កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមបាល់ទះបុរសហ្វីលីពីន ចេញទៅហាត់នៅជប៉ុន ក្រោយមានឈ្មោះប្រជែងមេដាយស៊ីហ្គេមនៅកម្ពុជា
19, Apr 2023 , 7:59 pm        
រូបភាព
ក្រុមបាល់ទះបុរសលក្នុងសាលជម្រើសជាតិហ្វ៊ីលីពីន ក្នុងដំណើរទៅហ្វឹកហាត់នៅប្រទេសជប៉ុន។ រូបពី PNV
ក្រុមបាល់ទះបុរសលក្នុងសាលជម្រើសជាតិហ្វ៊ីលីពីន ក្នុងដំណើរទៅហ្វឹកហាត់នៅប្រទេសជប៉ុន។ រូបពី PNV
ដោយ:
ក្រុមបាល់ទះបុរសក្នុងសាលជម្រើសជាតិហ្វីលីពីន ចេញទៅបោះជំរំហ្វឹកហាត់រយៈពេលខ្លីនៅទឹកដីជប៉ុន ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ការចេញទៅហ្វឹកហាត់នៅជប៉ុននេះ ធ្វើឡើងបន្ទាប់ពីក្រុមបាល់ទះហ្វីលីពីនត្រូវបានអនុញ្ញាតចូលរួមប្រកួតដណ្តើមមេដាយក្នុងពូល A ជាមួយម្ចាស់ផ្ទះកម្ពុជា ក្រោយការស្នើរពីគណៈកម្មាធិការកីឡាអូឡាំពិកហ្វ៊ីលីពីន (POC) ។

 
ក្រោយការចាប់ឆ្នោតបែងចែកពូលក្រុមបាល់ទះបុរសសារជាថ្មី ក្រុមជម្រើសជាតិ ហ្វ៊ីលីពីន ស្ថិតក្នុងពូលA រួមជាមួយម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី និងសិង្ហបុរី។ មុនមកកាន់ទឹកដីកម្ពុជា ក្រុមបាល់ទះបុរសហ្វីលីពីន មានភារកិច្ចទៅហ្វឹកហាត់ និងប្រកួតមិត្តភាពអន្តរជាតិនៅទឹកដីជប៉ុន។
 
ក្រុមបាល់ទះជម្រើសជាតិហ្វ៊ីលីពីន នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្លិបបាល់ទះ Panasonic Panthers របស់ជប៉ុន នៅថ្ងៃទី២៣ ខែមេសា នៅក្នុងខេត្តOSAKA និងបន្តហ្វឹកហាត់រហូតដល់ការប្រកួតកីឡាស៊ីហ្គេមដែលនឹងចាប់ផ្តើមពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ សម្រាប់វិញ្ញាសាបាល់ទះក្នុងសាល។
 
ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិប្រេស៊ីល លោក Sergio Valadares Veloso ក្រុមជម្រើសជាតិហ្វលីពីនរួមមានប្រធានក្រុម Mangulabnan, Joshua Umandal, Lloyd Josafat, Kim Harold Dayandante, Vince Partrick Lorenzo, Jayvee Sumagaysay, Archipelago, Rwenzmel Taguibolos, Leo Ordiales, Cignal, Manuel Sumanguid, lloilo Jade Alexx Disquitado។
 
កីឡាករ Santo Tomas រួមជាមួយមិត្តរួមសាកលវិទ្យាល័យកីឡាករ Jayrack Dela Noche, កីឡាករកូនកាត់អាម៉េរិក-ហ្វ៊ីលីពីន Filipino Steven Charles Rotter, កូនកាត់ស៊ីប-ហ្វ៊ីលីពីន Justin De Guzman និងកីឡាករ Michael Raymund Vicente។
 
គួររំលឹកផងដែរ សម្រាប់ក្រុមបាល់ទះហ្វីលីពីនវិញ្ញាសាបុរស បានធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលក្នុងការប្រកួតកីឡាស៊ីហ្គេម២០២១ នៅប្រទេសវៀតណាម ដោយបានចាញ់ក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ៣-១សិត៕
 

Tag:
 កីឡាបាល់ទះ
 ហ្វ៊ីលីពីន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com