កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao សរសើរការវាយរបស់ Davis និង Rayn និងសង្ឃឹមមានជំនួបល្អៗបែបនេះទៀត
25, Apr 2023 , 3:32 pm        
រូបភាព
ដោយ:
ស្តេចប្រដាល់ហ្វ៊ីលីពីន ម៉ានី ប៉ាគីអៅ (Manny Pacquiao) មើលឃើញការប្រកួតរវាងកីឡាករប្រដាល់ Gervonta Davis និង Ryan Garcia ជាជំនួបដ៏ជក់ចិត្ត និងស្វិតស្វាញបំផុត។ អ្នកនយោបាយហ្វីលីពីនរូបនេះ សង្ឃឹមថា នឹងមានការប្រកួតល្អៗបែបនេះទៀតសម្រាប់អ្នកប្រដាល់ជំនាន់ក្រោយៗ។



អ្នកប្រដាល់អាម៉េរិក Gervonta Davis បានយកឈ្នះកីឡាករមិត្តរួមជាតិអាម៉េរិក Ryan Garcia ដោយវាយឱ្យសន្លប់នៅទឹកទី៧ ក្នុងកម្មវិធី Premier Boxing Champion នៅសង្វៀន T-Mobile Arena រដ្ឋ Nevada, សហរដ្ឋអាម៉េរិក នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។
 
នាជំនួបប្រកួតនោះ ក៏មានវត្តមាន ប៉ាគីអៅ និង Floyd Mayweather ដែលសុទ្ធសឹងជាងអតីតកំពូលអ្ន​កប្រដាល់សកលពិភពលោក។ ក្រោយទស្សនាការប្រកួត ប៉ាគីអៅ បានលើកសរសើរកីឡាករអាម៉េរិកទាំងពីរមានថ្វីដៃល្អ និងជក់ចិត្ត។
 
តាមរយៈសំណេរនៅលើបណ្តាញសង្គម ធ្វីតទ័រ(Twitter) នៅថ្ងៃទី២៤ ខែមេសា ស្តេចប្រដាល់ហ្វីពីនរៀបរាប់ថា Gervonta Davis និង Ryan Garcia ពិតជាអស្ចារ្យ និងមានការប្តូរកណ្តាប់ដៃគ្នាដ៏គួរឱ្យចាប់អារម្មណ៍បំផុត។
 
«ការប្រយុទ្ធរវាងអ្នកទាំងពីរគឺពិតជាប្រថុយជាមួយកំណត់ត្រាមិនធ្លាប់ចាញ់របស់ពួកគេ។ យើងត្រូវការធនធានបែបនេះបន្ថែមទៀត»។ នេះជាការបញ្ជាក់របស់ ប៉ាគីអៅ មុនកំពូលអ្នកប្រដាល់អាស៊ី វ័យ៤៤ឆ្នាំ បានសរសេរអបអរសាទរ!ទៅដល់កីឡាករ Davis ដែលអាចរក្សាកំណត់ត្រាមិនចាញ់របស់ខ្លួន។
 
Davis វ័យ២៨ឆ្នាំ បានរក្សាកំណត់ត្រាមិនស្គាល់ចាញ់ក្នុងចំណោមការប្រកួតទាំង២៩លើក ស្របពេល​ Garcia វ័យ២៤ ស្គាល់បរាជ័យលើកដំបូងក្រោមថ្វីដៃ Davis ក្នុងការប្រកួតលើកទី២៤របស់គេ៕
 
 
 

Tag:
 កីឡាប្រដាល់សកល
  Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com