ជាតិ
សុខភាព
ដំបៅជើងលើអ្នកជំងឺទឹកនោមផ្អែម , តើគួរធ្វើយ៉ាងណាចៀសផុតពីការកាត់ជើង?
30, Apr 2023 , 10:09 pm        
រូបភាព
ភ្នំពេញ៖ ការកើតដំបៅជើងលើអ្នកជំងឺទឹកនោមផ្អែម បណ្ដាលមកពីផលពិបាកដែលបង្កឡើងដោយជំងឺទឹកនោមផ្អែម ការកើនឡើងជាតិស្កររ៉ាំរ៉ៃ នៅក្នុងឈាម និងការថែទាំជើងមិនបានត្រឹមត្រូវជាដើម។ លោកវេជ្ជបណ្ឌិត សោ ហុកបាន ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន បានឱ្យដឹងថា ការកើតដំបៅជើងលើអ្នកជំងឹទឹកនោមផ្អែម ភាគច្រើនគឺលើការធ្វេសប្រហែស ដែលជាហេតុធ្វើឱ្យដំបៅ វិវត្តទៅជាក្លាយ និងបង្ករោគធ្ងន់ធ្ងរ។ 


 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 
 
វេជ្ជបណ្ឌិត សោ ហុកបាន  ពន្យល់ដូច្នេះ៖ «ជាធម្មតា អ្នកជំងឺទឹកនោមផ្អែម ដែលមានដំបៅជើង គឺយើងមានកិច្ចការជាច្រើនដើម្បីធ្វើ ដើម្បីវាយតម្លៃកម្រិតធ្ងន់ធ្ងរនៃបំបៅជើងនោះ។ ជាបឋមគ្រូពេទ្យ និងធ្វើការពិនិត្យវាយតម្លៃ កម្រិតនៃការខូចខាតនៃរបួសនោះ ជម្រៅ និងទំហំ បន្ទាប់មកទៀតគ្រូពេទ្យ នឹងធ្វើការឆ្លុះផ្សេងៗទៀត ដើម្បីវាយតម្លៃអំពីស្ថានភាពហូរសរសៃឈាម និងកម្រិតបង្ករោគក្នុង ថាតើមានការប៉ះពាល់រលាកដល់ឆ្អឹងទេ។ រីឯបញ្ហាស្មុគស្មាញមួយកម្រិតទៀតនោះ អ្នកជំងឺត្រូវសម្រាកនៅពេទ្យ ដើម្បីឱ្យគ្រូពេទ្យធ្វើការប្រើថ្នាំ»៕ 
 

Tag:
 ដំបៅជើង
  ទឹកនោមផ្អែម
© រក្សាសិទ្ធិដោយ thmeythmey.com