អន្តរជាតិ
ប៉េកាំងលុបចោលការតម្រូវយកលទ្ធផលតេស្តPCR ជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរចូលចិន
26, Apr 2023 , 9:32 am        
រូបភាព
រូបភាព AFP
រូបភាព AFP
រាល់អ្នកដំណើរចូលមកក្នុងប្រទេសទាំងអស់ នឹងតម្រូវឱ្យបង្ហាញពីលទ្ធផលតេស្តនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលត្រឹម៤៨ម៉ោងប៉ុណ្ណោះ មុនពេលហោះហើរ ហើយចិននឹងបោះបង់ចោលការយកលទ្ធផលតេស្តPCR លើជំងឺកូវីដ-១៩ ។ ចំណាត់ការនេះ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសាខាងមុខ។

 
ចាប់តាំងពីចុងឆ្នាំ២០២២មក ចិនបានចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតជំងឺកូវីដ-១៩ នៅក្នុងប្រទេសយ៉ាងខ្លាំង ក្រោយផ្ទុះឡើងការតវ៉ា។ វិធានការចុងក្រោយ ចិននឹងបោះបង់ការតម្រូវយកលទ្ធផលតេស្តPCR លើជំងឺកូវីដ-១៩ ថែមទៀត។ 
 
តាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែមេសា រាល់អ្នកដំណើរមកចិនទាំងអស់ នឹងចាំបាច់បង្ហាញតែលទ្ធផលធ្វើតេស្តជំងឺកូវីដ-១៩ ក្នុងរយៈពេល៤៨ម៉ោងប៉ុណ្ណោះ មុនចាប់ផ្តើមហោះហើរ។ មិនតែប៉ុណ្ណោះ ចិន ក៏លុបចោលការតម្រូវយកលទ្ធផលតេស្តPCR លើជំងឺកូវីដ-១៩ ផងដែរ។ 
 
វិធានការខាងលើនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី២៩ ខែមេសាខាងមុខ។ បើតាមលោកស្រី Mao ក្រុមហ៊ុនអាកាសចរណ៍ នឹងមិនតម្រូវយកលទ្ធផលធ្វើតេស្តឡើយ មុនពេលហោះហើរ។ 
 
ក្នុងពេលបច្ចុប្បន្ន អ្នកដំណើរមកពីបណ្តាប្រទេសមួយចំនួនចូលមកចិន គឺតម្រូវឱ្យមានលទ្ធផលធ្វើតេស្ត PCR លើជំងឺកូវីដ-១៩ មុនចូលមកក្នុងប្រទេសអាស៊ីមួយនេះ។ ការធ្វើតេស្ត PCR រកជំងឺកូវីដ-១៩ អាចនឹងមានរយៈពេលលើសពីពីរថ្ងៃ ដោយសារចំនួនអ្នកធ្វើតេស្តច្រើន៕ 
 

Tag:
 ចិន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com