កីឡាអន្តរជាតិ
អន្តរជាតិ
Neymar និងមិត្តស្រី Bruna Biancardi រំពឹងមានកូនដំបូងឆាប់ៗ
19, Apr 2023 , 5:59 pm        
រូបភាព
Neymar Jr ខ្សែប្រយុទ្ធឆ្នើម Paris Siant Germain និងមិត្តស្រី Bruna Biancardi នៅថ្ងៃទី១៨ ខែមេសា បានប្រកាសអំពីក្តីរំពឹងពីវត្តមានកូនដំបូងរបស់ពួកគេ។



បើតាមការបង្ហោះរូបភាពនៅលើបណ្តាញសង្គម Instagram របស់អ្នកនាង Bruna Biancardi បានអះអាងថានាងនិងខ្សែប្រយុទ្ធ Neymar Jr កំពុងតែរំពឹងអំពីវត្តមានកូនដំបូងរបស់ពួកគេ។ Biancardi បានសរសេរនៅលើការបង្ហោះនោះបង្ហាញអំពីអារម្មណ៍សប្បាយរីករាយ និងតារាបាល់ទាត់បានថើបលើផ្ទៃពោះរបស់នាងថែមទៀត បើទោះបីជាមិនមានការបញ្ជាក់អំពីភេទនៃកូនក្មេងនោះ។
 
«យើងមានក្តីសុបិនអំពីជីវិតរបស់នាក់ និងបានរៀបចំគម្រោងសម្រាប់ការមកដល់របស់អ្នក ហើយថែមទាំងដឹងថាអ្នកនឹងទទួលបានក្តីស្រលាញ់របស់យើងពេញលេញ ហើយធ្វើឱ្យយើងមានក្តីសប្បាយរីករាយយ៉ាងខ្លាំង។ អ្នកនឹងមកដល់ក្នុងគ្រួសារដោយមានភាពស្រស់ស្អាតបំផុត ជាមួយនឹងបងប្អូន ក៏ដូចជាលោកតាលោកយាយ ពូមីងដែលស្រលាញ់អ្នកខ្លាំង។ មកដល់ឆាប់ៗនេះ កូនប្រុសឬកូនស្រី យើងទន្ទឹមរង់ចាំអ្នក […]។»។ នេះបើតាមការបង្ហោះរបស់អ្នកនាង Bruna Biancardi។
 
ទំនាក់ទំនងរវាង Neymar និងអ្នកនាង Bruna Biancardi សញ្ជាតិប្រេស៊ីល មិនមានទំនាក់ទំនងដែលជ្រាលជ្រៅលើពីគូស្នេហ៍មិត្តប្រុសឬមិត្តស្រីឡើយ ខណៈដែលពួកគេទាំងពីរធ្លាប់បានបរាជ័យក្នុងការភ្ជាប់ពាក្យកាលពីមុនម្តងរួចមកហើយ។
 
បើតាមការផ្សាយរបស់កាសែត Marca គូស្នេហ៍ទាំងពីរចាប់ផ្តើមទំនាក់ទំនងការណាត់ជួបគ្នានៅក្នុងឆ្នាំ ២០២១ និងបានប្រកាសអំពីទំនាក់ទំនងគូស្នេហ៍នៅក្នុងខែមករា ឆ្នាំ ២០២២។ រយៈពេល ៧ខែ ក្រោយការប្រកាសអំពីទំនាក់ទំនងអ្នកទាំង ២ រួចមក អ្នកទាំង ២ ក៏បានប្រកាសថាបានចែកផ្លូវគ្នាមួយខែក្រោយបន្ទាប់ពីការភ្ជាប់ពាក្យរួច ដោយបញ្ហាដែលនាំឱ្យអ្នកទាំង ២​ បានចែកផ្លូវគ្នាកាលនោះគឺដោយសារតែភាពមិនស្មោះត្រង់ទៅឱ្យគ្នា។
 
បន្ទាប់ពីការបង្ហោះរបស់អ្នកនាង Bruna Biancardi រួចមកអំពីក្តីរំពឹងជាមួយនឹង Neymar Jr កីឡាករមួយចំនួនដែលជាមិត្តដ៏ជិតស្និទ្ធរបស់ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ បានបង្ហោះសារនៅលើបណ្តាញសង្គមដើម្បីជាការអបអរ។ ខ្សែប្រយុទ្ធស្លាបក្រុម Real Madrid កីឡាករ Vinicius Jr បានបង្ហោះសារអបអរដល់ Neymar ដែលជាប្រធានក្រុមខ្លួននៅជម្រើសជាតិប្រេស៊ីល ខណៈដែលប្រពន្ធរបស់ Lionel Messi អ្នកស្រី Antonela Roccuzzo ក៏បានអបអរទៅកាន់ Neymar ដូចគ្នា៕
 
 

Tag:
 Neymar Jr
© រក្សាសិទ្ធិដោយ thmeythmey.com