ជាតិ
សេវាកម្មថតរូបផ្ញើតាមតេឡេក្រាម មានការពេញនិយមខ្លាំង
17, Apr 2023 , 2:09 pm        
រូបភាព
ភ្នំពេញ៖សេវាកម្មថតរូបទេសចរផ្ញើជាហ្វាល់តាមតេឡេក្រាមមានការពេញនិយមខ្លាំងនៅរមណីដ្ឋានអង្គរ។ការផ្ញើរូបភាពជាហ្វាល់តាមតេឡេក្រាមបែបនេះមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរនិង អ្នកថតរូប។


 
សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 
 
ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្តពីមុខប្រាសាទអង្គរវត្តមានការពេញនិយមយ៉ាងខ្លាំងក្នុងការថតរូបផ្ញើជាហ្វាល់។ ការថតរូបផ្ញើជាហ្វាល់នេះមានភាពងាយស្រួលខ្លាំងសម្រាប់ភ្ញៀវទេសចរ និងអ្នកថតរូប។
 
លោក មួក ចាន់ហៀង ជាអ្នកថតរូបនៅព្រឹត្តិការណ៍អង្គរសង្គ្រាន្តបាននិយាយថា៖«ភ្ញៀវជាតិ និងភ្ញៀវបរទេស ចូលចិត្តថតរូបផ្ញើជាហ្វាល់ ព្រោះមានភាពងាយស្រួល។ ពិសេសអាចដាក់ក្នុងទូរស័ព្ទ ងាយស្រួលក្នុងការមើល។ ភ្ញៀវអាចរើសរូបដែលខ្លួនស្រលាញ់ ទាំងរូប edit និងរូបមិនទាន់ edit »។
 
លោកបានបន្តថា ការថតផ្ញើជាហ្វាល់ងាយស្រួល និងចំណាយពេលតិចតាមរូបថតតិច ឬរូបច្រើន។ តាំងពីសម័យកូវីដ១៩មកការពេញនិយមថតរូបផ្ញើជាហ្វាល់ខ្លាំងរហូតមកដល់ សព្វថ្ងៃ។
មិនខុសពីគ្នាពីលោក មួក ចាន់ហៀងប៉ុណ្ណានទេ លោកកាយ លីកា បានបញ្ជាក់ថា៖« ភ្ញៀវទេសចរមួយចំនួននៅតែចង់បានរូបថតជាសន្លឹក និងភ្ញៀវមួយចំនួនចូលចិត្តថតជាហ្វាល់ តាមចំណូលចិត្តរបស់ភ្ញៀវ។ បើចំពោះការថតរូបផ្តិតចម្ងាយពេលយូរ ព្រោះត្រូវចម្ងាយពេលយកទៅផ្តិតនៅហាង»។
 
ចំពោះតម្លៃវិញ ការថតជាហ្វាល់មិនទាន់ edit មានតម្លៃ ២ ០០០រៀល និងការថតជាហ្វាល់ edit ហើយមានតម្លៃ ៣ ០០០រៀល៕ 
 

Tag:
 អង្គរសង្រ្កាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com