ តិចនិចក្នុងការលេងបាល់ និងការស៊ុតបាល់ដ៏ល្អនៅលើទីលាន។ Zlatan រកគ្រាប់បាល់ក្នុងអាជីពនៅតាមក្លិបចំនួន ៥១០គ្រាប់ ដោយការស៊ុតចុងក្រោយបង្អស់គឺនៅក្លិប AC Milan កាលពីខែកុម្ភៈឆ្នាំ ២០២៣ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។
 
៥. Luis Suarez -៤៥០គ្រាប់


 
បច្ចុប្បន្នកីឡាករខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្កាយ កំពុងប្រកបអាជីពនៅក្នុងក្របខណ្ឌលីគក្នុងស្រុកមួយ បន្ទាប់ពីរូបគេបានសម្រេចចិត្តចាកចេញពីក្លិបនៅតំបន់អឺរ៉ុប។ Suarez ជាក៏កីឡាករម្នាក់ជោគជ័យបំផុតលេងនៅក្លិប Barcelona ដោយបានឈ្នះបានពានរង្វាន់ជាច្រើនជាមួយក្លិប និងភាគច្រើនគ្រាប់បាល់របស់គេ កើតឡើងច្រើនបំផុតនៅ Barcelona តែម្តង៕
 
 

Tag:
 Top 5
© រក្សាសិទ្ធិដោយ thmeythmey.com