ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ​មិនសូវ​ចង់​ទទួលទាន​អាហារ​?
27, Apr 2023 , 6:59 am        
រូបភាព
ចំណុច​ដែល​សំខាន់បំផុត ដែល​ធ្វើអោយ​អ្នក​ជួបនឹង​អាការៈ​នេះ​គឺ ដោយសារតែ​ការ​ក្អួតចង្អោរ​។ អា​ម្មណ៍ នៃ​ការ​ចង្អោ​រ គឺ​បាន​កាត់បន្ថយ នូវ​ចំណង់​នៃ​ការ​ឃ្លាន​អាហារ​។ ក្រៅពីនេះទៀត ការ​ក្អួត ក៏​អាច​ធ្វើអោយ មាន​ភាព​ពិបាក ក្នុងការ​កើន​ទម្ងន់ ឬ រក្សា​ទម្ងន់​រាងកាយ​អោយមាន​សុខភាព​ល្អ​បានដែរ​។​

 
វា​នឹង​មាន​នូវ ភាពយឺតយ៉ាវ​ជាទូទៅ ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ ក្នុងអំឡុងពេល​នៃ​ត្រីមាស​ទី​ពីរ ។ ស​ភាពយឺតយ៉ាវ នេះ គឺ​ដោយសារតែ សម្ពាធ​របស់​ស្បូន បាន​ដាក់​ទៅលើ​ពោះវៀន​ផ្នែក​ខាងក្រោម ។ កត្តា​នេះ គឺ​អាច​កាត់បន្ថយ នូវ​ចំណង់​នៃ​ការ​ឃ្លាន​អាហារ និង បង្កើត​ជា​បញ្ហា​ទល់លាមក ក្នុងអំឡុងពេល​នៃ​ការ​មានគភ៌ ។ ការ​មាន​ផ្ទៃពោះ​គឺ​បាន នាំយក​មក​នូវ បញ្ហា​ជាច្រើន មានដូចជា កត្តា​ស្ត្រេ​ស​ចំពោះ​រាងកាយ​, ផ្លូវចិត្ត និង អរ​ម៉ូ​ន​។ កត្តា​ទាំង​នេះ អាច​ជា​មូលហេតុ​មួយ ដែល​ធ្វើអោយ​ស្ត្រី​មាន​ផ្ទៃពោះ មិន សូវ​មាន​អារម្មណ៍​ចង់ បរិភោគ​អាហារ​។​
 
​កត្តា​ផ្សេងៗ​ទៀត ដែល​ជះ​ឥទ្ធិពល ទៅ​ដល់​ការបាត់បង់ ចំណង់​នៃ​ការ​ឃ្លាន​អាហារ ក្នុងអំឡុង​ត្រីមាស ដំបូង រួមមាន​ដូចជា ការកើនឡើង​នូវ កម្រិត​នៃ​អរ​ម៉ូ​ន​ប្រូ​ហ្សេ​ស្តេ​រ៉ូន ។ អរ​ម៉ូ​ន​ប្រភេទ​នេះ គឺអាច ធ្វើអោយ​ដំណើរការ នៃ​ប្រព័ន្ធ​រំលាយ​អាហារ ទាំងអស់​មាន​សភាព​យឺត​យ៉ាវ​ជាង​មុន​បាន​។ ការកើនឡើង នៃ​ការ​បឺត​ស្រូប យកជាតិ​ទឹក នៅក្នុង​ពោះវៀន ក៏​អាច ពន្យឺត​ដល់​ដំណើរការ របស់​ប្រព័ន្ធ​រំលាយ​អាហារ បាន​ផង​ដែរ​។ ការ​លេបថ្នាំ​គ្រាប់​ជាតិ​ដែក ក្នុងអំឡុងពេល​នៃ​ការ​មាន​ផ្ទៃពោះ ក៏​អាច បង្កើន​នូវ​បញ្ហា​នេះ ដែល​វា​ក៏​នឹង​នាំអោយ​មាន នូវ​បញ្ហា​ទល់លាមក​បានដែរ​។​
 
​ការបាត់​ចំណង់​នៃ​ការ​ឃ្លាន​អាហារ នៅក្នុង​ត្រីមាស​ចុងក្រោយ ឬ ត្រី​មាន​ទី​បី ក៏​មាន​លក្ខណៈ​ជា​ទូទៅ ចំពោះ​ស្ត្រី​មួយចំនួន​ដែរ​។ ទារក​ក្នុង​ផ្ទៃ ដែល​កំពុង​បន្ត​រីក​ធំ​ធាត់ បានដាក់​សម្ពាធ​ទៅដល់​ក្រពះ ដែល​នឹង​នាំ​អោយ​ពួកគេ មិនសូវ​ឃ្លាន​អាហារ​ដូចពេលមុន ។ អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា ឆាប់​ឆ្អែត នៅពេលដែល ទារក បានធ្វើការ​សង្កត់​ទៅលើ​ក្រពះ ដែល​វា​នឹង​ធ្វើអោយ​អ្នក​ពិបាក ក្នុងកា​រញុំា​អាហារ អោយបាន​ច្រើន ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com