សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជប៉ុនដាក់ផែនការទាក់ទាញការវិនិយោគពីបរទេសឱ្យបាន៧៤៦ពាន់លានដុល្លារនៅឆ្នាំ២០៣០
29, Apr 2023 , 8:29 am        
រូបភាព
ជប៉ុនមានបំណងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ៧៤៦ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ។ គោលដៅសំខាន់គឺដើម្បីបង្កើនការវិនិយោគផ្ទាល់ពីបរទេសទ្វេដងនៅក្នុងប្រទេស និងទាក់ទាញធនធានមនុស្សពីប្រទេសដទៃទៀត។

 
បច្ចុប្បន្នការវិនិយោគផ្ទាល់ពីបរទេសនៅជប៉ុនមានតម្លៃ៤៦ទ្រីលានយ៉េន (ប្រហែល ៣៤៣ពាន់លានដុល្លារ) ឯផែនការថ្មីនេះគឺបង្កើនដើមទុននេះរហូតដល់១០០ទ្រីលានយ៉េន (ប្រហែល ៧៤៦ ពាន់លានដុល្លារ) នៅឆ្នាំ២០៣០។ 
 
ជប៉ុននឹងប្រើប្រាស់ថវិកានេះដើម្បីជួយដល់មូលដ្ឋានដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីកែប្រែបរិស្ថានវិនិយោគក្នុងស្រុកដែលជាឱកាសមួយសម្រាប់កំណើនសេដ្ឋកិច្ច ។ វិស័យយុទ្ធសាស្ត្រសំខាន់ៗដែលជប៉ុននិងវិនិយោគមានដូចជា កសាងបណ្តាញផ្គត់ផ្គង់សកលឡើងវិញ ដែលខ្លួនបានកំណត់ដើម្បីធ្វើឱ្យប្រទេសមួយនេះក្លាយជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មធំជាងគេនៅអាស៊ី។
 
លើសពីនេះ ជប៉ុនទាក់ទាញអ្នកមានទេព្យកោសល្យបរទេសដែលមានជំនាញខ្ពស់ និងអភិវឌ្ឍសហគ្រាស កែលម្អបរិយាកាសអំណោយផល ដើម្បីទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស និងធនធានមនុស្សពីក្រៅប្រទេស។
 
វិស័យយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដែលដើរតួនាទីក្នុងការកំណត់អនាគតនៃសេដ្ឋកិច្ចជប៉ុនត្រូវបានកំណត់ថាជា សឺមីកុងឌុចទ័រ និងការផ្លាស់ប្តូរឌីជីថល។ រដ្ឋាភិបាល​ជប៉ុន​នឹង​ប្រើប្រាស់​ថវិកា​ដើម្បី​គាំទ្រ​ដល់​ការទាក់ទាញ​ក្នុងស្រុក ដូចជា​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស គាំទ្រ​ឧស្សាហកម្ម​តាមរយៈ​យន្តការ​កិច្ចសហប្រតិបត្តិការ​រវាង​រោងចក្រ-រដ្ឋាភិបាល-វិទ្យាស្ថាន​ស្រាវជ្រាវ។
 
ក្រៅពីនេះ ជប៉ុនក៏កំពុងពិចារណាផងដែរអំពីយន្តការដើម្បីផ្លាស់ប្តូរនីតិវិធីទិដ្ឋាការ ក៏ដូចជាប្រព័ន្ធនៃឯកសារផ្លូវច្បាប់ពាក់ព័ន្ធ ដើម្បីសម្រួលដល់ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងធនធានមនុស្ស៕
 

Tag:
 ជប៉ុន
  FDI
© រក្សាសិទ្ធិដោយ thmeythmey.com